ខេត្តរតនគីរី ៖ ខ្យល់កន្ត្រាក់បណ្ដាលអោយប៉ើងដំបូលផ្ទះប្រជាពលអស់ចំនួន៤ខ្នងហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤រសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅភូមិឡាមឺយ ឃុំកុកឡក់ ស្រុកវើនសៃ។
បើតាមរបាយការណ៍ប៉ូលិសស្រុកវើនសៃបានអោយដឹងថា នៅមុនពេលកើតហេតុនោះមានភ្លៀង និងខ្យល់យ៉ាងខ្លាំង បណ្ដាលអោយប៉ើងដំបូលផ្ទះពលរដ្ផអស់៤ខ្នង ហើយពលរដ្ឋរងគ្រោះដោយធម្មជាតិខ្យល់កន្ត្រាក់មានចំនួន៤គ្រួសារ ក្នុងនោះរួមមាន ១-ឈ្មោះ ឡែវ ណា ភេទប្រុស អាយុ៤៨ឆ្នាំ ២-ឈ្មោះ គុយ ទីវ ភេទប្រុស អាយុ៥៣ឆ្នាំ ៣-ឈ្មោះសាន់ បៀ ភេទប្រុស អាយុ២៥ឆ្នាំ និង៤-ឈ្មោះ សារី ភេទប្រុស អាយុ២៨ឆ្នាំ ។ ទាំង៤គ្រួសារខាងលើជនជាតិដើមភាគតិចកាវែត ប្រកបរបរកសិករ រស់នៅភូមិឃុំកើតហេតុខាងលើ។
សមត្ថកិច្ចស្រុកដដែលបានបន្តទៀតថា ផ្ទះពលរដ្ឋ៤ខ្នងរងគ្រោះដោយខ្យល់កន្ត្រាក់គ្រាន់តែប៉ើងដំបូលស័ង្កសីតែប៉ុណ្ណោះ មិនរលំផ្ទះនោះទេ ហើយករណីនេះដែរមិនបណ្ដាលអោយគ្រោះថ្នាក់ដល់អាយុជីវិតពលរដ្ឋណាម្នាក់នោះទេ៕
ចែករំលែកព័តមាននេះ