រាជធានីភ្នំពេញ ៖ ‘LYN’ តែងផ្តល់នូវមន្តស្នេហ៍នៃការតុបតែងខ្លួនជាមួយនឹងផលិតផលលម្អខ្លួនសម្រាប់នារីដ៏ស្រស់ស្អាត។ ផលិតផលរបស់យើងមិនត្រឹមតែងាយស្រួលប្រើប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវជម្រើសម៉ូដទំនើបៗស្អាតៗទាន់សម័យគ្រប់រដូវកាល។ ហើយនៅក្នុងរដូវកាលស្លឹកឈើជ្រុះ និងរដូវរងា២០១៨នេះ ‘LYN’ បាននាំមកនូវភាពស្រស់ស្អាត និងវៃឆ្លាតរបស់នារីសម័យថ្មី តាមរយៈអ្នកតំណាងដ៏ស្រស់សោភា គឺកញ្ញា ប៊ែលឡា រ៉ានី ខេមប៉េន តារាសម្តែងស្រីថៃដែលកំពុងលេចធ្លោជាមួយនឹងការតុបតែងខ្លួនរួមសម័យរវាងលក្ខណៈនារីថៃដែលមានវប្បធម៌ដ៏ស្រស់ស្អាត និងភាពទំនើបនៃលោកខាងលិច។
ការរួមផ្សំនៃសម័យកាល គឺជាលក្ខណៈពិសេសនៃការច្នៃប្រឌិតខលលិកសិនបើករដូវកាលថ្មីនេះ។ ‘LYN’ បានបង្ហាញនូវផលិតផលដែលសក្តិសមនឹងពេលវេលា វប្បធម៌ ព្រមទាំងការប្រើប្រាស់ងាយស្រួល។ នេះគឺជាលក្ខណៈមួយថ្មីនៃការតុបតែងខ្លួន
កាបូប
កាបូប Shoppers ត្រូវបានរចនាម៉ូដយ៉ាងច្រើនបែបសណ្ឋានតម្រូវសម្រាប់គ្រប់ឱកាស ទាំងបច្ចេកទេសប៉ាក់ម្ជុលលោហៈ និងគ្រាប់អង្កាំភ្លឺផ្លេក។ ចំណែក ‘Felishia M’ កាបូបយួរដៃម៉ូដថ្មីដែលធ្វើពីស្បែកមានដាំគ្រាប់អង្កាំរំលេចចេញជាតួអក្សរ ផ្តល់នូវរូបសម្រស់ថ្មីដែលពេញនិយមប្រចាំរដូវកាលនេះ។ រីឯកាបូបស៊េរី ‘Lena’ មានពីរទំហំគឺ S និង M ងាយស្រួលជ្រើសរើសប្រើ។
ហើយអ្វីដែលមិនអាចខ្វះបានសម្រាប់រដូវកាលនេះ គឺការនាំមកនូវសមិទ្ធផលដែលមានការជំរុញទឹកចិត្តពីកញ្ញា ប៊ែលឡា នូវអារម្មណ៍ទសវត្សរឆ្នាំ៩០ ដោយការចេញម៉ូដកាបូបយួរស៊េរី ‘Bella S’។ កាបូបនេះត្រូវបានរចនាដោយការរួមផ្សំនូវពណ៌ផ្សេងៗពីគ្នាយ៉ាងស្រស់ឆើតឆាយ មានដូចជាការប្រើពណ៌ក្រហម-ពណ៌លឿង-ពណ៌ទឹកប៊ិច ជាមួយគ្នា ហើយប្រើពណ៌អមតៈដូចជាពណ៌ខ្មៅគូនឹងពណ៌ក្រហម និងការប្រើពណ៌ផ្កាឈូកខ្ចីជាគូជាមួយនឹងពណ៌ប្រផេះ មិនតែប៉ុណ្ណោះ ថែមទាំងមានការប្រើពណ៌បញ្ច្រាស់គ្នាដូចជាប្រើពណ៌លឿងនិងពណ៌ស្វាយផងដែរ។
ស្បែកជើង
ស្បែកជើងបានក្លាយជាធាតុសំខាន់នៃការតុបតែងខ្លួនដែលនារីជាច្រើនឈ្លក់វង្វេង មិនត្រឹមតែដើម្បីពាក់តែប៉ុណ្ណោះទេ ប៉ុន្តែស្បែកជើងទាំងគូត្រូវតែស្អាតថែមទៀត ដែលនេះបានក្លាយទៅជារឿងសាងអារម្មណ៍ដ៏ល្អពិសេសក្នុងថ្ងៃនីមួយៗដល់មិត្តនារីគ្រប់រូប លើសពីនេះ ស្បែកជើងមិនត្រឹមតែផ្តល់នូវអារម្មណ៍ស្រស់ស្អាតតែមួយមុខនោះទេ តែត្រូវបង្ហាញពីភាពទាន់សម័យ និងលេចធ្លោផងដែរ។
‘LYN’ យល់ពីអារម្មណ៍មួយនេះច្បាស់ណាស់ ហេតុនេះទើបយើងបង្កើតស្បែកជើងដែលមានទម្រង់ស្រស់ស្អាតដោយវត្ថុធាតុដើមដ៏គួរឲ្យចាប់អារម្មណ៍។ ស្បែកជើងក្នុងរដូវកាលនេះ បង្ហាញនូវអារម្មណ៍យុគសម័យអវកាស គឺប្រើប្រាស់ស្បែកជ័រដ៏ភ្លឺថ្លាពិសេស បូករួមនិងតិចនិកដ៏អស្ចារ្យនៃការបិទគន្លឹះក្នុងស៊េរី ‘Vivi’ និង ស៊េរី ‘Bina’ ។
ដោយឡែក ស៊េរី Muiccia’ និង ‘Premiata’ ប្រើប្រាស់វត្ថុធាតុដើមស្បែកជ័រថ្លា និងគ្រីស្តាល់ ។ ចំណែកស៊េរី Terrara មានភាពស៊ីវិល័យដោយការដាំគ្រីស្តាល់៣ឌី ចេញពីក្រណាត់សាទីនភ្លឺរលោង។ ហើយស៊េរី Larastone ធ្វើពីក្រណាត់ស្បែក និងបូស្អាតទាក់ភ្នែក។ Marella ជាស្បែកជើងកែងខ្ពស់ រំលេចរាងរាវ និងភាពទន់ភ្លន់តាមរយៈសំណាញ់ស្បែកតុបតែងដោយចំណុចមូលតូចៗ។ ចុងក្រោយនៃខលលិកសិន គឺភាពក្លាសិកគ្រប់ពេលរបស់ស្បែកជើងកែងទាបមានបូស៊េរី Farfalla។
សូមអញ្ជើញទៅទស្សនាគ្រឿងលម្អខ្លួនឈុតពិសេស ‘La Vita è Bella’ ប្រចាំរដូវកាលស្លឹកឈើជ្រុះ និងរងា២០១៨ នៅហាង LYN គ្រប់សាខា នៅផ្សារទំនើបអ៊ីអនម៉ល ភ្នំពេញ និងផ្សារទំនើបអ៊ីអនម៉ល សែនសុខ ស៊ីធី ជាន់ផ្ទាល់ដី។ ដោយសហការ
ចែករំលែកព័តមាននេះ