រឿងថៅកែខារ៉ាអូខេ «ហ្សេ​នៀ​» ធ្វើឱ្យ​ផ្អើល​ពេញ​ក្រុង​សៀមរាបហើយ


ខេត្តសៀមរាប ៖ ម្ចាស់​ខារ៉ាអូខេ​យីហោ «​ហ្សេ​នៀ​» ជា​ជនជាតិ​កូរ៉េ បាន​ចងក​សម្លាប់​ខ្លួន​នឹង​ខ្សែ​នីឡុង​ជាប់​នឹង​កង្ហារ​បឺត​នៅ​ក្នុង​បន្ទប់ទឹក និង​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ក្រុង​សៀមរាប ក្រោយ​ពេល​បុគ្គលិក​ប្រទះ​ឃើញ​កាលពីវេលា​ម៉ោង​៦​និង​២០​នាទី​ល្ងាច​ថ្ងៃ​ទី​២៤ ខែកក្កដា ។ ខារ៉ាអូខេ​ខាងលើ​នេះ មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​ក្រួស សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ។

ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​មូលដ្ឋាន​បានឱ្យ​ដឹង​ថា បុគ្គលិក​ខារ៉ាអូខេ​ខាងលើ​បាន​រាយការណ៍​ថា ខ្លួន​បានឃើញ​ថៅកែ​ចងក​សម្លាប់​ខ្លួន ខណៈ​ចូល​ទៅ​សម្អាត​នៅ​បន្ទប់ទឹក ។ ថៅកែ​ខារ៉ាអូខេ​រូប​នេះ​ឈ្មោះ Chai Sung Soo ភេទ​ប្រុស អាយុ​៥១​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ M២៥៩៦៩២៥១ ទិដ្ឋាការ​ស្នាក់​នៅ​លេខ​EIO១៤៤៥៦៩៦ ផុតកំណត់​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០១៩ ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ក្រួស សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ។ បុរស​ជនជាតិ​កូរ៉េ​រូប​នេះ សព្វថ្ងៃ​មាន​ប្រពន្ធ​ខ្មែរ​តែ​មិន​បាន​រៀប​ការ​ទេ ឈ្មោះ សេង ឌី​ណា អាយុ​៣៨​ឆ្នាំ និង​បាន​រស់នៅ​ជាមួយ​គ្នា​ជាង​១០​ឆ្នាំ​មក​ហើយ មានកូន​២​នាក់​(​ប្រុស​១​ស្រី​១) ។

ផ្អែក​តាម​ការ​ស្រាវជ្រាវ​របស់​សមត្ថកិច្ច​ជំនាញ និង​ការ​ពិនិត្យ​របស់​លោក​វេជ្ជបណ្ឌិត អុ​ិ​ត ឆប ឆ​រ័​ត្ន គ្រូពេទ្យ​អម​តុលាការ និង​មើល​តាម​កាមេរ៉ា សុវត្ថិភាព បង្ហាញ​ថា ថៅកែ​ខារ៉ាអូខេ​រូប​នេះ​ពិតជា​ចងក​ធ្វើ​អត្តឃាត​នៅ​ក្នុង​បន្ទប់ទឹក​ប្រាកដ​មែន ពុំ​មែន​ជា​ករណី​ឃាតកម្ម​អ្វី​ឡើយ ។

សព​បុរស​កូរ៉េ​ខាងលើ ត្រូវ​បាន​សមត្ថកិច្ច​រៀបចំ​បញ្ជូន​ទៅ​រក្សា​ទុក​បណ្ដោះអាសន្ន​នៅ​ក្នុងមន្ទីរពេទ្យ​បង្អែក​ខេត្ត តាម​សំណូមពរ​របស់​ក្រុម​គ្រួសារ​និង​ស្ថានទូត យ៉ាងណា​ក៏​ដោយ ពេល​នេះ សមត្ថកិច្ច​ជំនាញកំពុងធ្វើ ការ​ស្រាវជ្រាវ​បន្ត​ទៀត​ក្រែង​មាន​ករណី​ផ្សេង​កើតឡើង ។ ឯ​ចំពោះ​មូលហេតុ​នៃ​ការ​ចងក​នេះ មិន​ត្រូវ​បាន​ប្រភព​ណាមួយ​ប្រាប់​ឱ្យ​ដឹង​នោះ​ទេ ៕ ​

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ