ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញទេៗ… ​កំហឹងពលរដ្ឋ​មិនអាចលើកលែង វាយទាល់តែអស់ជីវិត

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា ជនសង្ស័យ​២​នាក់ ដែល​ជា​សមាសភាព​ក្រុម​កាច់​សោ​.​ក​ម៉ូតូ កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​២៥ កក្កដា បាន​ជួប​វាសនា​អាក្រក់ ខណៈ​ពួក​គេ​បាន​ធ្វើ​សកម្មភាព​លួច​កាច់​សោ​ម៉ូតូ​របស់​ពលរដ្ឋ ត្រង់​ចំណុច​ទំនប់​៩០…

ខេត្តកណ្ដាល ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា ជនសង្ស័យ​២​នាក់ ដែល​ជា​សមាសភាព​ក្រុម​កាច់​សោ​.​ក​ម៉ូតូ កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​២៥ កក្កដា បាន​ជួប​វាសនា​អាក្រក់ ខណៈ​ពួក​គេ​បាន​ធ្វើ​សកម្មភាព​លួច​កាច់​សោ​ម៉ូតូ​របស់​ពលរដ្ឋ ត្រង់​ចំណុច​ទំនប់​៩០ ភូមិ​តោតម៉ា ឃុំ​ក​ណ្តោ​ក ស្រុក​កណ្តាលស្ទឹង ខេត្តកណ្ដាល ក៏​ត្រូវ​អ្នក​ភូមិ​ដេញ​ព័ទ្ធ​ស្ទាក់​ចាប់​បាន​ម្នាក់​វាយ​ម្នាក់​មួយ​ដៃ​រង​របួស​ធ្ងន់ធ្ងរ ក្រោយមក បាន​នាំ​ជនសង្ស័យ​បំណង​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ជ័យ​ជំនះ ប៉ុន្តែ​បាន​ដល់​ពាក់​កណ្តាលផ្លូវ ក៏​ដាច់ខ្យល់​ស្លាប់​លើ​រថយន្ត​សង្គ្រោះ ។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ដែល​ស្លាប់​ខាងលើ ឈ្មោះ ហួយ លឿង អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​ដើម​មៀន សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ រីឯ​បក្សពួក​ម្នាក់​ទៀត មិន​ត្រូវ​ស្គាល់​អត្តសញ្ញាណ​ទេ ដោយ​បាន​យក​ម៉ូតូ​ជន​រង​គ្រោះ​ជិះ​គេចខ្លួន ។ ចំណែក​ជន​រង​គ្រោះជា​ម្ចាស់​ម៉ូតូ ឈ្មោះ សា ឆវ​ន្ត័ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជា​កម្មករ​រោងចក្រ រស់នៅ​ភូមិ​តោតម៉ា ឃុំ​ក​ណ្តោ​ក ស្រុក​កណ្ដាលស្ទឹង បាត់​ម៉ូតូ​ម៉ាក​ហុងដា​C១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៧ ពាក់​ស្លាក់​លេខ កណ្តាល 1W-4977 ។ ប៉ុន្តែ​សមត្ថកិច្ច​បាន​ដក​យក​ម៉ូតូ​១​គ្រឿង​បាន​វិញ ម៉ាក​ហុងដា C.១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1GL-0132 ជា​មធ្យោបាយ​របស់​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព ។

បើ​តាម​សម្តី​ជន​រង​គ្រោះ​ថា មុន​កើតហេតុ នៅ​ម៉ោង​៤ និង​២០​នាទី​រសៀល​ថ្ងៃ​ទី​២៥ កក្កដា រូបគេ​បាន​ជិះ​ម៉ូតូ​ទៅ​មើល​មង ហើយ​បាន​ទុក​ម៉ូតូ​នៅ​លើ​ទំនប់​លេខ​៩០ ដោយ​ចាក់សោ​បិទ​សន្ទះ​សោ និង​ដក​ខ្សៀ​បូ​ស៊ី​ចេញ រួច​បាន​ចុះ​ទៅ​មើល​មង​ចម្ងាយ​ប្រហែល​១០០​ម៉ែត្រ ។ ពេល​មើល​មង​រួច​ហើយ ក៏​ដើរ​ត្រឡប់​មក​រក​ម៉ូតូ​វិញ ស្រាប់តែ​ឃើញ​ចោរ​២​នាក់ កំពុង​ធ្វើ​សកម្មភាព​កាច់​សោ​.​ក ខ្លួន​ក៏​បាន​ស្រែក «​ចោរ​ៗ» ជួយ​ផង​។

ពេល​នោះ​មាន​ប្រជាពលរដ្ឋ​ទៅ​បង់សំណាញ់ និង​ដាក់​មង​នៅ​ខាង​មុខ បាន​ជួយ​ស្ទាក់​ចាប់​ជនសង្ស័យ តែ​ត្រូវ​ចោរ​បើក​ម៉ូតូ​ត្រឡប់​ក្រោយ​វិញ ។ លុះ​មក​ដល់​ទល់មុខ​ខ្លួន ចោរ​ប្រុង​ជិះ​បុក តែ​ត្រូវ​ខ្លួន​បាន​យក​មែក​ឈើ​ដើម​សង្កែ​វ៉ៃ​លើ​ជនសង្ស័យ បណ្តាល​ឱ្យ​ដួល​ម៉ូតូ រួច​ជនសង្ស័យ​បាន​វាយ​ប្រតាយប្រតប់​ជាមួយ​ខ្លួន​វិញ ។ ពេល​នោះ បាន​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់ មក​ជួយ​ព្រួត​វាយ​ម្នាក់​មួយ​ដៃ​មួយ​ជើង​តែ​ម្តង ។

អត្ថបទសរសេរ ដោយ