ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាកសព​ជនជាតិ​ចិន​អណ្តែត​តាម​ដង​ទន្លេសាប ត្រូវ​បាន​ប្រជា​ការពារ​អូស​ឡើងគោក

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ ព័ត៌មាន​បឋម​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១០ និង​៤៥​នាទី​ព្រឹក ថ្ងៃ​ទី​២៥ កក្កដា ២០១៨​នេះ មាន​ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​សព​អណ្តែត​ទឹក​នៅ​ចំណុច​តាម​ដង​ទន្លេសាប ស្ថិត​ក្នុងភូមិ​តា​មែ…

ខេត្តកណ្ដាល ៖ ព័ត៌មាន​បឋម​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១០ និង​៤៥​នាទី​ព្រឹក ថ្ងៃ​ទី​២៥ កក្កដា ២០១៨​នេះ មាន​ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​សព​អណ្តែត​ទឹក​នៅ​ចំណុច​តាម​ដង​ទន្លេសាប ស្ថិត​ក្នុងភូមិ​តា​មែ ឃុំ​កំពង់​ឧស ស្រុក​ព​ញ​ឮ ខេត្តកណ្ដាល​។

ជន​រង​គ្រោះ​ស្ថិត​ក្នុង​ការ​សង្ស័យ​មានឈ្មោះ ZHANG YULO ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិ​ចិន មុខរបរ​ជាង​ជួសជុល​គ្រឿងចក្រ មាន​ទីលំនៅ​ក្នុង​ខេត្ត HUANN ប្រទេស​ចិន​។ មក​ស្នាក់​នៅ​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ កាន់​លិខិតឆ្លងដែន​លេខ EB4823468​។ ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​បាន​ទទួល ព័ត៌មាន​ពី​ប្រជាពលរដ្ឋ គេ​ប្រទះ​ឃើញ​សាកសព​អណ្តែត​ទឹក​តាម​ដង​ទន្លេសាប​។

ក្រោយ​ពី​ទទួល​បាន ព័ត៌មាន​នោះ កម្លាំង​ប្រជា​ការពារ​ភូមិ បាន​នាំ​គ្នា​យក​ទូក​ទៅ​អូស​ទាញ​យកស​ពម​កអែប​ច្រាំង ហើយ​រាយការណ៍​ទៅ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​។ បន្ទាប់​មក​កម្លាំង​ជំនាញ បាន​ចុះ​ទៅ​ពិនិត្យ​សាកសព ដោយ​មានការ​ចូលរួម​ពី​មន្ត្រី​ថ្នាក់​ក្រសួង​ខេត្ត ស្រុក ក្រុមប្រឹក្សា​ឃុំ និង​លោកគ្រូ​ពេទ្យ ដោយ​បាន​សន្និដ្ឋាន​ជំហាន​ដំបូង​ថា សព​ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​។ គណៈកម្មការ​ពិនិត្យ​សព បាន​យក​សាកសព ទៅ​តម្កល់​នៅ​វត្ត​ស្ទឹង​មាន​ជ័យ រាជធានី​ភ្នំពេញ រង់ចាំ​សាច់ញាតិ​មក​ពី​ប្រទេស​ចិន​ទទួលយក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ