ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូល​ក្នុង​បន្ទប់ទឹក​ស្រាប់តែ​ភ្ញាក់​ព្រើត​ពេល​ឃើញ​ថៅកែ​ហាង​ខារ៉ាអូខេ

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ម្ចាស់​ខារ៉ាអូខេ ហ្សេ នៀ ជនជាតិ​កូរ៉េ ម្នាក់​បាន​ធ្វើ​អត្តឃាត​ចង​.​ក​សម្លាប់​ខ្លួន នឹង​ខ្សែ​នីឡុង​ជាប់​ទៅ​ហ្នឹង​កង្ហា​បឺត​នៅ​ក្នុង​បន្ទប់ទឹក​ខារ៉ាអូខេ​ខ្លួនឯង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល ពេញ​ក្រុង​សៀមរាប…

ខេត្តសៀមរាប ៖ ម្ចាស់​ខារ៉ាអូខេ ហ្សេ នៀ ជនជាតិ​កូរ៉េ ម្នាក់​បាន​ធ្វើ​អត្តឃាត​ចង​.​ក​សម្លាប់​ខ្លួន នឹង​ខ្សែ​នីឡុង​ជាប់​ទៅ​ហ្នឹង​កង្ហា​បឺត​នៅ​ក្នុង​បន្ទប់ទឹក​ខារ៉ាអូខេ​ខ្លួនឯង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល ពេញ​ក្រុង​សៀមរាប ខណៈ​បុគ្គលិក​ប្រទះ​ឃើញ ។ ហេតុ​ការ​ភ្ញាក់ផ្អើល​នោះ​បាន​កើតឡើង​នា​វេលា​ម៉ោង​​០៦​និង​២០​នាទី​ល្ងាច ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​ក្នុង​បន្ទប់ទឹក ខារ៉ាអូខេ ហ្សេ នៀ ក្នុងភូមិ​គ្រួ​ស សង្កាត់​ស្វាយ​ដង្គំ ក្រុង​-​ខេត្តសៀមរាប ។

តាម​ប្រភព​ពី​មន្ត្រី​នគរបាល​មូលដ្ឋាន​បាន​ប្រាប់​ថា ដោយ​មាន​បុគ្គលិក​ខារ៉ាអូខេ ហ្សេ នៀ បាន​រាយការណ៍​មក​ថា ថៅកែ​ខារ៉ាអូខេ​ជនបរទេស​កូរ៉េ​ម្នាក់​បាន​ធ្វើ​អត្តឃាត​ចង​.​ក​សម្លាប់​ខ្លួនឯង​នៅ​ក្នុង​បន្ទប់ទឹក​បាត់​ទៅ​ហើយ ។ បន្ទាប់​ពី​បុគ្គលិក​ចូល​ទៅ​សម្អាត​ស្រាប់តែ​ភ្ញាក់​ព្រើត​ឃើញ​ថៅកែ​ចង​.​ក​ជាប់​ទៅ​ហ្នឹង​កង្ហា​បឺត ។

ប្រភព​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​ឈ្មោះ CHAISUNGSOO ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ជនជាតិ​កូរ៉េ​ខាងត្បូង កាន់​លិខិតឆ្លងដែន​លេខ M២៥៩៦៩២៥១ ទិដ្ឋាការ​ស្នាក់​នៅ​លេខ EIO​១៤​៤៥​៦៩៦​ ​ផុតកំណត់​ថ្ងៃ​ទី​០២ ខែមេសា ឆ្នាំ​២០១៩ មុខរបរ​ថៅកែ​ខារ៉ាអូខេ ហ្សេ នៀ ស្នាក់​នៅផ្ទះ​ជួល ក្នុងភូមិ​គ្រួ​ស សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប សព្វថ្ងៃ​រស់​ជាមួយ​ប្រពន្ធ​ខ្មែរ​មិន​បាន​រៀប​ការ ឈ្មោះ សេង ឌី​ណា អាយុ​៣៨​ឆ្នាំ បាន​រស់នៅ​ជាមួយ​គ្នា​ជាង​១០​ឆ្នាំ និង​មានកូន​ចំនួន​ពីរ​នាក់ ប្រុស​១ ស្រី​១ ផង​ដែរ ។

ប្រភព​បាន​បញ្ជាក់​ទៀត​ថា ផ្អែក​តាម​ការ​ស្រាវជ្រាវ​របស់​សមត្ថកិច្ច​ជំនាញ និង​ការ​ពិនិត្យ របស់ លោក​វេជ្ជបណ្ឌិត អ៊ិ​ត ឆប ឆ​រ័​ត្ន គ្រូពេទ្យ អម​តុលាការ និង​មើល​តាម​កាមេរ៉ា​សុវត្ថិភាព​បាន​សន្និ​ដ្ឋាន​ថា ជន​រង​គ្រោះ​បាន​ស្លាប់​ដោយសារ​ធ្វើ​អត្តឃាត​ខ្លួនឯង​នៅ​ក្នុង​បន្ទប់ទឹក​ពិតប្រាកដ​មែន ពុំ​មែន​ជា​ករណី​ឃាតកម្ម​អ្វី​នោះ​ឡើយ ។

បច្ចុប្បន្ន​សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​កម្លាំង​ជំនាញ​រៀបចំ​បញ្ជូន​មក​រក្សា​ទុក​បណ្ដោះអាសន្ន​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប តាម​សំណូមពរ​របស់​ក្រុម​គ្រួសារ និង​ស្ថានទូត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ