ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេល​ព្រឹក​តើ​ញ៉ាំ​អ្វី​ទើប​អ្នក​ស្គម​លឿន?

5 ឆ្នាំ មុន

ខាងក្រោម​នេះ​នឹង​បង្ហាញ​អ្នក​ពី​អាហារ​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ស្គម​បាន ក្រោយ​ពេល​ដែល​អ្នក​ពិសា​នៅ​ពេល​ព្រឹក​។ តើ​មាន​អ្វី​ខ្លះទៅ? 1. អ្នក​អាច​ពិសា​កាហ្វេ​បាន ព្រោះ​វា​មិន​ត្រឹមតែ​ជួយ​អ្នក​ឲ្យ​មាន​អារម្មណ៍​បំពេញការងារ​ទេ ថែម​ទាំង​អាច​ជួយ​ក្រពះ​អ្នក​ឲ្យ​រំលាយ​អាហារ​បាន​លឿន ដោយ​មិន​ងាយ​ធ្វើ​ឲ្យ​អ្នក​ប្រឈម​មុខ​នឹង​ជំងឺ​ទល់លាមក​ឡើយ ។ ជា​ហេតុ​ដែល​អាច​ធ្វើ​ឲ្យ​អ្នកមាន​រាង​ស្គម​បាន​ព្រោះ​អាហារ…

ខាងក្រោម​នេះ​នឹង​បង្ហាញ​អ្នក​ពី​អាហារ​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ស្គម​បាន ក្រោយ​ពេល​ដែល​អ្នក​ពិសា​នៅ​ពេល​ព្រឹក​។ តើ​មាន​អ្វី​ខ្លះទៅ?

1. អ្នក​អាច​ពិសា​កាហ្វេ​បាន ព្រោះ​វា​មិន​ត្រឹមតែ​ជួយ​អ្នក​ឲ្យ​មាន​អារម្មណ៍​បំពេញការងារ​ទេ ថែម​ទាំង​អាច​ជួយ​ក្រពះ​អ្នក​ឲ្យ​រំលាយ​អាហារ​បាន​លឿន ដោយ​មិន​ងាយ​ធ្វើ​ឲ្យ​អ្នក​ប្រឈម​មុខ​នឹង​ជំងឺ​ទល់លាមក​ឡើយ ។ ជា​ហេតុ​ដែល​អាច​ធ្វើ​ឲ្យ​អ្នកមាន​រាង​ស្គម​បាន​ព្រោះ​អាហារ និង​ជាតិ​ខ្លាញ់​ទាំងឡាយ​អាច​រំលាយ​អស់​បាន​យ៉ាង​លឿន ។

2. អ្នក​អាច​ឆុង​ទឹកឃ្មុំ​ពិសា​នៅ​ពេល​ព្រឹក​បាន ប៉ុន្តែ​សីតុណ្ហភាព​នៃ​ទឹក​មិន​គួរ​លើស​ពី​៥០​អង្សា​សេ​ឡើយ ព្រោះ​អាច​ធ្វើ​ឲ្យ​បាត់បង់​សារធាតុចិញ្ចឹម​ដែល​មាន​លើ​ទឹកឃ្មុំ​នោះ ។

ដូចនេះ​នៅ​ពេល​ព្រឹក អ្នក​អាច​ឆុង​ទឹកឃ្មុំ​នេះ​មក​ញ៉ាំ​បាន ដោយ​ឆុង​ជាមួយនឹង​ទឹក​ដែល​មាន​សីតុណ្ហភាព​៤០​អង្សា​សេ ទើប​អាច​ធ្វើ​ឲ្យ​អ្នកមាន​រាង​ស្អាត ដោយ​ជួយ​អ្នក​ឲ្យ​ងាយ​ស្រួល​បត់ជើងធំ​បាន​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​អ្នក​មិន​ស្គម​មិន​បាន​ឡើយ ។

3. នៅ​ក្នុង​ទឹកដោះគោ​មាន​ផ្ទុក​សារធាតុចិញ្ចឹម​យ៉ាងច្រើន ។ ដូចនេះ​អ្នក​អាច​ញ៉ាំ​ទឹក​ដោះ​គោ​នេះ​ចំនួន​មួយ​កែវ​ជា​រៀង​រាល់​ព្រឹក ព្រោះ​វា​អាច​ធ្វើ​ឲ្យ​រាង​កាយ​អ្នក​ស្រូប​យក​កាល់ស្យូម​បាន​លឿន ដោយ​ល្អ​ចំពោះ​សុខភាព​អ្នក​ដែល​ត្រូវការ​ស្រក​ទម្ងន់​ណាស់​។

4. អ្នក​អាច​យក​គ្រាប់​ជី​ចំនួន​១០​ក្រាម​មក​ឆុង​ទឹក​ញ៉ាំ​ជា​រៀង​រាល់​ព្រឹក​បាន ព្រោះ​វា​អាច​ជួយ​ក្រពះ និង​ពោះវៀន​អ្នក​ឲ្យ​ដំណើរការ​ស្រួល ដោយ​អាច​ធ្វើ​ឲ្យ​អ្នក​ចៀស​ពី​អាការ​ទល់លាមក​បាន ។

ដូចនេះ អ្នក​នឹង​មាន​រាង​ស្អាត ព្រោះ​សារធាតុពុល​ទាំងឡាយ​បាន​ចាក​ចេញពី​រាង​កាយ​អ្នក​អស់ ។ អ្នក​អាច​សាកល្បង​អនុវត្ត​តាម​វិធី​ទាំងនេះ​បាន ដើម្បី​ទទួល​បាន​រាង​ស្អាត​ដោយ​មិនដឹង​ខ្លួន (​ស្រង់​ពី​គេហទំព័រ​សុខភាព​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ