គិត​ត្រឹម​ម៉ោង​១២​ជាង​នេះ​ទឹក​កាន់តែ​ហក់​ឡើង​ខ្លាំង​ហើយ(មានវីដេអូ)


ខេត្តស្ទឹងត្រែង ៖ គិត​ត្រឹម​ម៉ោង​១២​និង​១៥​នាទី​ថ្ងៃ​ទី​២៦ កក្កដា ២០១៨​នេះ​ទឹក​ទន្លេសេកុង​បន្ត​ហក់​ឡើង​កម្ពស់​១២.០០​ម៉ែត្រ លើស​កម្រិត​ប្រកាស​អាសន្ន ។ នេះ​បើ​យោង​តាម​ការ​ជូនដំណឹង​របស់​រដ្ឋបាល​សាលា​ខេត្តស្ទឹងត្រែង ។

កងទ័ព​កំពុង​ជម្លៀស​ប្រជាពលរដ្ឋ​ចេញពី​លំនៅ​ដ្ឋា​ន​ទៅ​កាន់​ទីទួល​សុវត្ថិភាព​ក្នុងស្រុក​សៀម​ប៉ា​ង ខេត្តស្ទឹងត្រែង ដែល​រង​ផល​ប៉ះពាល់​ពី​ទឹកជំនន់​ដោយសារ​ការ​បាក់​ទំនប់​វា​រី​អគ្គិសនី​សេ​ពាន​សេណា​ម​ណ​យ ស្ថិត​នៅ​ខេត្ត​អត្ត​ពឺ ប្រទេស​ឡាវ មាន​ចម្ងាយ​ប្រមាណ​៧០​គីឡូម៉ែត្រ ពី​ព្រំដែន​កម្ពុជា​-​ឡាវ ។

លោក ម៉ុម សា​រឿ​ន អភិបាល​ខេត្តស្ទឹងត្រែង​កំពុង​ដឹកនាំ​ក្រុមការងារ​ប្រចាំការ​នៅ​មូលដ្ឋាន​ផ្ទាល់​ក្នុងស្រុក​សៀម​ប៉ា​ង ដើម្បី​តាមដាន​សភាពការណ៍​ទឹកជំនន់​ដែល​កំពុង​កើន​ឡើងជា​លំដាប់ និង​បន្ត​ជម្លៀស​បងប្អូន​ប្រជាពលរដ្ឋ​ទៅ​កាន់​ទីទួល​សុវត្ថិភាព ។ ស្ថិត​ក្នុង​ស្ថានភាព​ទឹកជំនន់​ខាងលើ​នេះ​ក្រសួងសុខាភិបាល​បាន​ផ្តល់​អំណោយ​តាម​រយៈ​មន្ទីរ​សុខាភិបាល​រួម​មាន​មុង និង​ថ្នាំ​សំខាន់​ៗ​ចែក​ជូន​ប្រជាពលរដ្ឋ​ដែល​ដែល​បាន​ជម្លៀស​ទៅ​ទីទួល​សុវត្ថិភាព​ដោយ​បាន​ចែក​ជា​ពីរ​ក្រុម មួយ​ក្រុម​ទៅ​ស្រុក​សៀម​ប៉ា​ង និង​មួយ​ក្រុម​ទៀត​ទៅ​ស្រុក​សេ​សាន​ដែល​មាន​ប្រជាពលរដ្ឋ​ចំនួន​៤​ភូមិ កំពុង​ជន់​លិច និង​ពលរដ្ឋ​ជាង​១​ពាន់​គ្រួសារ កំពុង​រង​ផល​ប៉ះពាល់ ។

សូម​បញ្ជាក់​ថា គិត​ត្រឹម​ម៉ោង​១២​និង​២៦ កក្កដា ២០១៨ ទឹក​ទន្លេសេកុង​បាន​បន្ត​ហក់​ឡើង​កម្ពស់​១២.០០​ម៉ែត្រ​លើស​កម្រិត​ប្រកាស​អាសន្ន (​កម្រិត​ប្រកាស​អាសន្ន​១១. ៥០​ម៉ែត្រ​) ៕
ព័ត៌មាន​នឹង​មាន​ផ្សាយ​ជូន​ជា​បន្តបន្ទាប់​ទៀត ។

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ