ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនុ​សាខា​កាក​បាទ​ក្រហម​​ខណ្ឌ​ឫស្សីកែវ នាំអំណោយ​​ចែកជូន​ដល់​គ្រួសារ​ក្រីក្រ​ងាយ​រងគ្រោះ​

10 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ គណៈកម្មាធិការ​អនុសាខាកាក​បាទក្រហម​កម្ពុជាខណ្ឌ​ឫស្សីកែវ និងសហ​គមន៍មូល​និធិនគរ​កាយវត្តព្រះពុទ្ធ​សាសនា​កម្ពុជា កាលពីរសៀល​ថ្ងៃទី២៨ មីនា ២០១៣ បាន​នាំអំណោយជា​គ្រឿងឧបភោគ​បរិភោគនិង​បច្ច័យមួយចំនួន​ទៅចែក​​ជូន​ដល់​ប្រជា​ពល​រដ្ឋ​ក្រីក្រ​ងាយ​រង​គ្រោះ​​ចំនួន១០​គ្រួសារ មានផ្ទុកមេរោគ​អេដស៍និង​ពិការ​ រស់នៅ​ក្នុងមូលដ្ឋាន​សង្កាត់ច្រាំង​ចំរេះទី១ ខណ្ឌ​ឫស្សីកែវ។

លោកជា ពិសី ប្រធានគណៈ​កម្មាធិការ​អនុសាខាកាក​​បាទ​ក្រហម​កម្ពុជាខណ្ឌ​ឫស្សីកែវ បានឱ្យ​ដឹងថា កន្លងមក​អនុសាខា​កាកបាទ​ក្រហម​​ខណ្ឌ​ឫស្សី​​កែវ បាន​យក​ចិត្តទុកដាក់​យ៉ាងខ្លាំងចំពោះ​​ប្រជាពល​រដ្ឋក្រីក្រងាយ​រងគ្រោះ ហើយបាន​ណែនាំដល់​មន្ត្រីកាក​បាទ​ក្រហម​សង្កាត់​ចុះស្រាវ​ជ្រាវ​រក​ប្រជា​ពល​រដ្ឋ​​ក្រីក្រ និងផ្ទុក​មេរោគ​ដើម្បីនាំអំណោយ​មកចែកជូនជាបន្ត​បន្ទាប់ដោយមាន​ការរួមជាមួយ​ព្រះតេគុណ​សុវណ្ណ​ជោតិ ខឹម សម្បត្តិ។

លោកជា ពិសី ក៏បានពាំនាំ​ប្រសាសន៍ផ្តាំផ្ញើ​ការសាកសួរ​សុខទុក្ខពី​សំណាក់​​លោកប៉ា សុជាតិវង្ស ប្រធាន​គណៈកម្មាធិ​ការសាខា​កាកបាទ​ក្រហម​​កម្ពុជា​​រាជធានី​ភ្នំពេញ លោកឃ្លាំង ហួត ប្រធាន​កិត្តិយស​អនុសាខាកាក​បាទក្រហម​ខណ្ឌឫស្សីកែវ ជាពិសេស​​លោកជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទ​ក្រហមកម្ពុជា ដែលជានិច្ច​កាលតែង​តែគិតគូរ​ពីសុខទុក្ខ​ប្រជាពលរដ្ឋទូទាំង​ប្រទេសជា​ពិសេស​ប្រជាពលរដ្ឋងាយ​រងគ្រោះ និងគ្រោះ​ថ្នាក់ផ្សេងៗ​ហើយតែង​ណែនាំដល់​មន្ត្រី​កាកបាទ​ក្រហមថ្នាក់​មូលដ្ឋានចុះ​ដល់លំនៅ​ឋាន​សាក​សួរសុខទុក្ខ និង​នាំអំណោយចែកជូន​​ដល់​ប្រជា​ពល​រដ្ឋ​ដែលមានជីវ​ភាពខ្វះខាត៕