ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​លើកដៃ​សំពះ​​អង្វរ​នគរបាល​ជាង១​ម៉ោង ព្រោះ​ដឹង​ថា…!

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​លឿន​ពេក​បាន​ជ្រុល​ទៅ​បុក​ម៉ូតូ​នគរ​បាល​​ខណ្ឌ​ឬ​ស្សី​កែវ បណ្តាល​ឲ្យ​ដួល​រង​របួស ហើយ​ខូចខាត​ម៉ូតូ​អត់​មាន​លុយ​សង​បាន​លើកដៃ​សំពះ​នគរបាល ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​10​និង​15​នាទី​យប់ ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥…

រាជធានី​ភ្នំពេញ ៖ បុរស​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​លឿន​ពេក​បាន​ជ្រុល​ទៅ​បុក​ម៉ូតូ​នគរ​បាល​​ខណ្ឌ​ឬ​ស្សី​កែវ បណ្តាល​ឲ្យ​ដួល​រង​របួស ហើយ​ខូចខាត​ម៉ូតូ​អត់​មាន​លុយ​សង​បាន​លើកដៃ​សំពះ​នគរបាល ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​10​និង​15​នាទី​យប់ ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ស្ថិត​នៅ​ក្នុង​សង្កាត់​គីឡូ​លេខ​៦ ខណ្ឌ​ឬ​ស្សី​កែវ ។

បើ​តាម​សាក្សី​ឃើញ​ហេតុការណ៍​ឱ្យ​ដឹង​ថា មុន​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​ជា​នគរ​បាល​​នៅ​ខណ្ឌ​ឬ​ស្សី​កែវ បើក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក PCX ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ 1BH4302 តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ពី​ត្បូង​ទៅ​ជើង ខណៈ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​មាន​បុរស​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​២០១៥ ពាក់​ស្លាក​លេខ​ភ្នំពេញ 1FR9528 បើក​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​យ៉ាង​លឿន ទោះបីជា​ម៉ូតូ​នគរបាល​ខំ​បើក​គេច​ឱ្យ​ផុត​យ៉ាងណា​ក៏​ដោយ ក៏​ម៉ូតូ​ហុងដា​ឌ្រី​ម​បើក​ទៅ​បុក​ចំ​ជំ​ហៀ​ង​ខាងស្តាំ​ពេញទំហឹង បណ្តាល​ឱ្យ​រង​របួសស្រាល​ទាំង​៣​នាក់ ចំណែកឯ​ម៉ូតូ​រង​ការ​ខូចខាត ។

តាម​សាក្សី​បន្ត​ទៀត​ថា ភ្លាម​ៗ​នោះ​ដែរ ខាង​ម៉ូតូ​បង្ក​ដឹង​ថា ខ្លួនឯង​ខុស​ក៏​សុខចិត្ត​សង​សំណង ប៉ុន្តែ​មាន​លុយ​តែ​10​ម៉ឺន​រៀល​ក្នុង​ខ្លួន រីឯ​ខាង​ម៉ូតូ​រង​គ្រោះ​អត់​ព្រមយក​ទេ ព្រោះ​ម៉ូតូ​ខូចខាត​អស់​ប្រមាណ​200$​ឯណោះ ស្រាប់តែ​ខាង​ម៉ូតូ​បង្ក​លើកដៃ​សំពះ​ខាង​ជន​រង​គ្រោះ​អស់​រយៈពេល​ជិះ​មួយ​ម៉ោង ទើប​មាន​លោក​អធិការរង​ម្នាក់​ជួយ​ចេញ​ចំនួន​10​ម៉ឺន​រៀល​ទៀត ពីព្រោះ​គាត់​អាណិត​ខាង​ម៉ូតូ​ហុងដា​ឌ្រី​ម​ដែល​សំពះ​យូរ​ពេក ។

ក្រោយ​ពេល​កើតហេតុ​ខាង​ម៉ូតូ​ជន​រង​គ្រោះ​សុខចិត្ត​ទទួលយក​ប្រាក់​ចំនួន​២០​ម៉ឺន​រៀល ដើម្បី​បញ្ចប់រឿង​នៅ​នឹង​កន្លែង​កើតហេតុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ