ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលារៀន​ ផល​ដំណាំលិច​ជា​បណ្តើរ​ៗ​ អាជ្ញាធរ​ត្រៀម​ជួយ​ជម្លៀស​

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្ត​ត្បូងឃ្មុំ​៖ ទឹកទន្លេ​មេគង្គ​បាន​ហក់​ឡើងជា​ថ្មី នៅ​ថ្ងៃ​ទី​២៦ កក្កដា ឆ្នាំ​២០១៨ មានកំ​ពស់​១៣,៤១​ម៉ែត្រ​មិន​ទាន់​ឡើង​ដល់​កំរិត​ប្រកាស​ឲ្យ​ប្រុង​ប្រយ័ត្ន​(១៥,២០​ម៉ែត្រ​)​​ តែ​បាន​ធ្វើ​ឲ្យ​ផ្លូវ​បេតុង​ត្រង់​ភូមិ​រកា​ធំ ឃុំ​ជី​រោ​ទ៏​ទី​១ ស្រុក​ត្បូងឃ្មុំ ត្រូវ​បាន​ទឹក​ឡើង​ជន់​លិច​ជា​បណ្តើរ​ៗ​ហើយ…

ខេត្ត​ត្បូងឃ្មុំ​៖ ទឹកទន្លេ​មេគង្គ​បាន​ហក់​ឡើងជា​ថ្មី នៅ​ថ្ងៃ​ទី​២៦ កក្កដា ឆ្នាំ​២០១៨ មានកំ​ពស់​១៣,៤១​ម៉ែត្រ​មិន​ទាន់​ឡើង​ដល់​កំរិត​ប្រកាស​ឲ្យ​ប្រុង​ប្រយ័ត្ន​(១៥,២០​ម៉ែត្រ​)​​ តែ​បាន​ធ្វើ​ឲ្យ​ផ្លូវ​បេតុង​ត្រង់​ភូមិ​រកា​ធំ ឃុំ​ជី​រោ​ទ៏​ទី​១ ស្រុក​ត្បូងឃ្មុំ ត្រូវ​បាន​ទឹក​ឡើង​ជន់​លិច​ជា​បណ្តើរ​ៗ​ហើយ រួម​នឹង​សាលារៀន​បឋម​សិក្សា​ហ៊ុន សែន រកា​ធំ​ក៏​បាន​លិច​ ហើយ​ត្រូវ​បាន​បិទទ្វារ​សាលា​បណ្តោះអាសន្ន ចំណែក​វត្ត​រកាំ​ធំ​ក៏​មាន​អូ​ប័​រ​មួយ​គ្រឿង​បាន​ត្រៀមលក្ខណៈ​រួច​ជា​ស្រេច ដើម្បី​ដឹក​ព្រះសង្ឃ​និមន្ត​ទៅ​កាន់​កន្លែង​សុវត្ថិភាព ។

លោក​ទូច វី អាយុ​៣៧​ឆ្នាំ​ ជា​កសិករនៅ​ភូមិ​បឹង​កំបោរ ឃុំ​បឹង​ព្រួល ស្រុក​ត្បូងឃ្មុំ​ប្រាប់​ថា គាត់​មាន​ដី​ភូមិ​ទំហំ​៣ហិ​កតា​ដោយ​បាន​ដាំពោត​ក្រហម​ក្នុង​រដូវប្រាំង​កន្លង​មកនេះ ក្នុង​នោះ​ពោត​បាន​ធំ​កាច់​បាន​ប្រមាណ
ជា​៤០​ភាគរយ​ប៉ុណ្ណោះ ចំណែក​នៅ​សល់​វិញ​នៅ​ខ្ចី​មិន​ទាន់​ទុំ ហើយ​ត្រូវ​បាន​ទឹកទន្លេ​ឡើង​មក​លិច​អស់
គាត់​ត្រូវ​ខាតបង់​គិត​ជា​ប្រាក់​ប្រមាណ​២​ទៅ​៣​លាន​រៀល ។

លោក​ងួ​ន សួ អាយុ​៥២​ឆ្នាំ ជា​កសិករ នៅ​ភូមិ​រកា​ធំ ឃុំ​ជី​រោ​ទ៍ទី​១ ស្រុក​ត្បូងឃ្មុំ​ប្រាប់​ថា គាត់​មាន​ផ្ទៃដី​ជាង​១​ហិ​កតា​នៅ​ជាប់​ដង​ទន្លេមេគង្គ​ដោយ​បាន​ដាំពោត​ក្រហម​របស់​ក្រុមហ៊ុន​កាលពី​ឆ្នាំ​២០១៧​កន្លង​ទៅ​មិន​បានផល​នោះ​ទេ​ ដោយសារ​តែ​កត្តា​ភ្លៀង​ខ្លាំង​ពេក និង​បាន​លិច​ទឹក​អស់​និង​បាន​នាំ​ប្រពន្ធ​កូន​ទៅ​នៅ​ទីទួល
សុវត្ថិភាព​ទន្លេ​បិទ ។ ​មក​ដល់​ឆ្នាំ​២០១៨​នេះ​ទៀត​ជិត​បាន​ផល បែរជា​ត្រូវ​ទឹក​ឡើង​មក​ជន់​លិច​អស់​គាត់​សំណូមពរ​ដល់​អាជ្ញាធរ​សូម​ជួយ​គ្រាប់ពោត ជា​ពូជ​សម្រាប់​ដាំ​នៅ​ឆ្នាំ​២០១៩​ខាង​មុខ ​។ ​ជាមួយនោះ​ក៏
​បាន​ចង​ក្បូនឫស្សី​ត្រៀម​ដឹក​សំភារៈ ចេញ​ទៅ​កាន់​ទីទួល​សុវត្ថិភាព​ផង​ដែរ ។

ដោយឡែក​វត្ត​រកា​ធំ​ក៏​មាន​អូ​ប័​រ​១​គ្រឿង​បាន​ដឹក​មក​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ កក្កដា ២០១៨ សម្រាប់​ទុក​ត្រៀ
ម​ដឹក​ព្រះសង្ឃ​និង​ដូនជី​តាជី​ទៅ​កាន់​ទីទួល​សុវត្ថិភាព ប្រសិនបើ​ទឹកទន្លេ​ហក់​ឡើង​មក​លិច​ក្រោម​កុដិ
ហើយ​កុដិ​ចៅអធិការ​វត្ត​ក៏​កំពុង​គំរាម​ពីការ​បាក់​ច្រាំង​ទន្លេផងដែរ​ ព្រោះ​នៅ​សល់​តែ​ជាង​១០​ម៉ែត្រ​ទៀត​ប៉ុណ្ណោះនឹង​ដល់​កុដិ​ចៅអធិការ​វត្ត​ហើយ ។

ដោយឡែក​សាលា​បឋម​សិក្សា​ហ៊ុន សែន រកា​ធំ ក៏​ត្រូ​បាន​ទឹកទន្លេ​ឡើង​មក​លិច​ហើយ​សិស្ស​រៀន​មិនកើត​ត្រូវ​បាន​បិទទ្វារ​ផង​ដែរ ។

លោក​លី ឡេ​ង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​មាន​ប្រសា​ស​ន៍​ឲ្យ​ដឹង​ដែរ​ថា នៅ​ក្នុង​ខេត្ត​ត្បូងឃ្មុំ​មាន
ទីទួល​សុវត្ថិភាព​នៅ​ទន្លេ​បិទ និង​កន្លែង​ផ្សេង​ទៀត​នៅ​ឃុំ​ជី​រោ​ទ៏​ទី​២ ស្រុក​ត្បូងឃ្មុំ ដោយ​បាន​ត្រៀម​ទាំង​គ្រូពេទ្យ​សម្រាប់​ជួយ​សង្គ្រោះ​ពលរដ្ឋ​ដែល​ត្រូវ​ពស់​ចឹក ឬ​ដោយ​សារ​ជំងឺ​ផ្សេង​ៗ ហើយ​កាកបាទក្រហមខេត្ត​ក៏​បាន​ត្រៀម​នូវ​អំណោយ​សម្រាប់​ចែក​ដល់​អ្នក​រង​គ្រោះ​ដោយ​ទឹកជំនន់ ព្រមទាំង​កម្លាំង​សមត្ថកិច្ច ដើម្បី​រង់ចាំ​ជួយ​ពលរដ្ឋ​គ្រប់​វិនាទី​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ