ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​៤​នាក់ ​របួសធ្ងន់​ស្រាល​១៦​នាក់ កើតឡើងក្នុងមួយថ្ងៃ​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​២៥ ខែកក្កដា​ ឆ្នាំ​២០១៨ ​កើតឡើង​១០​លើក​ (​យប់​៣​លើក​)​ ស្លាប់​៤​នាក់​(​ស្រី​២​នាក់​) របួសធ្ងន់​៦​នាក់​(​ស្រី​១​នាក់​) របួសស្រាល​ស្រី​១០​នាក់…

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​២៥ ខែកក្កដា​ ឆ្នាំ​២០១៨ ​កើតឡើង​១០​លើក​
(​យប់​៣​លើក​)​ ស្លាប់​៤​នាក់​(​ស្រី​២​នាក់​) របួសធ្ងន់​៦​នាក់​(​ស្រី​១​នាក់​) របួសស្រាល​ស្រី​១០​នាក់ នេះ​បើ​យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សា​ធារ​ណះ​ឲ្យ​ដឹង ។ មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​២​លើក​ស្លាប់​២​នាក់​,​មិន​គោរព​សិទ្ធ​ិ៣​លើក​ស្លាប់​១​នាក់​,​កត្តា​យាន​២​លើក​ស្លាប់​១​នាក់​,​បត់​គ្រោះថ្នាក់​៣​លើក ។ សរុប​ស្លាប់​៤​នាក់ : ម៉ូតូ​៣​នាក់​(​មិន​ពាក់មួក​១​នាក់​),​ថ្មើរជើង​១​នាក់ ។

គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​នឹង​ម៉ូតូ​២​លើក​, ម៉ូតូ​នឹង​រថយន្ត​តូច​៤​លើក​ស្លាប់​១​នាក់​, ម៉ូតូ​នឹង​រង​យន្ត​ធំ​១​លើក ស្លាប់​១​នាក់​, ម៉ូតូ​នឹង​ថ្មើរជើង​១​លើក​ស្លាប់​១​នាក់​, ម៉ូតូ​បុក​សត្វ​ក្របី​១​លើក ស្លាប់​១​នាក់​, រថយន្ត​ធំ​ក្រឡាប់​១​លើក ។ បណ្តាល​ឲ្យ​ខូចខាត​យាន​១៦​គ្រឿងក្នុង​នោះ​មាន : ម៉ូតូ​១០​គ្រឿង​, រថយន្ត​តូច​៤​គ្រឿង​, រថយន្ត​ធំ​២​គ្រឿង​,​ថ្មើរជើង​១​នាក់ ។ យានយន្ត​បង្កហេតុ :​ម៉ូតូ​៤​លើក​, រថយន្ត​តូច​៤​លើក​,​រ ថ​យន្ត​ធំ​២​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​៥​លើក​, ផ្លូវ​ខេត្ត​៤​លើក​, ផ្លូវលំ​១​លើក ។

រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន : ខេត្តបាត់ដំបង​២​លើក​ស្លាប់​១​នាក់​របួស​២​នាក់​,​ព្រះ​វិហារ​១​លើក​ស្លាប់​ស្រី​១​នាក់​,​កំពង់ឆ្នាំង​១​លើក​ស្លាប់​ស្រី​១​នាក់​របួស​ស្រី​១​នាក់​និង​ខេត្តស្វាយរៀង​១​លើក​ស្លាប់​១​នាក់ ។ លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០១៨ មធ្យោបាយ​ចូល​គោលដៅ​៦៤២​គ្រឿង ( ម៉ូតូ​៥៥%) មធ្យោបាយ​ល្មើស​៨០​គ្រឿង​(​ម៉ូតូ​៥៥%) អប់រំ​៤៥​គ្រឿង​(​ម៉ូតូ​៤៥%) មធ្យោបាយ​ពិន័យ​៣៥​គ្រឿង​(​ម៉ូតូ​១០០%) ។ លទ្ធផល​ត្រួតពិនិត្យ​មួក​និង​កញ្ចក់​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០១៩ បាន​ចុះ​អនុវត្ត​ចំនួន​១​គោលដៅ ម៉ូតូ​ចូល​គោលដៅ​៤​គ្រឿង អប់រំ​គ្មាន ពិន័យ​សរុប​២​គ្រឿង (​មួក​២​គ្រឿង​, កញ្ចក់​គ្មាន​, ស្រវឹង​គ្មាន​,​ផ្សេង​ៗ​គ្មាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ