ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​នៅ​ខ្មែរ​សហការ​ជាមួយ​ជនជាតិ​ចិន​ដាំ​ដំណាំ​ក្រចៅ​ប្រភេទ​ថ្មី​ជាង​២០​ហិ​កតា

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ នេះ​ជា​លើក​ទី​១​ហើយ​ដែល​គេ​សង្កេត​ឃើញ​ប្រជាពលរដ្ឋ​ខ្មែរ​យើង​បាន​សហការ​ជាមួយនឹង​ជនជាតិ​ចិន​នាំ​គ្នា​ជួល​ដី​អ្នក​ភូមិ​ដាំ​ដើម​ក្រចៅ​ប្រភេទ​ថ្មី ដែល​គេ​អាច​យក​ទៅ​ផលិត​ជា​អំបោះ ក្រណាត់ និង​សំលៀក​បំពាក់ ។ ការ​ដាំ​ដំណាំ​កសិឧស្សាហកម្ម​នេះ​ស្ថិត​នៅ​ក្បែរ​ផ្លូវជាតិ​លេខ​៥៩ ក្នុងភូមិ​ភ្នំ​ស្ពុង់ ឃុំ​សាលា​ក្រៅ…

ខេត្ត​ប៉ៃលិន ៖ នេះ​ជា​លើក​ទី​១​ហើយ​ដែល​គេ​សង្កេត​ឃើញ​ប្រជាពលរដ្ឋ​ខ្មែរ​យើង​បាន​សហការ​ជាមួយនឹង​ជនជាតិ​ចិន​នាំ​គ្នា​ជួល​ដី​អ្នក​ភូមិ​ដាំ​ដើម​ក្រចៅ​ប្រភេទ​ថ្មី ដែល​គេ​អាច​យក​ទៅ​ផលិត​ជា​អំបោះ ក្រណាត់ និង​សំលៀក​បំពាក់ ។

ការ​ដាំ​ដំណាំ​កសិឧស្សាហកម្ម​នេះ​ស្ថិត​នៅ​ក្បែរ​ផ្លូវជាតិ​លេខ​៥៩ ក្នុងភូមិ​ភ្នំ​ស្ពុង់ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ដោយ​គេ​យក​គ្រាប់​ក្រចៅ​ទៅ​សាបព្រោះ​នៅ​ក្នុង​ដីចម្ការ រួច​ដក​យក​ទៅ​ដាំ​ជា​ជួរ​ៗ នៅ​កន្លែង​ផ្សេង​ទៀត ហើយ​ក្នុង​១​ថ្ងៃ​ៗ​ត្រូវ​ជួល​កម្មករ​ចាប់ពី​៣០​ទៅ​៤០​នាក់​ផង​ដែរ​។

ប្រភព​ព័ត៌មាន​ពី​កសិករ​ម្នាក់​ឈ្មោះ ប៊ុ​ន ទី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ក្នុងភូមិ​ខាងលើ បានឱ្យ​ដឹង​ថា នៅ​ដើមឆ្នាំ​២០១៨​នេះ​គាត់​បាន​សហការ​ជាមួយ​ជនជាតិ​ចិន​នាំ​គ្នា​ជួល​ដី​ប្រជាពលរដ្ឋ​ដាំ​ដំណាំ​ក្រចៅ​ប្រភេទ​ថ្មី​ដែល​គេ​នាំ​យក​មក​ពី​ប្រទេស​ចិន ។ លោក​បន្ត​ទៀត​ថា ក្រចៅ​នេះ​មិន​ត្រូវការ​ទឹក​ជោកជាំ​ពេក​ទេ ដូច្នេះ​ហើយ​ទើប​យក​គ្រឿងចក្រ​ទៅ​ជីក​កកាយ​ប្រឡាយ​ទឹក​សម្រាប់​ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ហូរ​ចូល​ប្រឡាយ​មិន​ដក់​ជាំ​នៅ​ក្នុង​ចម្ការ​នាំ​ឱ្យ​ខូចខាត​ដល់​ដំណាំ​ក្រចៅ​នោះ​ឡើយ ។ លោក​បន្ត​ទៀត​ថា នេះ​ការ​ដាំ​សាកល្បង​លើក​ដំបូង ហើយ​ក៏​ត្រូវការ​ថែទាំ​ដោយ​បោចស្មៅ ដាក់​ជី និង​ស្រោច​ទឹក​ពេល​រាំងភ្លៀង​ផង​ដែរ ។ ម្យ៉ាងវិញទៀត ដំណាំ​ក្រចៅ​មួយ​នេះ​មិន​ត្រូវការ​ទឹក​ច្រើន​ប៉ុន្មាន​នោះ​ទេ​ត្រូវការ​ដី​ស្រឡះ​ល្អ គ្មាន​ស្មៅ ដើម្បី​ឱ្យ​ដើម​វា​លូតលាស់​បាន​ល្អ រួច​ប្រហែលជា​រយៈពេល​១​ឆ្នាំ គេ​កាត់​ដើម​ថ្លឹង​លក់​ឱ្យ​ឈ្មួញ​ចិន​ដឹក​យក​ទៅ​ស្រុក​គេ​តែ​ម្តង ។

ចំណែក​ជនជាតិ​ចិន​ម្នាក់​ជា​តំណាង​ក្រុមហ៊ុន​ឈ្មោះ ម៉ៃ​កែ​ល ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ បាន រៀបរាប់​ឱ្យ​ដឹង​ថា ដំណាំ​ក្រចៅ​នេះ​គេ​តែងតែ​ដាំ​ដុះ​នៅ​ប្រទេស​ចិន​តែ​ដោយសារ​នៅ​ទីនោះ​មាន​ផ្ទៃដី​តូច ហើយ​ចង្អៀត​ទើប​ខាង​ក្រុមហ៊ុន​មក​ជួល​ដី​ប្រជាពលរដ្ឋ​នៅ​ភូមិ​ភ្នំ​កុយ ភូមិ​ភ្នំ​ស្ពុង ចំនួន​២០​ហិ​កតា​ដំបូង ដើម្បី​សាកល្បង​ដាំ​ដុះ​លុះ​នៅ​ឆ្នាំ​ក្រោយ​ៗ​ទៀត​នឹង​ជួល​រហូត​ដល់​៧០​ទៅ​៨០​ហិ​កតា​ដាក់​ដាំ​ក្រចៅ​តាម​តម្រូវការ​ទីផ្សារ ។ លោក​បន្ត​ទៀត​ថា ការ​ដាំ​ដើម​ក្រចៅ​តែ​ម្តង​អាច​ប្រមូល​ផល​រហូត​ដល់​១៥​ទៅ​២០​ឆ្នាំ​ដោយ​កាត់​ដើម​ចាស់ រួច​កូន​ថ្មី​នឹង​លូតលាស់​ចេញពី​គល់ ហើយ​គ្រាន់តែ​ស្រោច​ទឹក​នោះ​វា​ដុះ​សារ​ជា​ថ្មី​ឡើង​វិញ ក្នុង​រយៈពេល​១​ឆ្នាំ​អាច​កាត់​លក់​បាន ។ ការ​លក់​នេះ គឺ​កាត់​ដើម​ថ្លឹង​លក់​ឱ្យ​ក្រុមហ៊ុន​ដោយ​១​គីឡូក្រាម​អាច​លក់​បាន​៤៥០០​ទៅ​៥០០០​រៀល ។ បច្ចុប្បន្ន​ខាង​ក្រុមហ៊ុន​កំពុង​តែ​ឈូស​ឆាយដី​ព្រៃ​ឱ្យ​រាបស្មើ​រួច​បង្កើត​ជា​ប្រឡាយ​ទឹក​ត្រូវការ​ជួល​កម្មករ​ក្នុង​១​ថ្ងៃ​ៗ៣០​ទៅ​៤០​នាក់ ហើយ​ម្នាក់​ៗ១​ថ្ងៃ​ក្រុមហ៊ុន​ជួល​តម្លៃ​៣០០០០​រៀល​ដែល​ថ្លៃ​ជាង​ស៊ីឈ្នួល​កាច់​ពោត​បាន​ត្រឹមតែ​១​ថ្ងៃ​២០០០០​រៀល​ប៉ុណ្ណោះ ។

លោក​បញ្ជាក់​ថា ពេល​នេះ​ខាង​ក្រុមការងារ​ជនជាតិ​ចិន​មាន​គ្នា​១០​នាក់​ជួល​ស្តង់​ដំឡូង​មី​គេ ស្នាក់​នៅ​ប្រហែលជា​នៅ​ឆ្នាំ​ក្រោយ​ៗ​នឹង​មាន​ជនជាតិ​ចិន​ជា​ច្រើន​នាក់​ទៀត​ចូល​មក​ធ្វើការ​ជា​មួ យ​គ្នា​រកស៊ី​ធ្វើការ​ផ្នែក​កសិកម្ម​ដំណាំ​ក្រចៅ ពោត និង​ដំឡូង​មី​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ