ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​រាប់រយ​នាក់​ត្រៀម​ចេញ​ការពារ​បោះ​ឆ្នោត និង​ជួយ​ពលរដ្ឋ​ដោយ​ទឹកជំនន់

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ចាម ៖ កងកម្លាំង​នគរបាល​ចំនួន​២៤០​នាក់ បាន​ទទួល​ការ​ហ្វឹកហាត់​លើ​ជំនាញ​ទប់ទល់​បាតុកម្ម​កូដកម្ម រយៈពេល​មួ​យស​ប្តា​ហ៍​ត្រូវ​បាន​បិទ​វគ្គ ដោយ​បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ កក្កដា ២០១៨ នៅ​មុខ​សាល​ប្រជុំ​ធំ ក្នុង​បរិវេណ​ស្នងការដ្ឋាន​នគរបាល​ខេត្ត…

ខេត្តកំពង់ចាម ៖ កងកម្លាំង​នគរបាល​ចំនួន​២៤០​នាក់ បាន​ទទួល​ការ​ហ្វឹកហាត់​លើ​ជំនាញ​ទប់ទល់​បាតុកម្ម​កូដកម្ម រយៈពេល​មួ​យស​ប្តា​ហ៍​ត្រូវ​បាន​បិទ​វគ្គ ដោយ​បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ កក្កដា ២០១៨ នៅ​មុខ​សាល​ប្រជុំ​ធំ ក្នុង​បរិវេណ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ។ ហើយ​កម្លាំង​អន្តរាគមន៍​ពិសេស​នេះ​ក៏​នឹង​ត្រៀម​សម្រាប់​ចេញ​ជួយ​ពលរដ្ឋ​រង​គ្រោះ ដោយ​គ្រោះ​ទឹកជំនន់​ពី​ទន្លេមេគង្គ​ផង​ដែរ ។

លោក​ឧត្តមសេនីយ៍ត្រី សាន សុភា ស្នងការ​រង​នគរបាល​ខេត្ត​ទទួល​ផែនការ​ងារ​គ្រប់គ្រង​ធនធាន​មនុ
ស្ស បាន​ឲ្យ​ដឹង​ថា ផ្អែក​តាម​អនុសាសន៍​របស់​នាយ​ឧត្តមសេនីយ៍​អគ្គស្នងការ​នគរបាល​ជាតិ និង​ដោយ​មានការ​ជួយ​ឧបត្ថម្ភ​ពី​លោក​អភិបាលខេត្ត នាយកដ្ឋាន​បណ្តុះបណ្តាល និង​ដោយ​បានការ​យកចិត្ត​ពី
លោក​ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្ត​បាន​ធ្វើការ​បើក​វគ្គ និង​បិទ​វគ្គ​សិក្សា​ជា​បន្ត
បន្ទាប់ ស្រប​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​កែទម្រង់​ដល់​កងកម្លាំង​នគរបាល​ជាតិ
និង​តាម​សភាព​ការ​អភិ​វ​ឌ្ឈ​ន៍​រីក​ចម្រើន​របស់​ប្រទេស​ជាតិ​នា​ពេល​បច្ចុប្បន្ន​នេះ ។

លោក​ឧត្តមសេនីយ៍ត្រី សាន សុភា ស្នងការ​រង​នគរបាល​ខេត្ត​បន្ត​ថា វគ្គ​បំប៉ន​ជំនាញ​ទប់ទល់​បាតុកម្ម កូដកម្ម (​អន្តរាគមន៍​ពិសេស​) ដែល​មាន​កម្លាំង​សរុប​ចំនួន​២៤០​នាក់ មក​ពី​តាម​ការិយាល័យ​ជំនាញ​ចំណុះ​ឲ្យ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ។

ក្នុង​នោះ​សិក្ខាកាម​ដែល​ទទួល​បាន​លទ្ធផល​និទ្ទេស​ល្អ​ចំនួន​១០០​នាក់ និទ្ទេស​ល្អ​បង្គួរ​ចំនួន​៧០​នាក់ និង​និទ្ទេស​មធ្យម​ចំនួន​៧០​នាក់​ផង​ដែរ ។ ជាមួយ​នោះ​សិក្ខាកាម​បាន​ទៅ​បញ្ចេញ​សមត្ថភាព​ជាក់ស្តែង​នៅ​ក្នុង​បរិវេណ​ទីលាន​ស្តា​ត​បាល់ទាត់​ខេត្ត ដើម្បី​បង្ហាញ​ពី​អ្វី​ដែល​បាន​រៀនសូត្រ​ឃើញ​ថា ពិតជា​ទទួលយក​បាន ។

លោក​ឧត្តមសេនីយ៍ត្រី ហេង សម្បត្តិ ស្នងការ​រង​នគរបាល​ខេត្ត​ទទួល​ផែន​សេនាធិការ​មាន​ប្រសាសន៍
ឲ្យ​ដឹង​ដែរ​ថា ការ​រៀបចំ​កង​អន្តរា​គន៍​ត្រូវ​បាន​រៀបចំ​ដល់​ទៅ​៥៥០​នាក់ ដើម្បី​រៀបចំ​កិច្ច​ការពារ​ដំណើរ
ការ​បោះ​ឆ្នោត​តំណាង​រា​ស្ត្រី​នីតិកាល​ទី​៦ ដែល​ប្រព្រឹត្ត​ទៅ​ថ្ងៃ​ទី​២៩ កក្កដា​ខាង​មុខ ។ វគ្គ​នេះ​ក្នុង​នាម​ស្ន
ង​ការ​សូម​កោត​ស​សើរ​ដល់​គ្រូបង្វឹក​ចំនួន​០៣​នាក់ ដល់​សិក្ខាកាម​ចំនួន​២៤០​នាក់ ។

ជាមួយ​នោះ​ក៏​មាន​កិច្ចការ​ជំនាញ​ផ្សេង​ៗ​ទៀត ត្រៀម​ជួយ​ពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ទឹកជំនន់​ពី​ទន្លេមេគង្គ ។ ព្រោះថា តាម​រយៈ​ការ​ប្រកាស​របស់​ក្រសួង​ធនធានទឹក​ថា ទំនប់​វា​រី​អគ្គិសនី​នៅ​ប្រទេស​ឡាវ​ដែល​មាន​ចម្ងាយ​ពី​ព្រំដែន​ខេត្តស្ទឹងត្រែង​៧០​គីឡូម៉ែត្រ ។

គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្ត បាន​ជួន​ដំណឹង​ថា នៅ​តាម​តំបន់​មួយ​ចំនួន​ជាប់​ទន្លេមេគង្គ​អាច​មាន​ការិយាល័យ​បោះ​ឆ្នោត ត្រូវ​រៀបចំ​ធ្វើ​សម្រាប់​កល់​ហឹប​ឆ្នោត និង​បន្ទប់​សង្ងាត់​បោះ​ឆ្នោត ហើយ​សមត្ថកិច្ច​រាប់រយ​នាក់​នេះ​នឹង​ចេញ​ទៅ​ជួយ​ការពារ​ដល់​ដំណើរការ​បោះ​ឆ្នោត​ឲ្យ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ