ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទស្សន​កិច្ច​លោក​ស្រី យីងឡាក់ នៅ​ច្រក​ព្រំ​ដែន​ខ្លង​លឹក

10 ឆ្នាំ មុន

ក្រុងប៉ោយប៉ែត​​ ៖ ​​​តាម​ប្រភព​ព័ត៌​មាន​​​​​បានឱ្យ​ដឹង​ថា នៅ​ថ្ងៃនេះ​​​​(​៣០​ មីនា) ​​នាយក​រដ្ឋ​មន្ត្រី​ថៃ​ គឺ លោកស្រី ​យីងឡាក់ ស៊ីណាវ៉ាត្រា ​នឹង​​ធ្វើ​ដំណើរ​មក​បំពេញទស្សនកិច្ច​​​​​មួយ​​នៅ​​ក្នុង​ស្រុក​អារញ្ញ​​ ខេត្ត​ស្រះកែវ ​ដែល​មានព្រំប្រទល់​ជាប់​នឹង​​​ក្រុង​ប៉ោយ​ប៉ែត ខេត្តបន្ទាយ​មានជ័យ​​ ​របស់​កម្ពុជា ។ ​មុន​មួយ​ថ្ងៃ​នៃ​ដំណើរ​ទស្សនកិច្ច​​​​របស់​លោក​ស្រី​​នាយក​រដ្ឋ​មន្ត្រី​ថៃ​​ នៅ​ព្រឹក​ថ្ងៃទី​​២៩ មីនា ​នៅ​ចំណុច​ច្រក​ទ្វារ​​​អន្តរ​ជាតិខ្លង​លឹក​ទល់​មុខ​​​ច្រក​ទ្វារ​អន្តរជាតិ​​ប៉ោយ​

ក្រុងប៉ោយប៉ែត​​ ៖ ​​​តាម​ប្រភព​ព័ត៌​មាន​​​​​បានឱ្យ​ដឹង​ថា នៅ​ថ្ងៃនេះ​​​​(​៣០​ មីនា) ​​នាយក​រដ្ឋ​មន្ត្រី​ថៃ​ គឺ លោកស្រី ​យីងឡាក់ ស៊ីណាវ៉ាត្រា ​នឹង​​ធ្វើ​ដំណើរ​មក​បំពេញទស្សនកិច្ច​​​​​មួយ​​នៅ​​ក្នុង​ស្រុក​អារញ្ញ​​ ខេត្ត​ស្រះកែវ ​ដែល​មានព្រំប្រទល់​ជាប់​នឹង​​​ក្រុង​ប៉ោយ​ប៉ែត ខេត្តបន្ទាយ​មានជ័យ​​ ​របស់​កម្ពុជា ។ ​មុន​មួយ​ថ្ងៃ​នៃ​ដំណើរ​ទស្សនកិច្ច​​​​របស់​លោក​ស្រី​​នាយក​រដ្ឋ​មន្ត្រី​ថៃ​​ នៅ​ព្រឹក​ថ្ងៃទី​​២៩ មីនា ​នៅ​ចំណុច​ច្រក​ទ្វារ​​​អន្តរ​ជាតិខ្លង​លឹក​ទល់​មុខ​​​ច្រក​ទ្វារ​អន្តរជាតិ​​ប៉ោយ​ប៉ែត​ ​​គេ​សង្កេត​ឃើញ​មាន​សមត្ថកិច្ច​​​​ថៃ​រៀប​ចំ​សណ្ដាប់​ធ្នាប់​​​​យ៉ាង​មមា​ញឹក​​ដែល​​អ្ន​ក​ខ្លះ​​​ថា ជា​​​ការ​រៀប​ចំ​ទុក​​ជាមុ​ន​មួយ​ ក្នុងការ​​​ត្រៀម​លក្ខណៈ​​ដើម្បី​ពង្រឹង​​ការ​ពារ​សន្ដិ​សុខ​​​​សម្រាប់​​ថ្ងៃ​នេះ​​ ។

​ក្នុងការ​រៀប​ចំ​សណ្ដាប់​ធ្នាប់​​​ខាង​ទឹក​ដី​ថៃ​​​នេះ​ ច្រក​ទ្វារ​​អន្តរជាតិប៉ោយ​ប៉ែត​​​-ខ្លង​លឹក​ ​ត្រូវ​បាន​បិទ​​ការ​ឆ្លង​កាត់​​​ជិត​កន្លះម៉ោង​​​ មិន​ថា អ្នក​​ដំណើរ​​​ដោយ​ថ្មើរ​ជើង​ ឬ​រថយន្ត​​នោះទេ ​​​ហើយ​នៅ​ខាង​ទឹក​ដី​ថៃ​​​​ឃើញ​មាន​រថយន្ត​ទំនើប​ៗ​​​ជា​ច្រើន​គ្រឿង​អម​ជាមួយ​រថយន្ត​ស៊ីរ៉ែន​​​ការ​​ពារមុខ​​​ក្រោយ ​មិន​ដឹង​ថា ថ្នាក់​ណា​​​មក​ខ្លះ​នោះទេ ក្នុង​នោះ​មាន​ទាំង​តម្រួត​ថៃ​​មួយ​ចំនួន​​មក​ធ្វើសណ្ដាប់​​ធ្នាប់​​លើ​ស្ពាន​មិត្ត​ភាព​កម្ពុជា-ថៃ​​​​ទៀត​ផង​ ។ ​ចំណែក​នៅ​​​​​លើ​បង្កាន់​​ដៃស្ពានមិត្ត​ភាព​​​​ខាង​ទឹក​ដី​​ថៃ ​គេ​ឃើញ​​​មាន​រៀប​ចំលម្អ​​​ដោយ​ក្រណាត់​​ក្បាច់ក្បូ​រ​​យ៉ាង​ស្រស់​​ស្អាត ​មិន​តែ​​ប៉ុណ្ណោះ​សូម្បី​​តែ​ស្មៅ និងកូន​ឈើ​តូច​ៗ ​ដុះ​តាម​អតី​ត​​ផ្លូវរថ​ភ្លើង​​ចាស់​ក៏​ត្រូវ​​​​បាន​ជួល​កម្មករ​យកម៉ាស៊ីន​កាត់​ជម្រះចេញ​ផង​ដែរ ។

​ក្នុង​អំឡុងពេលបិទ​​ផ្លូវ​​ឆ្លងកាត់​មួយ​​រយៈខ្លី​នេះ ​គេ​ឃើញ​​​ភ្ញៀវ​ជាតិ និងអន្តរជាតិ​​ ព្រមទាំង​​រទេះ​កម្មករ​ និងរថយន្ត​​តូច​ធំ​បាន​​​កកស្ទះនៅ​ច្រក​​ទ្វារ​ ។ ​ទោះ​បី​ជា​​បែបណា​ ​​​រហូត​​ដល់​វេ​លាម៉ោង​​១១ និង​​​៣០នាទី​​ ​ក្រោយ​កន្លះម៉ោង​នៃ​ការ​ផ្អាក​​ការ​ឆ្លងកាត់ ​​គឺ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ក៏​​​​បាន​ធ្វើ​ដំណើរ​ឆ្លង​ទៅ​មក​​ដូច​ដើម​វិញ​​​យ៉ាងកុះករ​​ ។

​​មន្ត្រី​ការិយាល័យ​ទំនាក់​ទំនង​​កម្ពុជា-ថៃ​​​​​​​​មួយ​រូប​​បានប្រាប់​​​តាម​ទូរស័ព្ទ​​​ថា​ ថ្ងៃទី​​៣០ មីនានេះ ​​​​លោក​ស្រីនាយក​រដ្ឋ​មន្ត្រី​​ថៃ​យីងឡាក់ ស៊ីណាវ៉ា​ត្រា ​​ម​ក​បំពេញទស្សន​កិច្ច​​​ក្នុង​ស្រុក​អារញ្ញ​​​ចំណុច​ផ្សារ​លុង​​ក្លឿ​​ ទើបខាង​ភាគី​ថៃ​​​គេ​ត្រៀម​លក្ខណៈ​​​​រៀប​ចំ​សណ្ដាប់​ធ្នាប់​​​ និងពង្រឹង​សន្ដិ​សុខ​​​ទុ​ក​ជាមុន​ ។ មន្ត្រី​​​ខាង​លើ​ប្រាប់​​ថា ដំណើ​​រ​បំពេ​ញ​​​​​ទស្សន​កិច្ច​​​​របស់​នាយក​រដ្ឋមន្ត្រី​​​​ថៃមក​កាន់​​ផ្សារ​​លុង​ក្លឿ​​ ក្នុង​ស្រុក​អារញ្ញ​​​​​នេះ​ ខាង​​លោក​មិន​បាន​ដឹង​ថា ការ​ធ្វើ​ទស្សនកិច្ច​​​នេះ​​ដើម្បី​អ្វីខ្លះ​នោះ​ទេ ​៕