ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំគេចអី… ​ទទួល​​កំហុសដែល​បានកា.ប់​​សម្លា.ប់​​ឪពុករបស់ខ្លួន

5 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តស្វាយរៀង ៖ សេចក្តីរាយការណ៍ឱ្យដឹងថា​ កូនប្រុស​​ជា​ឃាតក​រ​ចាក់​​សម្លាប់​ឪពុកស្លាប់ក្នុងថ្លុកឈាម ​ត្រូវ​​បាន​សមត្ថ​​កិច្ច​តាម​ចាប់​បាន​ហើយ កាលពី​វេលា​ម៉ោង​១១ និង ៣០​នាទី​យប់​ថ្ងៃ​ទី​២៥ កក្កដា ​របស់​កម្លាំង​ជំនាញ​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត​ស្វាយរៀង…

ខេត្តស្វាយរៀង ៖ សេចក្តីរាយការណ៍ឱ្យដឹងថា​ កូនប្រុស​​ជា​ឃាតក​រ​ចាក់​​សម្លាប់​ឪពុកស្លាប់ក្នុងថ្លុកឈាម ​ត្រូវ​​បាន​សមត្ថ​​កិច្ច​តាម​ចាប់​បាន​ហើយ កាលពី​វេលា​ម៉ោង​១១ និង ៣០​នាទី​យប់​ថ្ងៃ​ទី​២៥ កក្កដា ​របស់​កម្លាំង​ជំនាញ​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត​ស្វាយរៀង សហការ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និងប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ទឹង​មាន​ជ័យ​​ទី​២ ​ស្ថិត​នៅ​​ចំណុច​​ភូមិ​ព្រែក​ទាល់​១ សង្កាត់​មាន​ជ័យ​២ ខណ្ឌមានជ័យ រាជ​ធានី​ភ្នំពេញ ។

សេចក្តីរាយការណ៍បន្តថា ក្រោយ​ពី​កម្លាំង​សហការ​ឃាត់ខ្លួន ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង នៅ​វេលា​ម៉ោង០៤​​នាទី​ទៀប​ភ្លឺ​​​ថ្ងៃ​ទី​២៦ កក្កដា នេះ ដើម្បី​កសាង​សំណុំរឿង​ចាត់​ការ​តាម​ផ្លូវច្បាប់ ។

គួរ​រំលឹកថា ​កាលពី​វេលា​ម៉ោង​៦ និង​៣០​នាទី​ថ្ងៃ​ទី​២៤ កក្កដា ២០១៨ ស្ថិត​នៅ​ចំណុច​ភូមិ​ព្រៃ​តា​ធឹ​ក ឃុំ​គគីរ​សោម ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង មាន​ករណី​ឃាតកម្ម​មួយ​កើតឡើង បង្ក​ឡើង​ដោយ​កូនបង្កើត​ប្រើ​ខ្វែវ​កាប់​ទៅ​លើ​ឪពុក​ស្លាប់​ក្នុង​ថ្លុកឈាម រួច​កូន​ជា​ឃាតក​បាន​រត់​គេ​ខ្លួន​បាត់ ។ ជនសង្ស័យ​ខាងលើ ឈ្មោះ​​ផល ឆាយ​យ៉ា អាយុ​២៥​ឆ្នាំ ជា​អ្នក​ធ្វើស្រែ ។ រីឯ​ជន​រង​គ្រោះជា​ឪពុក ឈ្មោះ សុក មន អាយុ​៥៦​ឆ្នាំ ធ្វើស្រែ រស់នៅ​ភូមិ​ឃុំ​ខាងលើ ។

បើ​តាម​សាក្សី​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា នៅ​មុន​កើតហេតុ ជន​រង​គ្រោះ​ស្រវឹងស្រា ហើយ​ពេល​មក​ដល់​ផ្ទះ​ស្រែក​ជេរ ស្តីឱ្យ​ម្តាយ និង​កូន ។ ខណៈនោះ កូន​និង​ម្តាយ ទ្រាំ​មិន​បាន​ក៏​មានការ​ឈ្លោះប្រកែក​ជេរ​បញ្ចោរ​គ្នា​ផ្អើល​ពេញ​ភូមិ រហូត​មាន​ខ្លះ​កាន់​កាំបិត និង​ដំបង​ទៀត​ផង ។

ប្រភព​បន្ត​ថា ជម្លោះ​ក្នុង​ក្រុម​គ្រួសារ​រវាង​ឪពុក និង​កូន​-​ប្រពន្ធ ក៏​ឈាន​ដល់​កាប់​ចាក់​គ្នា ដែល​ពេល​នោះ​កូនបង្កើត​ដែល​ជា​ជនសង្ស័យ ទ្រាំ​លែង​បាន​ក៏​ស្ទុះ​ទៅ​ទាញ​កាំបិត​ចុង​ស្រួច​ចាក់​ឪពុក​៣​កាំបិត (​ត្រូវ​ចំ​ដើមទ្រូង​១​កាំបិត ស្មា​ខាងឆ្វេង​១​កាំបិត និង​ត្រូវ​ចំ​ក​១​កាំបិត​) ធ្វើ​ឱ្យ​ជន​រង​គ្រោះ​តដៃ​លែង​កើត បណ្តាល​ដេក​ដួល​ស្លាប់​ក្នុង​ថ្លុកឈាម នៅ​នឹង​កន្លែង​កើតហេតុ ។

ក្រោយ​ពេល​ដឹង​ថា ឪពុក​ជា​អ្នកប្រមឹក​ស្លាប់​ភ្លាម កូន​ក៏​បាន​ក្លាយ​ខ្លួន​ជា​ឃាតក​រត់គេច​ខ្លួន​បាត់​ទាំង​យប់​ដោយ​នាំ​យក​នូវ​វត្ថុ​តាង​ទៅ​ជាមួយ​ផង ។

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ