ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​កំពង់ចាម ចូលរួម​គោរ​ទង់ជាតិ​នៅ​វិទ្យាល័យ ហ៊ុន សែន កំពង់ចាម

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ លោក គួ​ច ចំរើន អភិបាលខេត្ត​កំពង់ចាម នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែកក្កដា​នេះ បាន អញ្ជើញ​ចូលរួម​គោរ​ទង់ជាតិ​នៅ​សាលា​បឋម​សិក្សា​អនុវត្តន៍​-​វិទ្យាល័យ​ហ៊ុន…

ខេត្តកំពង់ចាម ៖ លោក គួ​ច ចំរើន អភិបាលខេត្ត​កំពង់ចាម នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែកក្កដា​នេះ បាន អញ្ជើញ​ចូលរួម​គោរ​ទង់ជាតិ​នៅ​សាលា​បឋម​សិក្សា​អនុវត្តន៍​-​វិទ្យាល័យ​ហ៊ុន សែន​កំពង់ចាម ក្រុង​កំពង់ចាម និង​ជួប​សំណេះសំណាល​ជា​លោកគ្រូ​-​អ្នកគ្រូ និង​សិស្សានុសិស្ស​ទូ​ទាំង សាលា​បឋម​សិក្សា​អនុវត្តន៍​-​វិទ្យាល័យ​ហ៊ុន សែន​កំពង់ចាម ដោយ​បាន​ផ្សព្វផ្សាយ​បញ្ហា​ចំនួន​២​គឺ លើ​បញ្ហា​គ្រឿងញៀន និង​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ ដើម្បី​បញ្ចៀស និង​កាត់​បន្ថយ​អត្រា​អ្នក​ស្លាប់​ផង​ដែរ​។

ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ លោក គួ​ច ចំរើន បាន​លើក​ឡើង​ថា លោកគ្រូ​-​អ្នកគ្រូ គឺជា​អ្នក​មានគុណ​ទី​២ របស់​យើង បន្ទាប់​ពី​អាណាព្យាបាល​ដោយ​បាន​ខិតខំ​ប្រឹងប្រែង​បង្ហាត់បង្រៀន​ផ្តល់​នូវ​ដំបូន្មាន​ល្អ​ៗ ការ​អប់រំ​ចំណេះវិជ្ជា ស្មារតី ដោយ​មិន​គិត​ចង់​អ្វី​តបស្នង​មក​វិញ ពោល​គឺ​ធ្វើ​យ៉ាងណា​ឲ្យ​តែ សិស្សានុសិស្ស​ទទួល​បាន​ចំណេះដឹង​ខ្ពង់ខ្ពស់​អាច​ប្រកប​មុខរបរ​ចិញ្ចឹមជីវិត ឬ​យក​ទៅ​អនុវត្តន៍​ការងារ ជា​ប្រចាំ​ថ្ងៃ​កាន់តែ​រីក​ចម្រើន​។

ដូច្នេះ​ក្នុង​នាម​សិស្សានុសិស្ស​គួរតែ​ស្តាប់​ការ​អ់​រំ​ណែនាំ​របស់​លោកគ្រូ​-​អ្នកគ្រូ និង​ចូលរួម​ការងារ​របស់​សង្គម ក្នុង​ពេល​ធ្វើ​ដំណើរ​ត្រូវ​តែ​ពាក់មួក​សុវត្ថិភាព ចេះ​អធ្យាស្រ័យ​គ្នា​ក្នុង​ពេល បើកបរ ចេះ​ពាក់​ខ្សែ​ក្រ​វ៉ា​ត់ កុំ​ប្រើប្រាស់​គ្រឿងញៀន កុំ​សេព​គ្រឿង​ស្រវឹង​ជាដើម​ក្នុង​ពេល​កំពុង​បើកបរ ដើម្បី​បញ្ចៀស​នូវ​គ្រោះថ្នាក់​តាម​ដងផ្លូវ និង​លុប​បំបាត់​អ្នក​ញៀន​សារធាតុ​ញៀន​ផង​ដែរ​។ ដូច្នេះ​យើង​ត្រូវ​រួម​គ្នា​ថែរក្សា​ជីវិត​ដល់​ពលរដ្ឋ​ដោយ​កុំ​ខឹង​នឹង​ការ​អនុវត្តន៍​នូវ​ច្បាប់​ចរាចរណ៍ គឺ​ដើម្បី​កាត់​បន្ថយ​អត្រា​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ នៅ​លើ​ដងផ្លូវ​។

លោក​បន្ត​ថា យុវជន​គឺជា​ឆ្អឹងខ្នង​នៃ​ប្រទេស​ជាតិ ដើម្បី​ចូលរួម​អភិវឌ្ឍន៍​កសាង​ប្រទេស​ឲ្យ​មាន​ភាព​រុងរឿង​រីក​ចម្រើន ជា​បន្តបន្ទាប់​ទៀត ដោយ​ត្រូវ​ចៀស​ឆ្ងាយ​ពី​គ្រឿងញៀន ត្រូវ​យល់​ដឹង​នូវ​ផល​ប៉ះពាល់​ដោយ​ខ្លួនឯង និង​សង្គម​ជាតិ​ផង​ដែរ​។

លោក គួ​ច ចំរើន អភិបាលខេត្ត​កំពង់ចាម បាន​ស្នើ​ដល់​លោកគ្រូ​-​អ្នកគ្រូ ត្រូវ​ធ្វើការ​ណែនាំ​លើ​បញ្ហា​អសកម្ម​ដែល​កើត​មាន​តាម​មូលដ្ឋាន និង​ធ្វើការ​លើក​ឡើង​លើ​បញ្ហា​គ្រោះថ្នាក់ នឹង​បញ្ហា​គ្រឿងញៀន​ក្នុង​ពេល​គោរព​ទង់ នៅ​សាលា​បឋម​សិក្សា​អនុវត្តន៍​-​វិទ្យាល័យ​ហ៊ុន សែន​កំពង់ចាម ក្រុង​កំពង់ចាម លោក​បាន​ជំរុញ​ដល់​សិស្សានុសិស្ស​ទាំងអស់​បន្ត​ខិតខំ​រៀនសូត្រ​ដើម្បី​ខ្លួនឯង សង្គម​គ្រួសារ និង​ឈាន​ដល់​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ