ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ស្រវឹង​ខួប​ប្រពន្ធ​ឃាត់​មិន​ស្តាប់ ចុះ​ស្រង់​ចក​ក្នុង​ស្រះ​វត្ត​លង់ទឹក​ស្លា.ប់

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ បុរស​ម្នាក់​ត្រូវ​បាន​ប្រពន្ធ​កូន​ទទួលស្គាល់​ថា ជា​មនុស្ស​ផឹកស្រា​ស្រវឹង​ខួប កាលពី​វេលា​ម៉ោង​៣ និង​៤០​នាទី ថ្ងៃ​ទី​២៥ កក្កដា​នេះ គេ​បាន​ប្រទះ​ឃើញ​លង់ទឹក​ស្លាប់ ដោយសារ​ចុះ​ស្រង់​ចក​ក្នុង​ស្រះ​សីមា…

ខេត្តកណ្ដាល ៖ បុរស​ម្នាក់​ត្រូវ​បាន​ប្រពន្ធ​កូន​ទទួលស្គាល់​ថា ជា​មនុស្ស​ផឹកស្រា​ស្រវឹង​ខួប កាលពី​វេលា​ម៉ោង​៣ និង​៤០​នាទី ថ្ងៃ​ទី​២៥ កក្កដា​នេះ គេ​បាន​ប្រទះ​ឃើញ​លង់ទឹក​ស្លាប់ ដោយសារ​ចុះ​ស្រង់​ចក​ក្នុង​ស្រះ​សីមា វត្ត​ម៉ែ​បាន ភូមិ​ម៉ែ​បាន ឃុំ​ស៊ី​ធរ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ។ ជន​រង​គ្រោះ​ឈ្មោះ រុន ឌី​ណា អាយុ​៣០​ឆ្នាំ មុខរបរ​កសិករ ប្រពន្ធ​ឈ្មោះ កើ មុំ អាយុ​៣១​ឆ្នាំ មុខរបរ កសិករ​ដូច​គ្នា មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ មានកូន​ប្រុស​២​នាក់​។

តាម​សម្ដី​ស្ត្រី​ជា​ភរិយា របស់​សព​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា កន្លង​មក​ជន​រង​គ្រោះ​(​ប្តី​គាត់​) តែងតែ​ផឹកស្រា​ស្រវឹង​ខួប ជា​រៀងរាល់ថ្ងៃ តែ​រយៈពេល​កន្លះ​ខែ​មកនេះ​ជន​រង​គ្រោះ​បាន​មក​ជួយ​ស្រង់​ចក​ពី​ក្នុង​ស្រះ​សីមា នៅ​វត្ត​ម៉ែ​បាន​។ លុះ​ថ្ងៃ​ទី​២៥ កក្កដា​នេះ វេលា​ម៉ោង​១១ និង​៣០​នាទី​ព្រឹក ប្តី​អ្នកស្រី​បាន​ផឹកស្រា ស្រវឹង​យ៉ាង​ខ្លាំង ហើយ​ជិះ​ម៉ូតូ​ចេញពីផ្ទះ​ទៅ​ស្រង់​ចក ដើម្បី​សម្អាត​ចេញពី​ក្នុង​ស្រះ​ដូច​សព្វដង​។ ពេល​នោះ​អ្នកស្រី​បាន​ឃាត់​គាត់​ដែរ​កុំ​ឲ្យ​ចុះ​ទឹក​ព្រោះ​អាកា​រៈ​ស្រវឹង​ដាប​ហើយ តែ​ប្តី​គាត់​មិន​ស្តាប់​គាត់ ក៏​ជិះ​ម៉ូតូ​ចេញពីផ្ទះ​។

ដល់​វេលា​ម៉ោង​១២​ព្រឹក​ថ្ងៃ​ដដែល ឈ្មោះ អ៊ុំ គ​ន្ធា ដែល​ជា​ជាងគំនូរ​នៅ​វត្ត​ម៉ែ​បាន មិន​បានឃើញ​ជន​រង​គ្រោះ​ឃើញ​តែ​ម៉ូតូ ស្បែកជើង មួក​ខោអាវ នៅ​មាត់​ស្រះ សង្ស័យ​ជន​រង​គ្រោះ​លង់ទឹក បាន​ទៅ​ប្រាប់​គាត់​ជា​ប្រពន្ធ ភ្លាម​នោះ​គាត់​រួម​ជាមួយ​ឈ្មោះ ងួ​ន សេង ឈ្មោះ ស៊ុំ សា​រុន ត្រូវជា​ឪពុក ជន​រង​គ្រោះ និង​ព្រះសង្ឃ​ក្នុង​វត្ត​បាន​ចុះ​ទៅ​ក្នុង​ស្រះ​ជួយ​រាវរក​ជន​រង​គ្រោះ រហូត​ដល់​វេលា​ម៉ោង​៣ និង​៤០​នាទី​រសៀល។

ទើបបាន​រាវរក​សាកសព​ជន​រង​គ្រោះ​ឃើញ​នៅ​ចម្ងាយ​ពីមាត់​ស្រះ​៣​ម៉ែត្រ ជម្រៅ​ប្រហែល​១​ម៉ែត្រ​៨​តឹក និង​បាន​ស្រង់​មក​ដាក់​លើគោក រួច​រាយការណ៍​ជូន​សមត្ថកិច្ច នគរបាល​ប៉ុស្តិ៍ រដ្ឋបាល​ស៊ី​ធរ ដើម្បី​ពិនិត្យ​តាម​ការងារ​បច្ចេកទេស ដោយ​មាន​នគរបាល​ប៉ុស្តិ៍ ក្រុមប្រឹក្សា​ឃុំ មេ​ភូមិ គ្រូពេទ្យ និង​ក្រុម​គ្រួសារ​សព​។ សាកសព​មាន​សភាព​ពោះ​ប៉ោង ហូរ​ទឹក​ចេញ​តាម​ច្រមុះ ក្រៅពី​នេះ​ពុំ​មាន ស្លាកស្នាម​អ្វី​គួរ​ឲ្យ​កត់សម្គាល់​ទេ​។ រួច​សាកសព​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ