ពុទ្ធោ​! អ្នក​ស្លាប់​ឡើង​ដល់​៧៩​នាក់​ក្នុង​ហេតុការណ៍​ដ៏​រន្ធត់​នេះ


ប្រទេស​ក្រិ​ក ៖ តុល្យការ​នៃ​ភ្លើង​ឆេះ​ព្រៃ​ជិត​ក្រុង​អា​ថែ​ន​រដ្ឋធានី​ក្រិ​ក ចំនួន​អ្នក​ស្លាប់​បើ​គិត​មក​ដល់​ថ្ងៃ​ទី​២៥ កក្កដា​នេះ បាន​ឡើង​ដល់​៧៩​នាក់ ខណៈ​ការ​តាម​រុករក​ជន​រង​គ្រោះ​នៅ​បន្ត​ទៀត តាម​បណ្ដោយ​ឆ្នេរសមុទ្រ​ខាងកើត​នៃ​តំបន់ ATTIQUE​។ នេះ​ជា​សេចក្ដីរាយការណ៍​នា​ថ្ងៃ​ទី​២៥ កក្កដា របស់​ទីភ្នាក់ងារ​ព័ត៌មាន​ក្រិ​ក AMNA​។

យោង​តាម​តួលេខ​ចុង​ក្រោយ​ប្រកាស​ដោយ​អ្នកនាំពាក្យ​ក្រុម​ពន្លត់ភ្លើង​ថា ចំនួន​អ្នក​របួស​ឡើង​ដល់​១៨៧​នាក់ តែ​ចំនួន​មនុស្ស​បាត់​ខ្លួន​នៅ​ពុំ​ទាន់​ដឹង​នៅឡើយ​។ មុន​នេះ​នាយក​រដ្ឋមន្ត្រី​ក្រិ​ក លោក ALEXIS TSIPRAS បាន​ប្រកាស​ពី​ការ​កាន់​មរណទុក្ខ​ជាតិ​រយៈពេល​៣​ថ្ងៃ ហើយ​លោក​សន្យា​ថា បណ្ដាជន​រង​គ្រោះ​នឹង​ពុំ​អាច​បំភ្លេច​ចោល​ឡើយ ហើយ​លោក​សន្យា​ពី​ការ​ផ្ដល់​ជំនួយ​ដល់​បណ្ដា​អ្នក​នៅ​រស់រាន​មានជីវិត​។

ប្រទេស​ក្រិ​ក​ប្រឈម​មុខ​ចាប់តាំងពី​ថ្ងៃ​ទី​២៣ កក្កដា​មក នូវ​ភ្លើង​ឆេះ​ព្រៃ​មហា​ប្រល័យ​ពុំ​ធ្លាប់​មាន​ចាប់តាំងពី​ជាង​មួយ​ទស​វត្ស​មក​ហើយ​។ ជន​រង​គ្រោះ​ភាគច្រើន គឺ​នៅ​បណ្ដា​ទីតាំង​ទេសចរណ៍​មាត់សមុទ្រ NEOS VOUTZAS និង MATI ចម្ងាយ​៣៥​គីឡូម៉ែត្រ​ខាងកើត​រដ្ឋធានី​ក្រិ​ក​។

មនុស្ស​យ៉ាងតិច​៧១៥​នាក់ ត្រូវ​បាន​ជម្លៀស​ទៅ​កាន់​កំពង់​ផែ RAFINA ជិតខាង​តាម​នាវា​ជា​ច្រើន​សិប​គ្រឿង​របស់​កង​ឆ្មាំ​ឆ្នេរសមុទ្រ​ក្រិ​ក និង​បណ្ដា​នាវា​ឯកជន​។ ផ្ទះ​ប្រមាណ​ជា​១០០០​ខ្នង និង​រថយន្ត​ជាង​៣០០​គ្រឿង​រង​ការ​បំផ្លាញ​ក្នុង​អណ្ដាតភ្លើង​។ ភ្លើង​ឆេះ​ព្រៃ​អាច​គ្រប់គ្រង​បាន​មួយ​ផ្នែក​កាលពី​ថ្ងៃ​ទី​២៤ កក្កដា ប៉ុន្តែ​ពួក​អ្នក​ពន្លត់ភ្លើង​នៅ​តែ​តស៊ូ​ប្រឆាំង​អណ្ដាតភ្លើង​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ