ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បា.ញ់​ធ្លាក់​យន្តហោះ​មួយចូល​ក្នុង​ដែន​អាកាស​ខ្លួន

5 ឆ្នាំ មុន

ប្រទេស​ស៊ីរី​ និង​អ៊ី​ស្រា​អែ​ល ៖​ អ៊ីស្រា​អែ​ល​បាន​​រាយការណ៍​កាលពី​ថ្ងៃ​ទី​២៤​ កក្កដា​ថា បាន​​បាញ់​ធ្លាក់​នា​ថ្ងៃ​នោះ​នូវ​យន្តហោះ​ប្រដេញ​មួយ​គ្រឿង​របស់​ស៊ី​រី ដែល​ហោះ​ចូល​ក្នុង​ដែន​អាកាស ដែល​ខ្លួន​ត្រួតត្រា​ពីលើ​ខ្ពង់រាប​ហ្គោ​ឡង់​។ ហើយ​​ស៊ី​រី​វិញ​​បាន​បដិសេធ​ថា  យន្តហោះ​នេះ​ធ្វើ​ប្រតិបត្តិការ​ប្រឆាំង​ពួក​ជី​ហា​ដ​នៅ​ភាគ​ខាងត្បូង​ប្រទេស​។…

ប្រទេស​ស៊ីរី​ និង​អ៊ី​ស្រា​អែ​ល ៖​ អ៊ីស្រា​អែ​ល​បាន​​រាយការណ៍​កាលពី​ថ្ងៃ​ទី​២៤​ កក្កដា​ថា បាន​​បាញ់​ធ្លាក់​នា​ថ្ងៃ​នោះ​នូវ​យន្តហោះ​ប្រដេញ​មួយ​គ្រឿង​របស់​ស៊ី​រី ដែល​ហោះ​ចូល​ក្នុង​ដែន​អាកាស ដែល​ខ្លួន​ត្រួតត្រា​ពីលើ​ខ្ពង់រាប​ហ្គោ​ឡង់​។ ហើយ​​ស៊ី​រី​វិញ​​បាន​បដិសេធ​ថា  យន្តហោះ​នេះ​ធ្វើ​ប្រតិបត្តិការ​ប្រឆាំង​ពួក​ជី​ហា​ដ​នៅ​ភាគ​ខាងត្បូង​ប្រទេស​។

អ៊ីស្រា​អែ​ល​បាន​ប្រុង​ជើងការពារ​ចាប់តាំងពី​របប​ស៊ី​រី ​និង​សម្ព័ន្ធមិត្ត​បាន​បើក​ការ​វាយ​លុក​​​តាំង​ពី​ថ្ងៃ​ទី​១៩​ មិថុនា​មក ដើម្បី​ដណ្ដើម​កាន់កាប់​បណ្ដា​តំបន់​ឧទ្ទាម​ក្នុង​ខេត្ត​ដឺ​រ៉ា​អា​និង​ខេត្ត​គូ​ណី​ត្រា ​ភាគ​ខាងត្បូង​ប្រទេស ក្បែរ​ផ្នែក​ខ្ពង់រាប​ហ្គោ​ឡង់​ ដែល​ខ្លួន​ត្រួតត្រា​មក។

រីឯ​អ្នកនាំពាក្យ​កងទ័ព​អ៊ី​ស្រា​អែ​ល ​គូស​បញ្ជា​ក់ថា យន្តហោះ​ប្រយុទ្ធ​ធុន SUKHOI22 ឬ SUKHOI23 ​រង​ការ​បាញ់ប្រហារ ក្រោយ​ពី​ហោះ​ចូល​ជម្រៅ​២​គីឡូម៉ែត្រ​ក្នុង​ដែនអាកាស ត្រួត​ត្រា​ដោយ​អ៊ីស្រា​អែ​ល​ នៅ​ភាគ​ខាងត្បូង​នៃ​តំបន់​ហ្គោ​ឡង់​។​ ក្នុង​សេចក្ដី​ប្រកាស​មួយ​​មុន​នេះ​បន្តិច កងទ័ព​អ៊ី​ស្រា​អែ​ល ​បញ្ជាក់​ថា បាន​បាញ់​មី​ស៊ី​ល​ប៉ា​ទ្រី​យ៉ូ​ត​ត្រូវ​យន្ត​ហោះ​នេះ​ធ្លាក់​។​ ហើយ​យន្តហោះ​បាន​ធ្លាក់​ក្នុង​ផ្នែក​ខាងត្បូង​នៃ​ខ្ពង់រាប​ហ្គោ​ឡង់​ស៊ី​រី​។

នៅ​ស៊ី​រី​ប្រភព​យោធា​មួយ​បាន​ធ្វើការ​បកស្រាយ​ខុស​ពី​នេះ ដោយ​ថា​ អ៊ី​ស្រា​អែ​លតា​ម​ពិត​​ទៅ​បាញ់​សំដៅ​យន្តហោះ​ប្រដេញ​ស៊ី​រី​មួយ​ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ ប្រឆាំង​ពួក​ជី​ហា​ដ ​នៅ​ភាគ​ខាងត្បូង​ស៊ី​រី​។ ​របប​ក្រុង​ដា​ម៉ាស់​ចាប់តាំងពី​យូរ​មក​ហើយ ចោទប្រកាន់​អ៊ីស្រា​អែ​ល​ថា ​ជួយ​ទ្រទ្រង់​ដល់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​និង​បណ្ដា​ក្រុម​ឧទ្ទាម​។

ដោយឡែក​ទីភ្នាក់ងារ​ព័ត៌មាន​ស៊ីរី ​SANA រាយការណ៍​ពី​ការ​វាយប្រហារ​អត្តឃាត​មួយ នៅ​​ទីក្រុង SWEIDA ភាគ​និរតី​ប្រទេស​ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​៣៨​នាក់​ហើយ​ច្រើន​នាក់​ទៀត​រង​របួស​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ