ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្រ​ណា​ស់​ឧបោសថសីល​ចំ​ថ្ងៃ​សុខ​ស៊ែរ​យក​លាភ​សំណាង​ទាំងអស់​គ្នា

5 ឆ្នាំ មុន

តាម​ការ​ទស្សន៍​ទាយ​បាន​កំណត់​ច្បាស់​ណាស់​កាលបើ​ថ្ងៃឧបោសថសីល​ប៉ះ​ចំ​ថ្ងៃ​សុខ គ្រូ​ហោរ​បាន​បញ្ជាក់​ថា ពិតជា​ថ្ងៃ​ហេង ថ្ងៃ​នាំ​លាភ​សំណាង ថ្ងៃជ័យ ថ្ងៃ​ឡើងរាសី ថ្ងៃ​កម្ចាត់​គ្រោះ​ស៊យ ហើយ​ទាញ​ទម្លាក់​មាសប្រាក់​ចូល​ណែន​ៗ​ផ្ទះ​។ មុន​នេះ​បន្តិច​តាម​ជើង​លេខ​របស់​ស្តេច​ហោរ​ចិន​សែរ​ដែល​ល្បី​ខាង​ទាយ​ឆុត​មួយ​រយ​ភាគរយ​បាន​អះអាង​ថា ថ្ងៃសីល​ស្អែក​នេះ​ឆ្នាំ​មហា​សំណាង​ទាំង​៥…

តាម​ការ​ទស្សន៍​ទាយ​បាន​កំណត់​ច្បាស់​ណាស់​កាលបើ​ថ្ងៃឧបោសថសីល​ប៉ះ​ចំ​ថ្ងៃ​សុខ គ្រូ​ហោរ​បាន​បញ្ជាក់​ថា ពិតជា​ថ្ងៃ​ហេង ថ្ងៃ​នាំ​លាភ​សំណាង ថ្ងៃជ័យ ថ្ងៃ​ឡើងរាសី ថ្ងៃ​កម្ចាត់​គ្រោះ​ស៊យ ហើយ​ទាញ​ទម្លាក់​មាសប្រាក់​ចូល​ណែន​ៗ​ផ្ទះ​។

មុន​នេះ​បន្តិច​តាម​ជើង​លេខ​របស់​ស្តេច​ហោរ​ចិន​សែរ​ដែល​ល្បី​ខាង​ទាយ​ឆុត​មួយ​រយ​ភាគរយ​បាន​អះអាង​ថា ថ្ងៃសីល​ស្អែក​នេះ​ឆ្នាំ​មហា​សំណាង​ទាំង​៥ មមែ ម្សាញ់ ថោះ កុរ ខាល ដំណើរ​រាសី​របស់​លោក​អ្នក​ល្អ​ឥត​ខ្ចោះ ហើយ អ្វី​ដែល​អស្ចារ្យ​នោះ​គឺ​នៅ​ព្រឹក​ថ្ងៃសីល​នេះ​ជា​ថ្ងៃ​ស្តេច​ទេវតា​កំពូលភ្នំ​ទ្រព្យ​បើក​បញ្ជី ហើយ​ប្រទាន សម្បត្តិ​មហាសេដ្ឋី មាន​លាភ​ជ័យ លុយ​ហូរ​ចូល​ដូច​ចាក់ទឹក លើក​សិរី​សួស្តី​បវរ​មហាប្រសើរ​ដល់​លោក​អ្នក រស់នៅ​លើ​គំនរ​ទ្រព្យសម្បត្តិ​ដ៏​មហាសាល​។ សូម​លោក​អ្នក​ស៊ែរ​បួងសួង​សុំ​លាភ​សំណាង​ពី​ឥឡូវនេះ ប្រាថ្នា​អ្វី​ៗ​នឹង​បាន​សម្រេច​ដូច​ក្តី​បំណង ។

ឆ្នាំមមែ លេខ​ខំ​មិន $៦២៩ ជា​ប្រភេទ​មនុស្ស​មាន​តេជៈ​បារមី​ខ្ពស់ មាន​លាភ​សំណាង​ច្រើន នៅ​ព្រឹក​ថ្ងៃសីល​ស្អែក​នេះ​រាសី​ឡើង​ស្រឺ​ត មាន​មនុស្ស​ល្អ​ៗ​ជា​ច្រើន​ស្រលាញ់​រាប់អាន ជួយ​អ្នក​ឱ្យ​បាន​សម្រេចប្រយោជន៍​ជាទី​គាប់ចិត្ត ។ នៅ​ថ្ងៃសីល​នេះ​ចាត់​ថា​ជា​ថ្ងៃ​ហេង ថ្ងៃ​លាភ ថ្ងៃ​លុយ​ចូល​ពេញ​ៗ​ដៃ លែង​ស្គាល់​ពាក្យ​ថា​ខ្វះ​ប្រាក់​ចាយ​ទៀត​ហើយ​។ រាល់​ការងារ​រក​ទទួលទាន​ចាប់ពី​ពេល​នេះ​ទៅ លោក​អ្នក​ទទួល​បាន​ផល​យ៉ាង​ក្រាស់ក្រៃ​លើស​ពេល​ណា​ៗ​ទាំងអស់​។ សម្រាប់​ការ​រកស៊ី​ជួញដូរ​វិញ មានការ​ទិញ​ចូល លក់​ចេញ​ចំណេញ​កប់​ពពក ហើយ​ពិសេស​នោះ​បើ​មានការ​បើកមុខ​របរ​ថ្មី​ផង គឺ​ពិតជា​ប្រសើរ​បំផុត​។ ការ​ធ្វើ​ដំណើរ​ទៅ​ទី​ជិត ទី​ឆ្ងាយ ជួប​តែ​សេចក្តីសុខ​ក្សេមក្សាន្ត​តាម​ផ្លូវ​រហូត​ទាំង​ទៅ​និង​ពេល​ត្រឡប់​មក​វិញ ។ រីឯ​សម្ព័ន្ធភាព​ស្នេហា​គូ​ស្វាមីភរិយា​មាន​តែ​សុភមង្គល និង​សុខដុម​ជា​រៀង​រហូត ។ ពណ៌​នៃ​លាភ​សំណាង ពណ៌​ក្រហម​, លេខ​នៃ​លាភ​សំណាង​លេខ​៧៨ ។

ឆ្នាំម្សាញ់ នៅ​ព្រឹក​ថ្ងៃសីល​ស្អែក​នេះ​ដួង​រាសី​របស់​លោក​អ្នក​ឡើង​ខ្ពស់​ហួសវិស័យ​មនុស្ស ជា​ឱកាសល្អ​សម្រាប់​ការ​សម្រេចចិត្ត​លើ​ការងារ​ធំ​ៗ ពិសេស​រឿង​ប្រាក់​កាក់​និង​ការ​បណ្តាក់ទុន​លើ​មុខ​ជំនួញ​កាក់កប​ខ្លាំង​ណាស់​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​កំពុង​មាន​ភាព​កាក់កប​ខ្លាំង​និង​ជា​ឱកាសល្អ​ក្នុង​ការ​ផ្លាស់​ប្តូរ​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូច​ធំ​បំផុត ។ ចំណែកឯ​អ្នកធ្វើការ​នៅ​តាម​បណ្តា​ស្ថាប័ន​នានា​ក៏​ត្រូវ​ឡើងបុណ្យស័ក្តិ ឡើង​ប្រាក់ខែ​ផង​ដែរ​។ ការ​ធ្វើ​ដំណើរ​ទៅ​ទី​ឆ្ងាយ​ជិត​ជួប​តែ​ក្តី​សុខក្សេមក្សាន្ត​។ រីឯ​សម្ព័ន្ធ​ស្នេហា​ស្វាមីភរិយា កំលោះ​ក្រមុំ​មាន​តែ​ភាព​ស្រស់ស្រាយ និង​កំពុង​ផ្អែមល្ហែម​រកគ្នា​ប្រពៃ​ណាស់ ។ លេខ​ហុងស៊ុយ ១៦៨ លេខ​នាំ​សំណាង ៧ ។

ឆ្នាំ ថោះ ទន្សាយ​ឈរ​លើ​ដុំ​ពេជ្រ cmt២៥២ នៅ​ព្រឹក​ថ្ងៃសីល​នេះ​លោក​អ្នក​សម្បូរ​លុយ​ចាយ​ពេញ​ៗ​ហោប៉ៅ មាន​ង៉ូ​វ​ហេង​ឡើង​ខ្លាំង និង​មាន​អ្នក​នាំ​លាភ​ធំ​ចូល​មក​ដល់​ក្នុងផ្ទះ​តែ​ម្តង​។ លោក​អ្នក​កើត​ឆ្នាំ​នេះ​ជា​មនុស្ស​ទៀងត្រង់ មានបុណ្យ​បារមី និង​មាន​បញ្ញា​ច្រើន​តាំងពី​កំណើត​មក មាន​ក្រយៅ​ជា​អ្នក​សម្បូរ​ទ្រព្យធន​។ ពណ៌​នៃ​លាភ​សំណាង ពណ៌​មាស​, លេខ​នៃ​លាភ​សំណាង លេខ​៧១ ។ នៅ​ព្រឹក​ថ្ងៃសីល​នេះ​ការ​រក​ទទួលទាន​រីក​ចម្រើន​ទៅ​មុខ​លឿន​ខ្លាំង​ណាស់ ប្រាក់​កាក់​ចូល​មក​កប​ប្រសើរ​លើស​ពេល​ណា​ៗ​ទាំងអស់ ។ ចំណែក​អ្នកធ្វើការ​នៅ​តាម​ស្ថាប័ន​ផ្សេង​ៗ​ក៏​នឹង​ត្រូវ​បាន​ដំឡើង​បុណ្យស័ក្តិ និង​បាន​ឡើង​ប្រាក់ខែ​ច្រើន​លើ​ជីវភាព​គ្រួសារ​ដ៏​មាន​សិរី​សួស្តី ។ រីឯ​សម្ព័ន្ធភាព​ស្នេហា​ប្រុស​ស្រី​មាន​តែ​ភាព​ល្អូកល្អិន និង​ការ​យល់ចិត្ត​គ្នា​ល្អ​ប្រសើរ​ណាស់ ។

ឆ្នាំកុរ ពណ៌​នៃ​លាភ​សំណាង​ខៀវ នៅ​ព្រឹក​ថ្ងៃសីល​ស្អែក​នេះ​មាន​អ្នក​នាំ​លាភ​សំណាង​មាន​មាស ប្រាក់ និង​វត្ថុ​មាន​តម្លៃ​ជា​ច្រើន មក​ដល់​ផ្ទះ លេខ​នាំ​សំណាង លេខ​២៣ ។ cmt ៤៩៥ រាសី​ឡើង​ខ្ពស់ត្រដែត មាន​លាភ​មាន​ជ័យ មានសំណាង​ល្អ​ប្រពៃ និង​សុភមង្គល​ពេញ​មួយ​ជីវិត​។ រីឯ​ការ​រក​ទទួលទាន​គ្រប់​ច្រកល្ហក ជួប​តែ​សុខ​សប្បាយ​ទទួល​លាភ​ជ័យ និង​ប្រាក់​កាក់​ចូល​មក​គ្រប់​ទិស​ទី តែ​លោក​អ្នក​កុំ​សោះអង្គើយ​ត្រូវ​រវាសរវៃ​ដៃជើង​ឡើង​ទើប​ប្រាក់​បោល​ចូល​ដូច​ទឹកបាក់​ទំនប់ ។ ចំណែក​បញ្ហា​ស្នេហា​បើ​បុរស​ស្ត្រី​ពុំ​ទាន់​មាន​គូគាប់​ទេ ពេល​នេះ​គឺជា​វេលា​ល្អ​បំផុត ក្នុង​ការ​ស្វែងរក​មិត្ត​ប្រចាំជីវិត ។

ឆ្នាំ ខាល ស្តេចខ្លា​ស​ពាំ​ដុំ​ពេជ្រ cmt $៣៥១ នៅ​ព្រឹក​ថ្ងៃសីល​ស្អែក​នេះ លោក​អ្នក​សម្បូរ​លុយ​ចាយ​ហៀរ​ដៃ ពេញ​ៗ​ហោប៉ៅ មាន​លាភ​ធំ​ចូល​មក ក្នុង​គ្រួសារ​ច្រើន​មហាសាល មាន​ង៉ូ​វ​ហេង​ឡើង​កប់​អាកាស ។ អ្នក​កើត​ឆ្នាំ​នេះ ធាតុទឹក​អម្រឹត មានទ្រព្យ​និង​មាន​បញ្ញា​ច្រើន​ចូល​ចិត្ត​ជួយ​អ្នក​ដទៃ រាសី​ខ្ពស់ត្រដែត​, ពណ៌​នាំ​សំណាង​ខៀវ​, លេខ​នាំ​សំណាង ៨១ ការងារ​រក​ទទួលទាន រីក​ចម្រើន​ទៅ​មុខ​ដោយ​រលូន ។ ឯ​គូ​ស្វាមីភរិយា​មាន​តែ​ភាព​ល្អូកល្អិន និង​ការ​យល់ចិត្ត​គ្នា​ប្រពៃ​ណាស់ ។

សូម​បួងសួង​ដល់​វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក ទេវតា​រក្សា​ភព​ផែនដី ទេវតា​ទ្រព្យ ព្រះ​អង្គ​មាស លោកយាយ​ដូនពេញ​ជួយ​តាម​ថែរក្សា​លោក​អ្នក​ឲ្យ​ជួប​តែ​សុខ​សប្បាយ ចម្រុងចម្រើន ទទួល​បាន​ហេង​ហេង មាន​លាភ មាន​ជ័យ​ជា​រៀង​រហូត ។