ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង​ស្ទុះ​ងើប​ពី​គ្រែ​ទៅ​កាត់​ប្រដាប់​ភេទ​ប្តី​ចោល​ទាំង​ព្រឹក

5 ឆ្នាំ មុន

តាម​ប្រភព​​ពីShanghaiist បាន​ឲ្យ​ដឹង​ថា ស្ត្រី​ជាប្រពន្ធ​​ម្នាក់ មានចិត្ត​​ប្រចណ្ឌប្តី​​ខុស​រឿង ដោយ​បាន​​យក​កន្ត្រៃ​កាត់​លិង្គ​​ប្តី​ចោល ដោយសារ​តែ​ខ្លាច​ប្តី​លួច​ទៅ​មាន​ស្រី​ក្រៅ ​។ នៅ​​ព្រឹក​ថ្ងៃ​កើតហេតុនោះ បុរស​ជា​ប្តី​ត្រកូល​​លី បាន​ដើរទៅ​ដុសធ្មេញ​ទាំង​ខ្លួន​​គ្មាន​ខោអាវ​…

តាម​ប្រភព​​ពីShanghaiist បាន​ឲ្យ​ដឹង​ថា ស្ត្រី​ជាប្រពន្ធ​​ម្នាក់ មានចិត្ត​​ប្រចណ្ឌប្តី​​ខុស​រឿង ដោយ​បាន​​យក​កន្ត្រៃ​កាត់​លិង្គ​​ប្តី​ចោល ដោយសារ​តែ​ខ្លាច​ប្តី​លួច​ទៅ​មាន​ស្រី​ក្រៅ ​។ នៅ​​ព្រឹក​ថ្ងៃ​កើតហេតុនោះ បុរស​ជា​ប្តី​ត្រកូល​​លី បាន​ដើរទៅ​ដុសធ្មេញ​ទាំង​ខ្លួន​​គ្មាន​ខោអាវ​ នៅ​ក្នុងផ្ទះ​​នា​ក្រុង Fengcheng វេលា​​​វេលា​ម៉ោង៧​និង​៣០​នាទី​ព្រឹក ខណៈ​​ប្រពន្ធ​នោះ​​​កំពុង​ដេក​លើ​គ្រែ ​។

គ្រាន់តែ​ដឹង​ថា​ ប្តី​​​ភ្លេចខ្លួន​ពេល​កំពុង​ដុសធ្មេញនោះ ស្រាប់តែ​នាង​​ស្ទុះ​​​ដើរ​ចូល​ទៅ​ជាមួយនឹង​កន្ត្រៃ​កាន់​នៅ​​ដៃ ហើយ​ហក់​ទៅ​កាត់​ប្រដាប់​ភេទ​ប្តី​ភ្លាម​ៗ ​។ ក្រោយ​ពី​កាត់​ភ្លាម បុរស​ជា​ប្តី​ក៏​យកដៃ​ទប់​​ឈាម ហើយ
រ​ត់ទៅ​ពេទ្យ​ជា​បន្ទាន់ ​។

ទៅ​ដល់ទី​នោះ ក្រុម​គ្រូពេទ្យ​​បាន​ធ្វើការ​វះ​កាត់ត​លិង្គ​ឲ្យ​ជាប់​គ្នា​វិញ ទាំង​មិន​ទាន់​ដឹង​ពី​បញ្ហា​ទៅ​ថ្ងៃក្រោយ​។ គ្រូពេទ្យ​ប្រាប់​ថា បើ​ទោះបីជា​លិង្គ​ត្រូវ​ត​បាន​ដោយ​ជោគជ័យ​ក៏​ដោយ តែ​ថ្ងៃ​មុខ ​វា​អាច​នឹង​មាន​បញ្ហា​ទៅ​លើ​ការ​រួម​ភេទ ​។

តាម​​សម្តី​របស់​ប្តី​ដែល​ជា​ជន​រង​គ្រោះ​​ឱ្យ​ដឹង​ថា ប្រពន្ធ​​​គាត់​មានរឿង​មិន​ស្រួល​ក្នុង​ចិត្ត​តាំងពី​គាត់​ទៅ​ធ្វើ​កន្លែងធ្វើការ​ថ្មី​ ។ នាង​ក៏​ចាប់ផ្តើម​ប្រាប់​គាត់​ មិនឱ្យ​​និយាយ​ជាមួយ​ស្រី​ផ្សេង សូ​ម្បី​ត្រឹមតែ​ញញឹម​ក៏​ហាមឃាត់​ដែរ ​។ នា​ពេល​នេះ ប៉ូ​លិស​បាន​ធ្វើការ​ស៊ើបអង្កេត​ ឱ្យ​​បាន​កាន់តែ​ស៊ីជម្រៅ​ ដើម្បី​ដឹង​រឿង
ឱ្យ​​កាន់តែ​ច្បាស់​ ។

អត្ថបទសរសេរ ដោយ