ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មវិធី​ជួប​ជុំ​ប្រចាំ​ឆ្នាំរបស់​ក្រុម​ហ៊ុន​ក្រេឌីត ប្យូ​រ៉ូ ខេម​បូឌា​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ​៖ ក្រុម​ហ៊ុន​ក្រេឌីត​​ ប្យូ​រ៉ូ ខេម​បូឌា (Credit Bureau Cambodia) ដែល​ជា​ក្រុម​ហ៊ុន គ្រប់គ្រង​ទិន្នន័យ​​របស់​ធនាគារ​ និង​មី​ក្រូ​ហិរញ្ញ​វត្ថុ​នៅក្នុង​ប្រទេស​កម្ពុជា ​បាន​រៀប​ចំ​កម្ម​វិធី​ជួបជុំ​ និងធ្វើ​សិក្ខា​សាលា​មួយ​គម្រប​់ខួប​មួយ​ឆ្នាំ​របស់ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ ​កម្មវិធី​ជួបជុំ​ និង​ធ្វើ​សិក្ខា​សាលា​នេះ ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២៨ មីនា ​​នៅសណ្ឋាគារ អាំង​ទែ​កុង​

រាជ​ធានី​ភ្នំពេញ ​៖ ក្រុម​ហ៊ុន​ក្រេឌីត​​ ប្យូ​រ៉ូ ខេម​បូឌា (Credit Bureau Cambodia) ដែល​ជា​ក្រុម​ហ៊ុន គ្រប់គ្រង​ទិន្នន័យ​​របស់​ធនាគារ​ និង​មី​ក្រូ​ហិរញ្ញ​វត្ថុ​នៅក្នុង​ប្រទេស​កម្ពុជា ​បាន​រៀប​ចំ​កម្ម​វិធី​ជួបជុំ​ និងធ្វើ​សិក្ខា​សាលា​មួយ​គម្រប​់ខួប​មួយ​ឆ្នាំ​របស់ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ ​កម្មវិធី​ជួបជុំ​ និង​ធ្វើ​សិក្ខា​សាលា​នេះ ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២៨ មីនា ​​នៅសណ្ឋាគារ អាំង​ទែ​កុង​ទី​ណង់​តាល់​​ រាជធានី​ភ្នំពេញ​ ដែល​មាន​ថ្នាក់​ដឹក​នា​ំ​ និងតំណាង​ធនាគារ​ មីក្រូហិរញ្ញ​វត្ថុ​នៅ​​​ក្នុង​ប្រទេសក​ម្ពុជា​ចូល​រួម​ប្រមាណ​ជាង​៣០០​​នាក់ ​ហើយ​ក៏​មាន​ការ​អញ្ជើញ​ចូល​រួម​ជា​អធិប​តី​ពីសំណាក់​លោក​ជំទាវ ​នាវ ​ច័ន្ទ​ថា​ណា ​អគ្គ​​​ទេសា​​ភិបាល​​រង​ធនាគារ​ជាតិ​នៃកម្ពុជា​​​​​​​ដែរ ។

លោក​ជំទាវ​នាវ ​ច័ន្ទ​ថាណា ​អគ្គ​ទេសា​ភិបាល​​​រង​ធនាគារ​ជាតិ​នៃ​​កម្ពុជា​ ដែល​បាន​អញ្ជើញ​​ជា​អធិបតី​​ក្នុង​កម្មវិធី​នោះ​​បាន​ថ្លែង​​ថា ​ជា​​មួយ​នឹង​កំណើន​​ផលិតផល​ក្នុងស្រុក​នៅ​តែ​បន្ត​កើនឡើង​ ការ​ប្រមើ​មើល​របស់​ជាតិ​យើង​ក្នុងឆ្នាំ​២០១៣ ​នៅ​តែ​មាន​ភាពវិជ្ជ​មាន​ដែលមិន​គួរ​ឱ្យ​ជឿ ។ ​បញ្ហា​នេះ​​ក៏ដូច​ទៅ​នឹង​បណ្តា​ប្រទេស​ដទៃ​ទៀត​ដែរ ​​យើង​តែ​ងតែ​រំពឹង​ទុកថា​ កំណើន​មួយ​ភាគ​ធំ​គឺ​​បាន​មក​ពី​ការ​បរិច្ចាគនៃ​វិស័យ​ឯក​ជន​ដ៏​រឹង​មាំ​មួយ ជា​ពិសេស​វិស័យ​សេវា​កម្ម​ពាណិជ្ជ​កម្ម ​វិស័យ​អចលន​ទ្រព្យ​សំណង់​អគារធំ ៗ​និង​វិស័យ​ធនាគារ ​។

លោកជំទាវ​បន្តថា ​មូល​ធន​ហិរញ្ញ​វត្ថុ​​​មាន​លក្ខណៈងាយ​ស្រួល​ក្នុងការ​ស្វែង​រក​ជាង​មុន​សម្រាប់​ផ្តល់​ជូន​ទៅដល់​ប្រជាជន​ទាំង​ឡាយ​ណា​ដែល​ត្រូវ​ការ​វា​ ដើម្បី​ពង្រីក​អាជីវកម្ម​របស់ខ្លួន ។ ទន្ទឹម​គ្នា​នេះដែរ ​ក្រុម​ហ៊ុន​ក្រេឌីត ​ប្យូរ៉ូ ​ខេម​​បូឌា ​ក៏​បាន​ដើរ​តួ​នាទី​យ៉ាង​សំខាន់​ក្នុងការ​​ការ​ពារ​ប្រជា​​ជន​ទាំងអស់​​ ដែល​ងាយ​រងគ្រោះ​ដោយ​​កត្តា​បំណុល​វ័ណ្ឌ.ក ​ដោយ​មិន​​ឱ្យ​ធ្លាក់​ទៅ​​ក្នុង​បំណុល​កាន​់តែ​ជ្រៅ​ទៅ​ៗ​ ហើយ​​មិន​អាច​មាន​លទ្ធ​ភាព​សង​បំណុលបាន ។

លោក​LYTHGOE ANTONY ប្រធាន​ហេដ្ឋា​រចនា​សម្ព័ន្ធ​​ហិរញ្ញវត្ថុ ​សារជីវកម្ម​ហិរញ្ញ​វត្ថុ​អន្តរជាតិ ​​មាន​ប្រសាសន៍​ថា ​ប្រព័ន្ធ​របាយ​ការណ៍​​ឥណ​ទាន​ដើរ​ជាតួនាទី​ដ៏​មាន​តម្លៃ​ និង​មាន​​សារ​​សំខាន់​បំផុត​មួយ​នៅ​ក្នុង​រយៈ​ពេល​​ប៉ុន្មាន​​​ឆ្នាំ​​កន្លង​ម​កនេះ ​ក្នុងការ​ផ្តល់​ជាជំនួយ​ស្វែង​រក​ឥណ​​ទាន​ ។ ការ​ពន្យល់​ឱ្យ​អតិ​ថិជន​​យល់​​ដឹង​អំពី​ប្រវត្តិ​ឥណទាន ​បាន​ប​ង្កើត​នូ​​វសមត្ថ​ភាព​សង​​បំណុល​របស់​ពួកគាត់ ​ទន្ទឹម​នឹងនេះដែរ ​ក៏បាន​ផ្តល់​នូវ​ភាព​ងាយ​ស្រួល​ក្នុងការស្វែង​រក​ឥណ​ទាន ហើយ​វា​ក៏​ជំរុញ​ឱ្យ​មាន​គុណ​ភាព​ក្នុងការ​ផ្តល់​​ឥណ​ទាន​ផងដែរ​ ។ ការផ្តល់​នូវ​ប្រវត្តិ​ឥណ​ទាន​​ដ៏​ពេញ​លេញ​ និងត្រឹមត្រូវ​មួយ​ និង​ផ្តល់​​នូវការ​វិនិច្ឆ័យ​ទៅ​លើ​ការ​គ្រប់គ្រង​​បំណុល​យ៉ាងល្អ​​ដល់​ម្ចាស់​ឥណទាន​ទាំងឡាយ​ ហើយ​វា​ក៏អាច​រារាំង​អតិ​ថិ​​​​​ជន​ទាំង​អស់​មិន​ឱ្យមាន​​បំណុល​វ័ណ្ឌ.ក​ផង​ដែរ ។

លោក​ GARRY WOOD អគ្គ​នាយក​ប្រតិ​បត្តិ​ក្រុម​ហ៊ុន ក្រេឌីត​ប្យូរ៉ូ ខេមបូឌា ​ក៏​បាន​ឱ្យដឹ​ង​ដែរថា ​ជា​មួយ​​​គោល​ការណ៍​ឥណ​ទាន​ដ៏​​មាន​តម្លា​ភាព​ និងសុវត្ថិ​ភាព​ ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ ​កំពុង​ក្លាយ​​ទៅ​ជា​តំបន់​ទាក់​ទាញ​ដល់​អ្នក​វិនិ​យោគ​​​កម្ចី​មូល​ធន​ក៏​កាន់​តែមាន​ភាពងាយ​ស្រួល ​ចំណែក​ឯ​ប្រជា​ជន​ដែល​កំពុង​មាន​បំណុល​ស្រាប់​ក​៏​ត្រូវ​បាន​​ការ​ពារ​មិន​ឱ្យ​មាន​បំណុល​វ័ណ្ឌ​​.ក ​។ នៅ​​​ពេល​​ដែលការ​ប្រតិបត្តិ​នេះ​អនុវត្ត​បាន​ជោគ​ជ័យ​ យើង​ទាំងអស់​គ្នា​នឹងអាច​ចូលរួម​កាត់​បន្ថយ​ភាពក្រី​ក្រ​នៅ​ក្នុង​ប្រទេស​កម្ពុជា ​​ហើយ​​នឹង​អាច​ធ្វើ​ឱ្យមាន​ភាពងាយស្រួល​ក្នុងការ​ស្វែង​​រក​មូល​​ធន​ឥណទាន ។

លោកបន្ត​ថា ​នៅ​ក្នុង​ឆ្នាំ​២០១៣ ក្រុម​ហ៊ុន​ក្រេឌីត ប្យូ​រ៉ូ ខេម​បូឌា ​បាន​ឧត្ថម្ភ​កម្មវិធី​សង្គម​មួយ​ចំនួនដើម្បី​ផ្តល់​​នូវ​អត្ថ​ប្រយោជន៍​ទៅ​ដល់​​សង្គម​អំពីការ​ផ្តល​់​ឥណទាន​ដោយ​មានការ​ទទួល​ខុស​ត្រូវ​ ហើយ​ក៏​ដើម្បី​ផ្សព្វផ្សាយ​ទៅ​ដល់​គ្រប់​អតិថិជន​​ឱ្យ​បាន​យល់ដឹង​អំពី​ក្រុម​ហ៊ុន​ផងដែរ ៕