ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនទាន់ស​ម្រេចផង ឃើញទាន់ព្រួតគ្នាវាយស្លា.ប់​ម្នាក់ រួច​ម្នាក់​

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ បុរស​ម្នាក់​ដែល​គេ​សង្ស័យ​ថា​ជា​មុខសញ្ញា​លួចកាច់ក​ម៉ូតូ​​ត្រូវបាន​ប្រជាពលរដ្ឋ​វាយ​បណ្តាល​ឱ្យ​រង​របួស​ធ្ងន់ធ្ងរ ហើយ​កម្លាំង​សមត្ថ​​កិច្ច​បាន​​បញ្ជូនទៅសង្គ្រោះ​នៅ​​មន្ទី​ពេទ្យ តែ​ដោយសារ​រង​របួស​ធ្ងន់ធ្ងរ​ពេក​ក៏​បាន​ស្លាប់​។ អំពើ​ចោរកម្ម​លួច​កាច់ក​ម៉ូតូ​នេះ​កើតឡើង​កាលពី​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​២៥ កក្កដា ឆ្នាំ​២០១៨ នៅ​ចំណុច​ទំនប់​៩០ ភូមិ​តោតម៉ា…

ខេត្តកណ្តាល ៖ បុរស​ម្នាក់​ដែល​គេ​សង្ស័យ​ថា​ជា​មុខសញ្ញា​លួចកាច់ក​ម៉ូតូ​​ត្រូវបាន​ប្រជាពលរដ្ឋ​វាយ​បណ្តាល​ឱ្យ​រង​របួស​ធ្ងន់ធ្ងរ ហើយ​កម្លាំង​សមត្ថ​​កិច្ច​បាន​​បញ្ជូនទៅសង្គ្រោះ​នៅ​​មន្ទី​ពេទ្យ តែ​ដោយសារ​រង​របួស​ធ្ងន់ធ្ងរ​ពេក​ក៏​បាន​ស្លាប់​។ អំពើ​ចោរកម្ម​លួច​កាច់ក​ម៉ូតូ​នេះ​កើតឡើង​កាលពី​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​២៥ កក្កដា ឆ្នាំ​២០១៨ នៅ​ចំណុច​ទំនប់​៩០ ភូមិ​តោតម៉ា ឃុំ​ក​ណ្តោ​ក ​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្ដាល​។

នគរបាល​ស្រុក​កណ្តាលស្ទឹង​បានអោយ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ជា​ម្ចាស់​ម៉ូតូ​ឈ្មោះ​សា ឆវ​ន្ត័ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​តោតម៉ា​ឃុំ​ក​ណ្តោ​ក ស្រុក​កណ្ដាលស្ទឹង មុខរបរ​កម្មករ​រោងចក្រ ។ ចំណែក​ជនសង្ស័យ​ម្នាក់​ដែល​ប្រជាពលរដ្ឋ​នាំ​គ្នា​ព្រួត​វាយ​រហូត​ដល់​ស្លាប់ ឈ្មោះ​ហួយ លឿង ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ នៅ​ភូមិ​ដើម​មៀន សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ មុខរបរ​មិន​ពិតប្រាកដ រីឯ​ជនសង្ស័យ​ម្នាក់​ទៀត​រត់គេច​ខ្លួន​បាត់​ស្រមោល ។

សាក្សី​នៅ​ជុំវិញ​ក្បែរ​កន្លែង​កើតហេតុ​​បាន​និយាយ​ថា កាលពី​វេលា​ម៉ោង​៤​និង​២០​នាទី​រសៀល​នៅ​ថ្ងៃ​២៥ កក្កដា ២០១៨ ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ទៅ​មើល​មង​នៅ​កន្លែង​កើតហេតុ ហើយ​ជន​រង​គ្រោះ​បាន​ទុក​ម៉ូតូ​នៅ​លើ​ទំនប់​លេខ​៩០ ដោយ​មាន​ចាក់សោ បិទ​សន្ទះ​សោ និង​ដក​ខ្សៀ​បូ​ស៊ីផងដែរ​ រួចហើយ​​ជន​រង​គ្រោះ​ចុះ​ទៅ​មើល​មង​ចម្ងាយ​ប្រហែល​១០០​ម៉ែត្រ ពេល​មើល​មង​រួច ដើរ​ត្រឡប់​មក​រក​ម៉ូតូ​វិញ ស្រាប់តែ​ឃើញ​ជនសង្ស័យ​២​នាក់​កំពុង​កាច់ក​ម៉ូតូ​របស់​ខ្លួន​ក៏​ស្រែ​កថា «​ចោរ​ៗ ជួយ​ផង​» ។

ប្រភព​ដដែល​បាន​បន្ត​ថា ពេល​នោះ​មាន​ប្រជាពលរដ្ឋ​បង់សំណាញ់ និង​ដាក់​មង​នៅ​ខាង​មុខ​ស្ទាក់​ពីមុខ ជនសង្ស័យ​ក៏​បើក​ម៉ូតូ​ត្រឡប់​ថយ​មក​ក្រោយ​វិញ មក​ដល់​ទល់មុខ​ជន​រង​គ្រោះ ជនសង្ស័យ​ក៏​បើក​ម៉ូតូ​បុក​ជន​រង​គ្រោះ តែ​ជន​រង​គ្រោះ​យក​មែក​សង្កែ​វាយ​ជនសង្ស័យ​បណ្តាល​ឲ្យ​ដួល​ម៉ូតូ រួច​ជនសង្ស័យ​បាន​​ប្រតាយប្រតប់​គ្នា​ជាមួយ​ជន​រង​គ្រោះ​ដែល​ជា​ម្ចាស់​ម៉ូតូ ពេល​នោះ​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​បាន​មក​ព្រួត​ជួយ​ជន​រង​គ្រោះ នាំ​គ្នា​វាយ​ជនសង្ស័យ​ម្នាក់​មួយដៃ​ម្នាក់​មួយ​ជើង​បណ្តាល​ឲ្យ​ជនសង្ស័យ​ម្នាក់​ស្លាប់​ពេល​ដឹក​តាម​រថយន្ត​សង្គ្រោះ​ចេញពី​កន្លែង​កើត​ហ​តុ ហើយ​កម្លាំង​ប៉ុស្តិ៍​រាយការណ៍​មក​ផ្នែក​ជំនាញ​ចុះ​មក​ជួយ​អន្តរាគមន៍ ពិនិត្យ និង​រាយការណ៍​មក​ជំនាញ​ខេត្ត​។ សមត្ថកិច្ច​កំពុង​បន្ត​តាម​រក​ចាប់ខ្លួន​បក្ខពួក​ជនសង្ស័យ​ម្នាក់​ទៀត​ដែល​កំពុង​រត់គេច​ខ្លួន ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់  ។

នគរបាល​បញ្ជាក់​ថា សម្ភារ​បាត់បង់​មាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា ធុន​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៧ លេខ​តួលេខ​ម៉ាស៊ីន ៩៧៩៥៣៩៩ ពាក់​ស្លាក់​លេខ កណ្តាល ១W-៤៩៧៧ ជា​របស់​ជន​រង​គ្រោះ​ដែល​ត្រូវ​ជនសង្ស័យ​ម្នាក់​ជិះ​គេចខ្លួន​យក​ទៅ​បាត់​។ រីឯ​វត្ថុ​តាង​ដែល​សមត្ថកិច្ច​ចាប់​យក​មាន​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា ធុន​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១GL-០១៣២ ជា​របស់​ជនសង្ស័យ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ