ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​ម្លឹ​ង ! សូ​ម្បី​តែ​ខ្សែភ្លើង​ក្នុង​កាប៊ី​ន​ធំ​ក៏​មិន​លើកលែង​ដែរ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខ្សែភ្លើង​មេ​មួយ​ដុំ​ដែល​មាន​ទំហំ​ប្រមាណ​ធំ​ប៉ុន​.​កដៃ​ដែល​មាន​ប្រវែង​ជាង​៩​ម៉ែត្រ​ត្រូវ​បាន​ក្រុម​ចោរ​នាំ​គ្នា​មក​ធ្វើ​សកម្មភាព​ឆ្កឹះ​សោរ​ចូល​ទៅ​លួច​កាត់​យក​បាត់​ពី​ក្នុង​ប៊ី​ន​ភ្លើង​មួយ​កន្លែង​ដែល​មា​នទី​តាំងនៅ​ខាង​មុខ​អតីត​រៀង​ចក្រ គង់ ហុង ដោយ​មាន​បច្ចេកទេស​បិទ​ប៉ា​រ៉ែត និង​ឧបករណ៍​កាត់​យ៉ាង​ត្រឹមត្រូវ​រហូត​ទាល់តែ​មានការ​រាយការណ៍​ពី​ការ​ដាច់​ភ្លើង​អំពី​សំណាក់​ប្រជាពលរដ្ឋ​ទើបបាន​ដឹង​នោះ ។ ហេតុការណ៍​នេះ​ដែរ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​កើតឡើង​នៅ​វេលា​ម៉ោង​១២​និង​០០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​២៥…

រាជធានី​ភ្នំពេញ ៖ ខ្សែភ្លើង​មេ​មួយ​ដុំ​ដែល​មាន​ទំហំ​ប្រមាណ​ធំ​ប៉ុន​.​កដៃ​ដែល​មាន​ប្រវែង​ជាង​៩​ម៉ែត្រ​ត្រូវ​បាន​ក្រុម​ចោរ​នាំ​គ្នា​មក​ធ្វើ​សកម្មភាព​ឆ្កឹះ​សោរ​ចូល​ទៅ​លួច​កាត់​យក​បាត់​ពី​ក្នុង​ប៊ី​ន​ភ្លើង​មួយ​កន្លែង​ដែល​មា​នទី​តាំងនៅ​ខាង​មុខ​អតីត​រៀង​ចក្រ គង់ ហុង ដោយ​មាន​បច្ចេកទេស​បិទ​ប៉ា​រ៉ែត និង​ឧបករណ៍​កាត់​យ៉ាង​ត្រឹមត្រូវ​រហូត​ទាល់តែ​មានការ​រាយការណ៍​ពី​ការ​ដាច់​ភ្លើង​អំពី​សំណាក់​ប្រជាពលរដ្ឋ​ទើបបាន​ដឹង​នោះ ។

ហេតុការណ៍​នេះ​ដែរ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​កើតឡើង​នៅ​វេលា​ម៉ោង​១២​និង​០០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ចំណុច​ការ​ប៊ី​ន​ភ្លើង​ដែល​មាន​លេខ ប​.​ត ៥០៥ ដែល​មាន​ទិ​តាំងនៅ​ខាង​មុខ​ដី​ឡូ​តិ៍​អតីត​រោងចក្រ​កាត់ដេរ គង់ ហុង ផ្លូវ​ព្រះ​ម​នី​វង្ស ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

មន្ត្រី​អគ្គិសនី​កម្ពុជា​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​កាលពី​វេលា​ប្រមាណ​ជា​ជាង​១០​ព្រឹក ថ្ងៃ​ទី​២៥ ខែកក្កដា នេះ​ដោយ​ខាង​អគ្គិសនី​កម្ពុជា​បាន​ទទួល​ព័ត៌មាន​ពី​ការ​រាយការណ៍​ប្រាប់​អំពី​សំណាក់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ទៅ​សួរ​ពួក គាត់​ថា «​ហេតុ​អ្វី​បានជា​ដាច់​ភ្លើង​យូរ​ម្លេះ?​» ។ ទើប​ពួក​គាត់​បាន​ចុះ​មក​កាន់ការ​ប៊ី​ន​ភ្លើង​ខាងលើ​ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​មើល​អោយ​ដឹង​ពី​មូលហេតុ​ពេល​ដែល​ពួក​គាត់​មក​ដល់​ភ្លាម​ក៏​ស្រាប់តែ​បានឃើញ​ទ្វារ​កាប៊ី​ន​ភ្លើង​បិទ​ជិត​ជា​ធម្មតា​តែ​មិនឃើញ​មេសោរ​ឡើយ ។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ពេល​នោះ​ពួក​គាត់​ក៏​បាន​ទាញ​ទ្វារ​បើក​ចូល​ទៅ​ក្នុង​ក៏​ស្រាប់តែ​បានឃើញ​មេសោរ​ធ្លាក់​នៅ​លើ​ដី​ខាងក្នុង​កាប៊ី​ន និង​ឃើញ​បា​រ៉ែត​ភ្លើង​ត្រូវ​បាន​គេ​ទាញ​បិទ និង​មាន​ស្នាម​កាត់​យក​ខ្សែភ្លើង​មេ​ដែល​មាន​ទំហំ​ប៉ុន​.​កដៃ​អស់​ប្រវែង​ប្រមាណ​ជា​៩​ម៉ែត្រ​យក​ទៅ​បាត់​ទើប​កម្លាំង​របស់​លោក​ធ្វើការ​រាយការណ៍​ទៅ​ប្រាប់​កម្លាំង​មាន​សម្ថ​កិច្ច​មូលដ្ឋាន​ឱ្យ​ដឹង​ពី​រឿង​នេះ​ផង​ដែរ ។

ការ​លួច​នេះ​ដែរ​ដោយ​ក្រុម​ចោរ​បាន​នាំ​គ្នា​ឆ្កឹះ​សោរ​ដែល​ចាក់​ខាងក្រៅ​ចូល​ទៅ​ក្នុង​កាប៊ី​ន រួច​ហើយ​បិទ​បា​រ៉ែត​ភ្លើង​ត្រឹមត្រូវ​ទើប​ធ្វើ​សកម្មភាព​ដោះ និង​លួច​កាត់​យក​ខ្សែភ្លើង​ទាំង​អស់នេះ​ដោយ​មាន​បច្ចេកទេស​យ៉ាង​ត្រឹមត្រូវ​ទើប​ធ្វើ​អោយ​មានការ​ដាច់​ភ្លើង​ទៅ​ដល់​ផ្ទះ​របស់​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ក្នុង​ប្លុក​នេះ​ទំនងជា​ដាច់​តាំងពី​យប់​មក​ម្លេះ​នោះ ។

ក្រោយ​ពី​កម្លាំង​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ចុះ​មក​ដល់ទី​តាំង​កាប៊ី​ន​ភ្លើង​ខាងលើ​រួច​ហើយ​ក៏​បាន​នាំ​គ្នា​ប្រញាប់​ធ្វើការ​ជួសជុល​ដើម្បី​អោយ​មាន​ភ្លើង​ប្រើប្រាស់​វិញ ហើយ​កម្លាំង​មាន​សមត្ថកិច្ច​ក៏​កំពុង​តែ​ធ្វើការ​ស្រាវជ្រាវ​រក​ចាប់ខ្លួន​ក្រុម​ជន​ដៃដល់​យក​មក​ធ្វើការ​ផ្តន្ទាទោស​ទៅ​តាម​ច្បាប់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ