ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ពាន​អាកាស​ថ្មើរជើង​ស្តុ​ប​នាង​គ​ង្ហី​ង ចាប់ផ្ដើម​ដំឡើង​ជណ្ដើរយន្ត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ដោយ​មាន​កិច្ចសហការ​ពី​ក្រុមហ៊ុន OCIC រដ្ឋបាល​រាជធានី​ភ្នំពេញ បាន និង​កំពុង​សាងសង់​ស្ពាន​អាកាស​ថ្មើរជើង​នៅ​ជុំវិញ​ស្តុ​ប​រង្វង់​មូល​នាង​គ​ង្ហី​ង ជាប់​ស្តា​ត​អូ​ឡាំ​ពិ​ក ក្នុង​ខណ្ឌ​៧​មក​រា…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ដោយ​មាន​កិច្ចសហការ​ពី​ក្រុមហ៊ុន OCIC រដ្ឋបាល​រាជធានី​ភ្នំពេញ បាន និង​កំពុង​សាងសង់​ស្ពាន​អាកាស​ថ្មើរជើង​នៅ​ជុំវិញ​ស្តុ​ប​រង្វង់​មូល​នាង​គ​ង្ហី​ង ជាប់​ស្តា​ត​អូ​ឡាំ​ពិ​ក ក្នុង​ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ ដើម្បី​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​ដល់ ប្រជាពលរដ្ឋ​។

មក​ដល់​ពេល​នេះ ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ថ្មើរជើង​នាង​គ​ង្ហី​ង ត្រូវ​បាន​ដំឡើង ជណ្ដើរយន្ត​ត​ភ្ជាប់​តួ​ស្ពាន​។ គួរ​បញ្ជាក់​ថា នៅ​រាជធានី​ភ្នំពេញ មាន​ស្ពាន​អាកាស​ថ្មើរជើង​ចំនួន​៣​កន្លែង គឺ​នៅ​មុខ​វិទ្យាល័យ​ជម្ពូ​វ័​ន្ត ខណ្ឌ​ពោធិ​សែន​ជ័យ​២​កន្លែង និង​ស្តុ​ប​រង្វង់​មូល​នាង​គ​ង្ហី​ង ក្នុង​ខណ្ឌ​៧​មក​រា​នេះ មួយ​កន្លែង​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ