ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ឬ​ស្សី​កែវ​ប្រមូលផ្តុំ​កម្លាំង​ការពារ​សន្តិសុខ​ក្នុង​ការ​បោះ​ឆ្នោត​(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ឬ​ស្សី​កែវ​បាន​ជួប​ប្រមូលផ្តុំ​ត្រួតពិនិត្យ​កងកម្លាំង និង​ធ្វើការ​ណែនាំ​ឲ្យ​យកចិត្តទុកដាក់​ក្នុង​ការពារ​សន្តិសុខ សុ​វត្តិភាព សណ្តាប់​ធ្លាប់​ធ្វើ​យ៉ាងណា​ឲ្យ​ដំណើរការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​ប្រព្រឹត្តិ​ទៅ​ដោយ​រលូន ។ ការ​ជួប​ប្រមូលផ្តុំ​កម្លាំង​នេះ​បាន​ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០១៨​នេះ…

រាជធានី​ភ្នំពេញ ៖ គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ឬ​ស្សី​កែវ​បាន​ជួប​ប្រមូលផ្តុំ​ត្រួតពិនិត្យ​កងកម្លាំង និង​ធ្វើការ​ណែនាំ​ឲ្យ​យកចិត្តទុកដាក់​ក្នុង​ការពារ​សន្តិសុខ សុ​វត្តិភាព សណ្តាប់​ធ្លាប់​ធ្វើ​យ៉ាងណា​ឲ្យ​ដំណើរការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​ប្រព្រឹត្តិ​ទៅ​ដោយ​រលូន ។

ការ​ជួប​ប្រមូលផ្តុំ​កម្លាំង​នេះ​បាន​ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០១៨​នេះ នៅ​សួនច្បារ​មុខ​ឃ្លាំង​សាំង​សូ​គី​ម៉ិច ក្នុង​សង្កាត់​ឬ​ស្សី​កែវ ដោយ​មានការ​ចូលរួម​ពី​លោក ជា ពិសី ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ឬ​ស្សី​កែវ និង​លោក​ឧត្តមសេនីយ៍ត្រី​ពិត បញ្ញា ស្នងការ​រង​នគរបាល​រាជធានី​ភ្នំពេញ ព្រមទាំង​មានការ​ចូលរួម​ពី​នាយការិយាល័យ អធិការ នគរបាល​ខណ្ឌ មេ​បញ្ជា​កងរាជអាវុធហត្ថ និង​កងកម្លាំង ,​សណ្តាប់​ប្រជា​ការពារ​មន្ត្រីរាជការ​ការប្រមាណ​៧០០​នាក់ ។ 

លោក​វរៈសេនីយ៍ ឯក ទៀង ច័ន្ទ​សារ​អធិការ​ខណ្ឌ​ឬ​ស្សី​កែវ​បាន​អាន​របាយការណ៍​ស្វាគមន៍​ឲ្យ​ដឹង​ថា ដើម្បី​ឲ្យ​ដំណើរ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ប្រព្រឹត្តិ​ទៅ​បាន​ល្អ​ប្រសើរ និង​ទទួល​បាន​ជោគជ័យ​តាម​ការ​គ្រោងទុក​ក្នុង​នោះ​កងកម្លាំង​នៃ​អធិការដ្ឋាន​ខណ្ឌ​ឬ​ស្សី​កែវ​ទាំងអស់ និង​កម្លាំង​តាម​បណ្តា​អង្គភាព​ពាក់ព័ន្ធ​ដែល​បាន​មក​សហ​ការណ៍​បាន​ធ្វើការ​ប្តេជ្ញា​ចិត្ត​ខ្ពស់ រួម​គ្នា​សម្រេច​ឲ្យ​បាន​ការងារ​ការពារ​ជា​អាទិ​ដូច​ខាងក្រោម ទី​១- ធានា​ការពារ​ឲ្យ​បាន​សន្តិសុខ​សណ្តាប់​ធ្លាប់​សុ​វត្តិភាព​សាធារណៈ​សម្រាប់​ដំណើរការ​បោះ​ឆ្នោត​ការ​ប្រកាស​លទ្ធផល​បោះ​ឆ្នោត និង​ការពារ​សុវត្ថិភាព​ទាំងស្រុង​ជួន​ឥស្ស​ជន​នយោបាយ បេក្ខជន​ឈរឈ្មោះ​ឆ្នោះ​ឆ្នោត អ្នក​សង្កេតការណ៍​ជាតិ អន្តរជាតិ មន្ត្រី​រៀបចំ​ការ​បោះ​ឆ្នោត​អ្នកមាន​សិទ្ធិ​បោះ​ឆ្នោត​ទីស្នាក់ការ​បក្សនយោបាយ​ទីតាំង​យុទ្ធនាការ​បោះ​ឆ្នោត និង​រាប់​សន្លឹក​ឆ្នោត​ត្រូវ​បាន​បញ្ចប់ ។

ទី​២- ទប់ស្កាត់​ទាន់​ពេលវេលា​រាល់​សកម្មភាព​របស់​ក្រុមប្រឆាំង ក្រម​សម្ព័ន្ធ អមិត្ត​ទាំង​ក្នុង និង​ក្រៅប្រទេស​ដែល​កំពុង​ខិតខំ​រិះរក​គ្រប់​វិធី ដើម្បី​ញុះញង់​បង្ក​ជា​ឧបសគ្គ​ឈាន​ទៅ​បំផ្លាញ​ការ​បោះ​ឆ្នោត​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ភ័យ​ខ្លាច​មិន​ហ៊ាន​ទៅ​ចូលរួម​បោះ​ឆ្នោត ដើម្បី​ចាត់វិធានការ​តាម​ច្បាប់ ។ ទី​៣- រួម​គ្នា​បង្ការ​ទប់​ស្គា​ត់​ទាន់​ពេល​នូវ​គ្រប់​ឧបសគ្គ​ឆ្លៀតឱកាស​ទាញ​យក​បញ្ហា​នយោបាយ ដើម្បី​ឆ្លៀត​ធ្វើ​កម្ម​ភាព​វិច្ឆេទកម្ម​សេដ្ឋកិច្ច​តាម​រយៈ​តម្លៃ​ទំនិញ​ដែល​បង្ក​ការ​លំបាក​ដល់​ជីវភាព​ប្រជាពលរដ្ឋ ។

លោក​អធិការ​ក៏​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​ខណ្ឌ​ឬ​ស្សី​កែវ​មាន​ស្នាក់ CEC ចំនួន​៧​ស្នាក់​ការ , ទីតាំង​បោះ​ឆ្នោត​ចំនួន​១៩​ទីតាំង , ការិយាល័យ​បោះ​ឆ្នោត​ចំនួន​២០១ ការិយាល័យ ។

ដោយឡែក​កម្លាំង​នគរបាល​ដែល​បាន​ទទួលបញ្ជា​ការពារ​នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ឬ​ស្សី​កែវ ចំនួន​៤១៦​នាក់ និង​មួយ​ចំនួន​ទៀត​សម្រាប់​អន្តរាគមន៍ ។ នៅ​ក្នុង​ឱកាស​នោះ​ដែរ​លោក ជា ពិសី​ក៏​បាន​ផ្តាំផ្ញើ​ការ​សាកសួរ​សុខទុក្ខ និង​នឹករលឹក​ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន និង​លោក ឃួ​ង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​ជួន​ចំពោះ​កងកម្លាំងប្រដាប់អាវុធ​ហត្ថ​ទាំងអស់ ដែល​ជា​និច្ចកាល​សម្តេច លោក​តែងតែ​យកចិត្ត​ដាក់​គិតគូរ​ពី​សុខទុក្ខ​កងកម្លាំង​គ្រប់ពេលវេលា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ