ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​អាជីវករ​លក់​កសិផល​នៅ​ចំណុច​ភ្នំ​ដាំ​ផ្កា​ត្អូញត្អែ​លក់​មិន​ដាច់​គ្រប់​គ្នា

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥​ចម្ងាយ​ប្រមាណ​ជា​ជាង​១០​គីឡូម៉ែត្រ​ពី​ខាងកើត​ទីរួមខេត្ត​កំពង់ឆ្នាំង ចំណុច​ភ្នំ​ដាំ​ផ្កា គេ​សង្កេត​ឃើញ​មាន​តូប​លក់ដូរ​ជា​ច្រើន ដែល​ដាក់​តាំង​លក់​នូវ​ផលិតផល កសិផល​ក្នុងស្រុក​ជា​ច្រើន ប៉ុន្តែ​បច្ចុប្បន្ន​ពួក​គាត់​លក់​មិនសូវ​ដាច់​សោះ​បញ្ហា​នេះ​ធ្វើ​អោយ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់ និង​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៥ មេត្តា​ឈប់​រថយន្ត​ជួយ​ចុះ​ទិញ​នូវ​កសិផល​ក្នុងស្រុក​ផង…

ខេត្តកំពង់ឆ្នាំង ៖ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥​ចម្ងាយ​ប្រមាណ​ជា​ជាង​១០​គីឡូម៉ែត្រ​ពី​ខាងកើត​ទីរួមខេត្ត​កំពង់ឆ្នាំង ចំណុច​ភ្នំ​ដាំ​ផ្កា គេ​សង្កេត​ឃើញ​មាន​តូប​លក់ដូរ​ជា​ច្រើន ដែល​ដាក់​តាំង​លក់​នូវ​ផលិតផល កសិផល​ក្នុងស្រុក​ជា​ច្រើន ប៉ុន្តែ​បច្ចុប្បន្ន​ពួក​គាត់​លក់​មិនសូវ​ដាច់​សោះ​បញ្ហា​នេះ​ធ្វើ​អោយ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់ និង​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៥ មេត្តា​ឈប់​រថយន្ត​ជួយ​ចុះ​ទិញ​នូវ​កសិផល​ក្នុងស្រុក​ផង ។

លោកយាយ សិន សន ជា​អ្នក​លក់ដូរ នូវ​កសិផល​ខាងលើ​បាន​និយាយ​ថា គាត់​លក់​មិនសូវ​ដាច់​ទេ​មួយ​ថ្ងៃ​បាន​ត្រឹម​១​ម៉ឺន ២​ម៉ឺន ឬ​៥​ម៉ឺន​រៀល​តែ​ប៉ុណ្ណោះ ពេល​លក់ដាច់​ដោយសារ​តែ​គាត់​លក់ទំនិញ​តិច​ជាងគេ ។ ប៉ុន្តែ​គាត់​ចេះ​តែ​លក់ដូរ​ទៅ​គ្រាន់​បាន​ប្រាក់​ចិញ្ចឹម​ខ្លួន ។ ចំណែកឯ​ស្ត្រី​ឈ្មោះ សរ មុំ វិញ​ក៏​បាន​និយាយ​ដែរ​ថា សព្វ​ថ្ងៃនេះ​លក់​មិនសូវ​ដាច់​ទេ ។ ប៉ុន្តែ​ភាគច្រើន​លក់ដាច់​នៅ​ថ្ងៃ​សៅរ៍ អាទិត្យ ដែល​សំបូរ​ភ្ញៀវ​ធ្វើ​ដំណើរ​តែ​ប៉ុណ្ណោះ ។

ដោយឡែក​ស្ត្រី​ឈ្មោះ រិ​ន ចាន់​ថន ដែល​មាន​ទីលំនៅ​ខេត្តតាកែវ ប៉ុន្តែ​បាន​ប្ដី​ក៏​មក​រស់នៅ​ខាង​ប្តី​នៅ​ខេត្តកំពង់ឆ្នាំង បាន​ប្រាប់​អោយ​ដឹង​ថា គាត់​បាន​ប្រកប​មុខរបរ​នៅ​ទី​នេះ​ជាង​៥​ឆ្នាំ​ហើយ ។ សព្វថ្ងៃ​មុខរបរ​លក់​របស់​គាត់ ក៏​ដូច​ជា អ្នក​លក់ដូរ​នៅ​ទី​នេះ​ទាំងអស់​គឺ​លក់​មិនសូវ​ដាច់​ទេ​ដោយសារ​តែ​ខែ​នេះ​គឺជា​ខែ​ធ្លាក់​ភ្លៀង​ខ្លាំង ចាប់ពី​ខែ មិថុនា និង​កក្កដា ។

អ្នក​លក់ដូរ​នៅ​ទី​នេះ​មាន​ដូច​ជា ដំឡូង ស្លា​ដក់ ដំឡូង​ឆឹង ល្ពៅ ត្រឡាច ត្រសក់ស្រូវ និង​ផលិត​ផល​របស់​កសិផល​មួយ​ចំនួន​ទៀត ។ អ្នក​លក់ដូរ នៅ​ខែ​នេះ​ខាត​គ្រប់​ៗ​គ្នា ព្រោះ​ពេល​លក់​មិន​ដាច់ ផលិតផល​មួយ​ចំនួន​បាន​ស្អុយរលួយ ។

ហេតុនេះ​ហើយ​រូប​គាត់​ទាំងអស់​គ្នា​ក៏​ដូច​ជា​អ្នក​លក់ដូរ​នៅ​ទី​នេះ​ទាំងអស់ សូម​អំពាវនាវ​ដល់​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៥ សូម​មេត្តា​ឈប់ រថយន្ត​ជួយ​ទិញ​នូវ ផល​របស់​ខ្មែរ​ក្នុងស្រុក​ផង ។ សូម​បញ្ជាក់​ថា ទីតាំង​ខាងលើ​ស្ថិត​នៅ​ចំណុច​ជិត​ភ្នំ​ដាំ​ផ្កា ក្នុងភូមិ​ចារ​ថ្មី ឃុំ​អណ្តូង​ស្នាយ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ