ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​ព្យាបាល​ការ​ឈឺ​កដោយ​ខ្លួនឯង

5 ឆ្នាំ មុន

អ្នក​ប្រហែលជា​ធ្លាប់​មានការ​ឈឺចាប់​ខ្លាំង​នៅ​កញ្ចឹងករ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ដោយសារ​តែ​នឿយហត់​ខ្លាំង​ពេក ឬ​ដោយសារ​តែ​ខំប្រឹង​អោន​មើល​កុំព្យូទ័រ​ជាដើម ។ រឿង​នេះ​ក៏​អាច​ដោយសារ​តែ​ការ​ប្រឹង​របស់​សាច់ដុំ​ដែរ ដែល​ធ្វើ​ឲ្យ​វា​ពិបាក​ក្នុង​ការ​ងាកក្បាល​ទៅ​ចំហៀង​។ យ៉ាងណាមិញ មាន​ហេតុផល​ច្រើន​ណាស់​នៃ​ការ​ឈឺ​កកើត​ឡើង ប៉ុន្តែ​ផ្នែក​ដ៏​សំខាន់​បំផុត​នោះ​គឺ​របៀប​ដែល​អ្នក​អាច​យកឈ្នះ​ការ​ឈឺចាប់​នោះ​បាន ។…

អ្នក​ប្រហែលជា​ធ្លាប់​មានការ​ឈឺចាប់​ខ្លាំង​នៅ​កញ្ចឹងករ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ដោយសារ​តែ​នឿយហត់​ខ្លាំង​ពេក ឬ​ដោយសារ​តែ​ខំប្រឹង​អោន​មើល​កុំព្យូទ័រ​ជាដើម ។ រឿង​នេះ​ក៏​អាច​ដោយសារ​តែ​ការ​ប្រឹង​របស់​សាច់ដុំ​ដែរ ដែល​ធ្វើ​ឲ្យ​វា​ពិបាក​ក្នុង​ការ​ងាកក្បាល​ទៅ​ចំហៀង​។ យ៉ាងណាមិញ មាន​ហេតុផល​ច្រើន​ណាស់​នៃ​ការ​ឈឺ​កកើត​ឡើង ប៉ុន្តែ​ផ្នែក​ដ៏​សំខាន់​បំផុត​នោះ​គឺ​របៀប​ដែល​អ្នក​អាច​យកឈ្នះ​ការ​ឈឺចាប់​នោះ​បាន ។ គន្លឹះ​មួយ​ចំនួន​ដែល​អ្នក​អាច​អនុវត្ត​បាន​៖

១-ហាត់ប្រាណ ៖ វា​តែងតែ​ជា​គំនិត​ដ៏​ល្អ​មួយ​ក្នុង​ការ​អនុវត្ត​លំ​ហាត់ប្រាណ​នៅ​ករ​ដើម្បី​ជួយ​ពង្រឹង​ដល់​ផ្នែក​នេះ​បាន ។ មាន​វិធី​ហាត់ប្រាណ​នៅ​ក​ច្រើន​ណាស់​ដែល​អ្នក​អាច​ធ្វើ​បាន​ដូច​ជា ការ​បង្វិល​ក្បាល​ជា​រង្វង់ ឬ​បត់​ក្បាល​ទៅ​ឆ្វេង ទៅ​ស្តាំ​ជាដើម​។ ពិត​ណាស់ វា​គឺជា​គំនិត​ដ៏​ល្អ​មួយ​ក្នុង​ការ​ពង្រឹង​ដល់​សាច់ដុំ​ខាងក្នុង​ដែរ ព្រោះ​វា​នឹង​ជួយ​អ្នក​អង្គុយ​បាន​កាន់តែ​ល្អ និង​ថែរក្សា​ឆ្អឹង​កង​ខ្នង​ឲ្យ​ត្រង់ និង​មិន​ឲ្យ​ឈឺចាប់​ទៀត ។

២-ស្អំ​ទឹកកក ៖ មធ្យោបាយ​ដ៏​ងាយស្រួល​បំផុត​ដើម្បី​បំបាត់​ការ​ឈឺចាប់​នៅ​ក​គឺ​ស្អំ​ទឹក​កក។ សីតុណ្ហភាព​ត្រជាក់​ចេញពី​ទឹកកក​អាច​ជួយ​បន្ថយ​ការ​រលាក និង​បង្ក​ជា​ការ​ស្ពឹង​​កន្លែង​ឈឺចាប់​បាន​ដែរ ។ បើសិនជា​អ្នក​មិន​មាន​ថង់​ស្អំ​ទឹកកក​ទេ អ្នក​អាច​ប្រើប្រាស់​ផ្លែក្រូច ឬ​ប៉ោម​ដែល​កក​រឹង​មក​ស្អំ​ក៏​បាន​ដែរ ។ ចូរ​ប្រាកដ​ថា អ្នក​មិន​បាន​ប្រើ​ទឹកកក​ស្អំ​នៅ​លើ​ស្បែក​ដោយ​ផ្ទាល់​ទេ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​រលាក​ស្បែក​បាន ។

៣-ងូតទឹក​អំបិល ៖ អ្នក​ក៏​គួរតែ​ព្យាយាម​ងូតទឹក​អំបិល​ដើម្បី​ជួយ​បន្ថយ​ការ​តឹង​សាច់ដុំ បំបាត់​​ការ​ឈឺចាប់ និង​បន្ថយ​ស្ត្រេ​ស​ដែល​អ្នក​កំពុង​តែ​មានបាន​ដែរ ។ ទឹកអំបិល​ប្រភេទ Epsom ផ្ទុក​ទៅ​ដោយ​ជាតិ Magnesium Sulfate ដែល​ជា​ភ្នាក់ងារ​ផ្តល់​ភាព​ធូ​ដល់​សាច់​ដុំ​បែប​ធម្មជាតិ (​ស្រង់​ពី​គេហទំព័រ​សុខភាព​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ