ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សួរអស់​ជាង​៤​ម៉ោងទើបសម្រេច… លើអតីតមន្ត្រីបក្សប្រឆាំង​៥រូប​

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ យោង​តាម​ព័ត៌មាន​បឋម​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៥​នាក់ ត្រូវ​បាន​គណៈ​កម្ម​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គ​.​ជ​.​ប​)​ខេត្តបាត់ដំបង សម្រេច​ធ្វើការ​ផាកពិន័យ​ក្នុង​ម្នាក់​ៗ​ចំនួន​១០​លាន​រៀល ក្រោម​បទចោទប្រកាន់​ថា «​បង្ហោះ​រូបភាព​ដែល​បង្ហាញ​ពី​ម្រាមដៃ​ស្អាត និង​មាន​លក្ខណ​:​ញុះ​ញង់​មិន​ឱ្យ​មានការ​បោះ​ឆ្នោត​»…

ខេត្តបាត់ដំបង ៖ យោង​តាម​ព័ត៌មាន​បឋម​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា អតីតមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៥​នាក់ ត្រូវ​បាន​គណៈ​កម្ម​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គ​.​ជ​.​ប​)​ខេត្តបាត់ដំបង សម្រេច​ធ្វើការ​ផាកពិន័យ​ក្នុង​ម្នាក់​ៗ​ចំនួន​១០​លាន​រៀល ក្រោម​បទចោទប្រកាន់​ថា «​បង្ហោះ​រូបភាព​ដែល​បង្ហាញ​ពី​ម្រាមដៃ​ស្អាត និង​មាន​លក្ខណ​:​ញុះ​ញង់​មិន​ឱ្យ​មានការ​បោះ​ឆ្នោត​» ។

ការ​សម្រេចសេចក្ដី​នេះ ធ្វើ​ឡើង​ដោយ​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​គណ​:​កម្ម​ការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្តបាត់ដំបង កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ កក្កដា នៅ​ការិយាល័យ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្ត ដែល​ស្ថិត​ក្នុងភូមិ​ដំណាក់​ហ្លួង សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ។

អតីត​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៥​រូប ១-​លោក ជា ជីវ​, ២-​លោក គ្រុយ គឹ​ម​សាំង​, ៣-​លោក ពៅ តាំង​, ៤-​លោក ថោ​ង សា​រឿ​ន និង​៥-​លោក ម៉ាង ឈុ​ន ។ ប៉ុន្តែ​នៅ​ក្នុង​សវន​ការ​របស់​គ​.​ជ​.​ប នេះ​មិន​មាន​វត្តមាន​លោក ជា ជីវ ទេ ដោយ​ឱ្យ​តំណាង​ចូលរួម​ជំនួស គឺ​លោក​សួន ចំរើន ។

បើ​តាម​មន្ត្រី​គ​.​ជ​.​ប​ខេត្ត​បាន​ឲ្យ​ដឹង​ថា អតីត​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​៥​រូប​នេះ បាន​រង​ការ
ប្ដឹង​ចោទប្រកាន់​ដោយ​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា នៅ​តាម​បណ្ដា​ឃុំ​-​សង្កាត់​ផ្សេង​គ្នា នៅ​ក្នុង​ខេត្ត​បាត់ដំបង​។

បើ​យោង​តាម​របាយការណ៍​របស់​គ​.​ជ​.​ប​បានឱ្យ​ដឹង​ថា មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ឈរ​ជាដើម​បណ្ដឹង​ប្ដឹង​ចោទប្រកាន់​អតីត​សមាជិក​បក្ស​ប្រឆាំង​ទាំង​៥​រូប​នោះ មាន​១-​លោក​ឈឿ​ន ភា​ច បាន​ប្ដឹង​មន្ត្រី​បក្ស​ប្រឆាំង​ចំនួន​២​ករណី នៅ​ស្រុក​កំ​រៀង​, ២-​លោក​ពី​វ ហួយ បាន​ប្ដឹង​ចោទប្រកាន់​មន្ត្រី​បក្ស​ប្រឆាំង​មួយ​ករណី នៅ​ឃុំ​អន្លង់​វិល ស្រុក​សង្កែ និង​៣-​លោក​សុត សុ​ផ​ន និង​លោក​សុត សុ​ផុ​ន បាន​ប្ដឹង​ចោទប្រកាន់​មន្ត្រី​បក្ស​ប្រឆាំង​ចំនួន​២​ករណី នៅ​ក្នុង​ក្រុង​បាត់ដំបង ។

បន្ទាប់​ពី​ធ្វើការ​សួរ​ដេញដោល​អស់​រយ​:​ពេល​ជាង​៤​ម៉ោង ក្នុង​សំណុំរឿង​បង្ហោះ​ម្រាមដៃ​ស្អាត ប្រឆាំង​នឹង​ការ​បោះ​ឆ្នោតជាតិ​របស់​អតីត​សមាជិក​បក្ស​ប្រឆាំង​ខាងលើ​នេះ ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​គណៈកម្មការ​ជាតិ​រៀបចំ​ការ​ខេត្ត ដែល​មាន​លោក​វន ពន ជា​ប្រធាន បាន​សម្រេច​ធ្វើការ​ផាកពិន័យ​ជា​ប្រាក់​ចំនួន​១០​លាន​រៀល ក្នុង​ម្នាក់​ៗ​ដោយ​ពុំ​គិតដល់​ទោស​ព្រហ្មទណ្ឌ​ផ្សេង​ៗ​ទៀត​ឡើយ ចំពោះ​អតីត​សមាជិក​បក្ស​ប្រឆាំង​ទាំង​៥​រូប​ខាងលើ​នេះ​។ ប៉ុន្តែ​សេចក្ដីសម្រេច​នេះ គ​.​ជ​.​ប បាន​បើកផ្លូវ​តវ៉ា​តាម​កំណត់​ច្បាប់ ។

សូម​បញ្ជាក់​ថា នៅ​ក្នុង​កិច្ចប្រជុំ​ពេញអង្គនៃ​ក្រុមប្រឹក្សា​ជំនុំជម្រះនៃ​គណ​:​កម្ម​ការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្ត លើ​សំណុំរឿង​អតីតសមាជិក​បក្ស​ប្រឆាំង​ទាំង​៥​រូប ដែល​បង្ហោះ​រូបភាព​ម្រាមដៃ​ស្អាត និង​ញ​ុះញង់​មិន​ឱ្យ​​មានការ​ទៅបោះ​​ឆ្នោត​ខាងលើ​នេះ ក៏​មានការ​ការពារ​យ៉ាង​ហ្មត់ចត់​ពី​កម្លាំង​សមត្ថកិច្ច​ផង​ដែរ តែ​អង្គ​ជំនុំ​ជម្រះ​នេះ ​បាន​ធ្វើ​ឡើងជា​សាធារណ​: ៕

 

អត្ថបទសរសេរ ដោយ