ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំបែកបានក្តៅៗនៅបាត់​ដំបង… ករណីប្លន់​សម្លា.ប់ក្មេង១២ឆ្នាំ​នៅ​ខេត្ត​តា​កែវ

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ កម្លាំង​នគរបាលនៃ​ស្នងការ​ខេត្តបាត់ដំបង បាន​ឃាត់ខ្លួន​មនុស្ស​២​នាក់ កាលពី​វេលា​ម៉ោង​០៩ និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៦ ​កក្កដា ស្ថិត​នៅ​ចំណុច​​ភូមិ​ដូង ឃុំ​បឹង​រាំង ស្រុក​កំ​រៀង…

ខេត្តបាត់ដំបង ​៖ កម្លាំង​នគរបាលនៃ​ស្នងការ​ខេត្តបាត់ដំបង បាន​ឃាត់ខ្លួន​មនុស្ស​២​នាក់ កាលពី​វេលា​ម៉ោង​០៩ និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៦ ​កក្កដា ស្ថិត​នៅ​ចំណុច​​ភូមិ​ដូង ឃុំ​បឹង​រាំង ស្រុក​កំ​រៀង ដែល​សង្ស័យ​ថា មាន​ជាប់​​​ពាក់ព័ន្ធ​នឹង​អំពើ​ប្លន់​សម្លាប់​កុមា​រា​អាយុ​១២​ឆ្នាំ​ម្នាក់ ​នៅ​ឯ​ខេត្តតាកែវ​ ។ នេះ​បើ​តាម​ដីកា​បង្គាប់​ឲ្យ​ចូល​ខ្លួន​របស់​សាលាដំបូង​ខេត្តតាកែវ​ ។

មន្ត្រី​នគរបាល​ស្នងការដ្ឋាន​ខេត្តបាត់ដំបងបានឱ្យ​​ដឹង​ថា កិច្ច​ប្រតិបត្តិការ​នេះ ដោយ​មាន​កិច្ចសហការ​ពី​កម្លាំង​​នគរបាល​ខេត្តតាកែវ និង​កម្លាំង​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ផង ​ដោយ​បាន​អនុវត្ត​ដីកា​បង្គាប់​​ឲ្យ​ចូលខ្លួន​ចំនួន​២ គឺ​លេខ​០៨៤ និង​០៨៥ ចុះ​ថ្ងៃ​ទី​២៤​កក្កដា​២០១៨ របស់​សាលាដំបូង​ខេត្តតា
កែវ​ ។

មន្ត្រី​ដដែល​បាន​ប្រាប់​ថា ជនសង្ស័យ​ទាំង​២​នាក់​ ​១-​ឈ្មោះ​ផា​ន់​ បញ្ញា​រិ​ទ្ធិ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ​រស់នៅ​ភូមិ​ព្រៃ​ផ្តៅ​ខាងត្បូង ឃុំ​ព្រៃ​ផ្តៅ ស្រុក​ព្រៃកប្បាស ខេត្តតាកែវ និង​២-​ឈ្មោះ​ហុ​ន ធីតា ភេទ​ស្រី អា​យុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ចំបក់ ឃុំ​តាំង​យ៉ាប ស្រុក​ព្រៃកប្បាស ខេត្តតាកែវ​ ។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​បញ្ជាក់​ថា ជនសង្ស័យ​វ័យក្មេង​ខ្ចី​ទាំង​២​នាក់​នេះ ត្រូវ​បាន​តំណាង​អយ្យការ​សាលាដំបូង​ខេត្តតាកែវចោទ​ពី​បទ​ «ប្លន់​សម្លាប់​» ដែល​មាន​ជន​រង​គ្រោះ​ឈ្មោះ​ណុ​ប លឹ​ម​ហេង ភេទ​ប្រុស អាយុ​១២​ឆ្នាំ ​រស់នៅ​ភូមិ​ព្រៃ​ផ្តៅ​ខាងត្បូង ឃុំ​ព្រៃ​ផ្តៅ ស្រុក​ព្រៃកប្បាស ខេត្តតាកែវ​ ។

បើ​យោង​តាម​របាយ​ការ​ណ៏​ប្រព្រឹត្ត​ហេតុ​របស់​អធិការ​ស្រុក​ព្រៃកប្បាស ខេត្តតាកែវ បាន​ឲ្យ​ដឹង​ថា កុមា​រា​ឈ្មោះ​ណុ​ប លឹ​ម​ហេង បាន​ជិះ​ម៉ូតូ​ចេញពីផ្ទះ កាលពី​ថ្ងៃ​ទី​១២​ កក្កដា ដោយ​ម្ដាយ​ប្រាប់​ថា កុមា​រា​រូប​នេះ​យក​ម៉ូតូ​ទៅ​លាង ប៉ុន្តែ​មិនឃើញ​ត្រឡប់​ទៅ​ផ្ទះ​វិញ ហើយ​គាត់​ក៏​បាន​ទៅ​ប្ដឹង​សមត្ថកិច្ច​ឲ្យ​ជូ​យ​អន្តរា​គម​ន៍ ភ្លាម​ៗ​ដែរ​ក្រោយ​បាត់រ​កកូន​មិនឃើញ​ ។

​ប៉ុន្តែ​នៅ​រសៀល​ថ្ងៃ​ទី​១៩ ​កក្កដា ទើប​មាន​ប្រជា​ពល​រដ្ឋ​រាយ​ការ​ណ៍​ថា គេ​បាន​ប្រទះ​ឃើញ​សាកសព​ស្អុយរលួយ​នៅ​ក្បែរទួល​​មួយ​កន្លែង ខាងត្បូង​ភូមិ​ស្មន់​មុន្នី ឃុំ​ព្រៃ​ផ្តៅ ស្រុក​ព្រៃកប្បាស ខេត្តតាកែវ​។ សមត្ថកិច្ច​ក៏​បាន​ចុះ​ទៅ​ពិនិត្យ​សាកសព​នោះ​ទើប​ដឹង​ថា នោះ​ជា​សព​កុមា​រា ណុ​ប លឹ​ម​ហេង​ ។ ​

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​កំណត់​បាន​នូវ​មុខសញ្ញា​ជន​ដៃដល់ និង​ទីតាំង​ដែល​ជនសង្ស័យ​លាក់ខ្លួន ទើប​មន្ត្រី​ជំនាញ​ខេត្តតាកែវ ​ចេញ​​ដីកា​ពី​តុលាការ និង​សុំ​សហការ​ជាមួយ​កម្លាំង​ស្នងការ​ខេត្ត​បាត់​ដំបង និង​កម្លាំង​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​នេះ​ ដល់​ស្រុក​កំ​រៀង ខេត្តបាត់ដំបង​តែ​ម្ដង​ ។

គួររំលឹកថា ៖ ច្បាស់ណាស់… ឃាតករ​គឺមិនមែន​អ្នកមិន​ស្គាល់​​នោះ​​​ទេ

    

អត្ថបទសរសេរ ដោយ