ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​យើង​ស្លា.ប់​ទៅ​សូន្យ ឬ​ក៏​កើតឡើង​វិញ?

5 ឆ្នាំ មុន

គ្រប់​គ្នា​ទាំងអស់​ដែល​ស្លាប់​ទៅ​មាន​កាយ​ដេក​ស្តូកស្តឹង​ភ្លឹង​ឥត​កម្រើក​ដូច​ជា​អង្កត់អុស​រក​ប្រយោជន៍​គ្មាន​បើ​គេ​យក​ទៅ​កប់ រូប​កាយ​នេះ​នឹង​ពុក​ផុត​រលេះរលួយ​រលាយ​ទៅ​ជា​ចំណី​ដី​អស់​ឥត​មាន​សល់​អ្វី​ទេ បើ​គេ​យក​ទៅ​ដុត​ក៏​នឹង​ឆេះ​ខ្ទេចខ្ទី​អស់​នៅ​សល់​តែ​ឆ្អឹង​កម្ទេចកម្ទី​បន្តិចបន្តួច​ជាប់​នឹង​ផេះ​ផង់​។ បើ​យ៉ាងនេះ តើ​ទទួល​ភាគ​ផល​នៃ​ទក្ខិណាទាន​ដែល​ញាតិ​ឧទ្ទិស​ទៅ​ដូច​ម្តេច​កើត?  ឬ​មួយ​ក៏​មាននៅ​សេសសល់​ធម្មជាតិ​អ្វី​សម្រាប់​ទទួល​ដែរ​ឬទេ? មែនហើយ​យើង​ទាំងអស់​គ្នា​ដែល​ស្លាប់​ទៅ បើ​គេ​យក​ទៅ​កប់ ឬ​ដុត​ពិតជា​បែប​ហ្នឹង​មែន ប៉ុន្តែ​មិនមែន​សូន្យ​ទទេ…

គ្រប់​គ្នា​ទាំងអស់​ដែល​ស្លាប់​ទៅ​មាន​កាយ​ដេក​ស្តូកស្តឹង​ភ្លឹង​ឥត​កម្រើក​ដូច​ជា​អង្កត់អុស​រក​ប្រយោជន៍​គ្មាន​បើ​គេ​យក​ទៅ​កប់ រូប​កាយ​នេះ​នឹង​ពុក​ផុត​រលេះរលួយ​រលាយ​ទៅ​ជា​ចំណី​ដី​អស់​ឥត​មាន​សល់​អ្វី​ទេ បើ​គេ​យក​ទៅ​ដុត​ក៏​នឹង​ឆេះ​ខ្ទេចខ្ទី​អស់​នៅ​សល់​តែ​ឆ្អឹង​កម្ទេចកម្ទី​បន្តិចបន្តួច​ជាប់​នឹង​ផេះ​ផង់​។ បើ​យ៉ាងនេះ តើ​ទទួល​ភាគ​ផល​នៃ​ទក្ខិណាទាន​ដែល​ញាតិ​ឧទ្ទិស​ទៅ​ដូច​ម្តេច​កើត?  ឬ​មួយ​ក៏​មាននៅ​សេសសល់​ធម្មជាតិ​អ្វី​សម្រាប់​ទទួល​ដែរ​ឬទេ?

មែនហើយ​យើង​ទាំងអស់​គ្នា​ដែល​ស្លាប់​ទៅ បើ​គេ​យក​ទៅ​កប់ ឬ​ដុត​ពិតជា​បែប​ហ្នឹង​មែន ប៉ុន្តែ​មិនមែន​សូន្យ​ទទេ គឺ​មិនកើត​ក្នុង​ភព​ខាង​មុខ​នោះ​ទេ នៅ​តែ​កើត​ក្នុង​ភព​ខាង​មុខជា​និច្ច ព្រោះ​វិញ្ញាណ​គឺ​ចិត្ត​នៅ​ចង​ចាំ​ជាក់ច្បាស់​តាម​ទ្វារ​ទាំង​៦ ខណៈ​ខ្យល់​ដង្ហើម​ហៀ​ប​ដក​ចេញ​ចាក​រូប​កាយ​ផុត​ហើយ វិញ្ញាណ​នេះ​ស្ទុះ​ចេញ​ផុត​ចាក​រូប​កាយ​ទៅ​ចាប់បដិសន្ធិ​ក្នុង​ភព​ខាង​មុខ​រួច​ស្រេច​ហើយ​ដែរ បើ​ធ្លាប់​ធ្វើអំពើ​ល្អ​ក៏​ទៅ​កើត​ក្នុង​ឋានសួគ៌ តែបើ​ធ្លាប់​ធ្វើអំពើ​អាក្រក់​ក៏​ទៅ​កើត​ក្នុង​អបាយភូមិ​។

វិញ្ញាណ​នេះ​មិន​ចេះ​ស្លាប់ វិញ្ញាណ​ហ្នឹងហើយ​ដែល​មាន​អំណាច​ទទួល​ភាគ​ផល​នៃ​ទក្ខិណាទាន​ដែល​បុគ្គល​ឧទ្ទិស​ទៅ​នោះ​ ។