ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកជំនន់​ប៉ះពាល់​ការិយាល័យ​បោះ​ឆ្នោត​៧​កន្លែង​ក្នុងស្រុក​សៀម​ប៉ា​ង

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​ ៖ សេចក្តីរាយការណ៍បានឱ្យដឹងថា ស្ថានភាព​ទឹកជំនន់​នៅ​ស្រុក​សៀម​ប៉ា​ង មក​ទល់​ព្រឹក​​​​​ថ្ងៃ​ទី​២៦ ​កក្កដា ​នេះ គឺធ្វើឱ្យ​​ប៉ះ​ពាល់ដល់ទីតាំងបោះឆ្នោត​​ចំនួន៧ការិយាល័យ ក្នុង​ចំណោម២៦ការិយាល័យ ស្ថិត​នៅក្នុង​ស្រុកសៀមប៉ាង…

ខេត្តស្ទឹងត្រែង​ ៖ សេចក្តីរាយការណ៍បានឱ្យដឹងថា ស្ថានភាព​ទឹកជំនន់​នៅ​ស្រុក​សៀម​ប៉ា​ង មក​ទល់​ព្រឹក​​​​​ថ្ងៃ​ទី​២៦ ​កក្កដា ​នេះ គឺធ្វើឱ្យ​​ប៉ះ​ពាល់ដល់ទីតាំងបោះឆ្នោត​​ចំនួន៧ការិយាល័យ ក្នុង​ចំណោម២៦ការិយាល័យ ស្ថិត​នៅក្នុង​ស្រុកសៀមប៉ាង ខណៈ​ដែល​ទឹក​ទន្លេសេកុង បានឡើង​ដល់​កម្ពស់១១.៩០ម៉ែត្រហើយនោះ ។

សេចក្តីរាយការណ៍បន្តថា ​​ការិយាល័យដែលរងប៉ះពាល់ទឹក មាន​​ការិយាល័យ(0069) នៅ​ក្នុងភូមិ​កែង​ញ៉ៃ, ការិ​យាល័យ(0089) នៅក្នុងភូមិ​ស្រែប្ញ​ស្សី, ការិយាល័យ(0077) នៅក្នុងភូមិ​ទាកទាម, ការិយា​ល័យ(0079) នៅក្នុងភូមិ​អូរ​ចាយ, ការិយាល័យ​(0238) នៅភូមិកោះ​ប្ញ​ស្សី, ការិយាល័យ(0239) នៅ​ភូមិ​អូរ​ដាក​លាវ, ការិយាល័យ(0094) នៅ​ភូមិ​កាំ​ស្ពឺ និងកា​រិយា​ល័យ (0095) នៅ​ក្នុងភូមិ​លាយ ​។ នេះ​បើ​យោង​តាម​ការ​ឱ្យ​​ដឹង​ពី​អាជ្ញាធរ​ខេត្តស្ទឹងត្រែង ។

គួរបញ្ជាក់ថា គិត​មកត្រឹម​ម៉ោង០៨ និង៣០​នាទី​ព្រឹកថ្ងៃដដែល​​នេះ ទឹក​ទន្លេសេកុង​បាន​បន្ត​ហក់​ឡើង​​កម្ពស់ ១១.៩០​ម៉ែត្រ ដែល​លើស​កម្រិត​ត្រូវ​ប្រកាស​អាសន្ន ​។

លោក ម៉ុម សា​រឿ​ន អភិបាល​ខេត្តស្ទឹងត្រែង កំពុង​ដឹកនាំ​ក្រុមការងារ​នៅ​មូលដ្ឋាន​ផ្ទាល់​ក្នុងស្រុក​សៀម​ប៉ា​ង ខេត្តស្ទឹងត្រែង ដើម្បី​តាមដាន​សភាពការណ៍​ទឹកជំនន់ ​ដែល​កំពុង​កើន​ឡើងជា​លំដាប់ និង​បន្ត​ជម្លៀស​បង​ប្អូន​ប្រជាពលរដ្ឋ​ទៅ​កាន់​ទីទួល​សុវត្ថិភាព​។

ទឹក​ទន្លេសេកុងហក់​ឡើង​កម្ពស់​នេះ គឺ​ដោយសារ​ការ​ហូរ​ចូល​ទឹកជំនន់​ពី​ការ​បាក់​ទំនប់​វា​រី​អគ្គិសនី សេ​ពាន​សេណា​ម​ណ​យ ស្ថិត​នៅ​ខេត្ត​អត្ត​ពឺ ប្រទេស​ឡាវ មាន​ចម្ងាយ​ប្រមាណ ៧០​គីឡូម៉ែត្រ ពី​ព្រំដែន​កម្ពុជា​-
​ឡាវ​។

អត្ថបទសរសេរ ដោយ