ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​អត់ដឹង​ច្បាស់ពីចំនួនអ្នក​បាត់​ខ្លួន… ដឹងត្រឹម​សុទ្ធសឹង​​ជាពលរដ្ឋឡាវទាំងអស់​

5 ឆ្នាំ មុន

ប្រទេស​ឡាវ ៖​ សម្រាប់​ពេល​នេះ ​យោង​តាម​តុល្យការ​មួយ ក្រោយ​ការ​បាក់​ទំនប់​វា​រី​អគ្គិសនី​មួយ​នៅ​ឡាវ ដែល​បណ្ដាល​ឱ្យ​ទឹក​លិច​ភូមិ​ជា​ច្រើន​ទាំងមូលនោះ គឺ​​សាកសព​មនុស្ស​២៦​នាក់​​ត្រូវ​បាន​រក​ឃើញ រួច​អ្នក​កំពង​បាត់​ខ្លួន​មាន​ប្រមាណ​ជា​​១៣១​នាក់ ​។ នាយក​រដ្ឋមន្ត្រី​ឡាវ​លោក​ថុ​ង​…

ប្រទេស​ឡាវ ៖​ សម្រាប់​ពេល​នេះ ​យោង​តាម​តុល្យការ​មួយ ក្រោយ​ការ​បាក់​ទំនប់​វា​រី​អគ្គិសនី​មួយ​នៅ​ឡាវ ដែល​បណ្ដាល​ឱ្យ​ទឹក​លិច​ភូមិ​ជា​ច្រើន​ទាំងមូលនោះ គឺ​​សាកសព​មនុស្ស​២៦​នាក់​​ត្រូវ​បាន​រក​ឃើញ រួច​អ្នក​កំពង​បាត់​ខ្លួន​មាន​ប្រមាណ​ជា​​១៣១​នាក់ ​។

នាយក​រដ្ឋមន្ត្រី​ឡាវ​លោក​ថុ​ង​ លូន​សី​ុ​ស៊ូ​លី​ត បាន​​ថ្លែង​កាល​​យប់​ថ្ងៃ​ទី​២៥​ កក្កដា​ ថា តុល្យការ​ដំបូង​នៃ​គ្រោះ​មហន្តរាយ អ្នក​កំពុង​បាត់​ខ្លួន​ប្រមាណ​​១៣១​នាក់នោះ​ សុទ្ធតែ​ជា​ជនជាតិ​ឡាវ​ ។

ចំណែក​លោក​ CHANA MIENCHAROEN កុងស៊ុល​ថៃ​ ប្រចាំ​ប្រទេស​ឡាវ មាន​វត្ត​មាននៅ​កន្លែង​ទំនប់​​បាក់​ បានថ្លែងប្រាប់​AFP​ដែរថា ​សាកសព​មនុស្ស​២៦​នាក់​​ពេល​នេះ​ត្រូវ​ប្រមូល​បាន រីឯ​​មនុស្ស​១៧​នាក់រង​របួស បាន​​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ​។ ​យើង​នៅ​ពុំ​ទាន់​អាច​វាយតម្លៃ​ច្បាស់​ពី​​ចំនួន​អ្នក​បាត់​ខ្លួន​នៅឡើយ​ ។

គ្រោះ​មហន្តរាយ​នោះ​ កើត​មាននៅ​ភាគ​​ខាងត្បូង​ឡាវ​ ជិត​ព្រំដែន​ជាមួយ​កម្ពុជា​ និង​វៀតណាម​។ ​បណ្ដា​រូបភាព​ផ្សាយ​ដោយសារ​ព័ត៌មាន​ក្នុងស្រុក​ទាំងឡាយ បង្ហាញ​​ពី​មនុស្ស​រត់គេច​ពី​ទឹក ​ដោយ​ឡើង​លើដំបូល​ផ្ទះ​ រង់ចាំ​ការ​ជួយ​សង្គ្រោះ រីឯ​អ្នក​ឯទៀត​ៗ​ រត់​ភៀសខ្លួន​ចេញពី​ទឹកជំនន់ ដែល​លិច​ភូមិ​ដល់​ទៅ​៧​ ។

គ្រោះ​មហន្តរាយ​នេះ​ នាំ​ឱ្យ​​មានការ​លើក​ពី​បញ្ហា​សន្តិសុខ​របស់​ទំនប់​ឡាវ​ទាំងឡាយ ដូច​ជា​ប្រព័ន្ធ​ប្រកាស​អាសន្ន​ មិន​ទាន់​សម​ស្រប ​ដើម្បី​ប្រឈម​មុខ​ចំពោះ​លក្ខខណ្ឌ​ឧតុនិយម​ជា​ដើម ក្នុង​ប្រទេស​មួយ​ជួប​ប្រទះ​ទឹកជំនន់​ធំ​រៀង​រាល់​ឆ្នាំ ​៕

អត្ថបទសរសេរ ដោយ