ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​បឹង​មានទឹក​រាវ​នៅ​ភព​ព្រះ​អង្គារ គួរ​ឲ្យ​ភ្ញាក់ផ្អើល

5 ឆ្នាំ មុន

ភព​ព្រះ​អង្គារ ៖​ ​យោង​តាម​ក្រុម​អ្នក​ស្រាវជ្រាវ​អន្តរជាតិ​មួយ​ក្រុម​ថា បឹង​ក្រោម​ដី​ធំ​មួយ​មាន​​ទទឹង​ប្រមាណ​ជា​២០​គីឡូម៉ែត្រ ត្រូវ​បាន​រក​ឃើញ​ជា​លើក​ដំបូង​លើ​ភព​ព្រះ​អង្គារ​កាលពី​ថ្ងៃ​ទី​២៥​កក្កដា​។ ទំហំ​ទឹក​រាវ ជា​លក្ខខណ្ឌ​ចាំបាច់​សម្រាប់​ទ្រទ្រង់​ជីវិត​ធំ​បែប​នោះ ពុំ​ទាន់​ត្រូវ​បាន​រក​ឃើញ​នៅឡើយ​រហូត​មក​ទល់​ពេល​នេះ​លើ​ពិភព​ព្រះ​អង្គារ​។ អត្ថបទ​មួយ​ចេញផ្សាយ​ក្នុង​ទស្សនាវដ្ដី​អា​មេ​រិ​ក SCIENCE…

ភព​ព្រះ​អង្គារ ៖​ ​យោង​តាម​ក្រុម​អ្នក​ស្រាវជ្រាវ​អន្តរជាតិ​មួយ​ក្រុម​ថា បឹង​ក្រោម​ដី​ធំ​មួយ​មាន​​ទទឹង​ប្រមាណ​ជា​២០​គីឡូម៉ែត្រ ត្រូវ​បាន​រក​ឃើញ​ជា​លើក​ដំបូង​លើ​ភព​ព្រះ​អង្គារ​កាលពី​ថ្ងៃ​ទី​២៥​កក្កដា​។

ទំហំ​ទឹក​រាវ ជា​លក្ខខណ្ឌ​ចាំបាច់​សម្រាប់​ទ្រទ្រង់​ជីវិត​ធំ​បែប​នោះ ពុំ​ទាន់​ត្រូវ​បាន​រក​ឃើញ​នៅឡើយ​រហូត​មក​ទល់​ពេល​នេះ​លើ​ពិភព​ព្រះ​អង្គារ​។

អត្ថបទ​មួយ​ចេញផ្សាយ​ក្នុង​ទស្សនាវដ្ដី​អា​មេ​រិ​ក SCIENCE រៀបរាប់​ថា ស្ថិត​ក្រោម​ស្រទាប់​​ទឹកកក​ភព​ព្រះ​អង្គារ បឹង​នោះ​នាំ​ឲ្យ​គេ​គិត​ថា ​អាច​មានទឹក​ច្រើន​ជាង​នេះ​ទៀត​នៅ​​ភព​ព្រះ​អង្គារ រហូត​ដល់​ជីវិត​ផង​ដែរ​។ ​នោះ​ជា​លទ្ធផល​គួរ​ឲ្យ​ភ្ញាក់ផ្អើល ដែល​ញ៉ាំង​ឲ្យ​គេ​គិត​ថា ​វត្តមាន​ទឹក​លើ​ភព​ព្រះ​អង្គារ ពុំ​មែន​ត្រឹមតែ​ទឹក​បណ្ដោះអាសន្ន លាតត្រដាង​តាម​រយៈ​ការ​រក​ឃើញ​លើក​មុន​ៗ​ឡើយ ប៉ុន្តែ​ជា​ប្រភព​ទឹក​អចិន្ត្រៃយ៍ ដែល​បង្កើត​លក្ខ​ខណ្ឌ​សម្រាប់​ទ្រទ្រង់​ជីវិត​ក្នុងអំឡុងពេល​ដ៏​យូរអង្វែង​មួយ​។

​នេះ​ជា​ការ​ធ្វើ​អត្ថាធិប្បាយ​របស់​លោក ALAN DUFFFY សាស្ត្រាចារ្យ​សាកលវិទ្យាល័យ SWINBURNE អូស្ត្រាលី ដែល​ចូលរួម​ក្នុង​ការ​ស្រាវជ្រាវ​នោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ