នៅ​ចាំ​ កុមារី រ៉​ន ចាន់​ឌី​ន បាន​ទេ…


រាជធានី​ភ្នំពេញ​៖ រ៉​ន ចាន់​ឌី​ន នៅ​មិន​ទាន់​មាន​កិច្ចសន្យា​ជាមួយ​ផលិតកម្ម​ហង្ស​មាស ក្នុង​នាម​ជា​តារាចម្រៀង​ទេ បើ​ទោះជា​នាង​តែងតែ​មានឱកាស​ឡើង​ឆាក​របស់​ហង្ស​មាស ក្នុង​កម្មវិធី ធំ​ៗ​ញឹកញាប់​ក្តី ។ ទោះជា​យ៉ាងណា​ក្តី​រ៉​ន ចាន់​ឌី​ន ថា​ផលិតកម្ម​ហង្ស​មាស​បាន​ប្រកាស​ចេញ​បទ​ចម្រៀង​ឲ្យ​នាង​រួច​ហើយ ដោយ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នាង​នឹង​មាន​បទ​ចម្រៀង​ផ្ទាល់ខ្លួន ។

រ៉​ន ចាន់​ឌី​ន បាន​វិ​វ​ឌ្ឍ​ខ្លួន​ជា​តារាចម្រៀង​ពេញ​មុខក្រោយ​ពី​បាន​បញ្ចប់​ការ​ប្រឡង​ក្នុង​កម្មវិធី​ឌឹ​វ៉​យ ឃី​តម​ក ។ មួយ​រយៈ​នេះ​ក្មេង​ស្រី​ដែល​ធ្វើ​ឲ្យ​គេ​ចាប់ចិត្ត​ព្រោះ​មាន​សំឡេង​ពីរោះ​ចាន់​ឌី​ន បាន​លេចមុខ​មាត់​ជា​បន្តបន្ទាប់​តាម​កញ្ចក់​ទូរទស្សន៍​។ អ្វី​ដែល​ពិសេស​ចាន់​ឌី​ន​គ្រោង​ចេញ​ចម្រៀង​ផ្ទាល់ខ្លួន​ក្នុង​ផលិតកម្ម​ធំ​ប្រចាំ​ប្រទេស​ដោយ​នោះ​កាន់តែ​រុញ​នាង​ឲ្យ​ល្បីឈ្មោះ​ខ្លាំង​ឡើង ។

ក្នុង​ឈុត​សម្លៀក​បំពាក់​យេ​យេ​ទាន់សម័យ​ជាមួយ​ទឹកមុខ​ស្រស់ថ្លា​កុមារី​រ៉​ន ចាន់​ឌី​ន​ដែល​​មាន​វ័យ​១៣​ឆ្នាំ មាន​ទឹកដម​សំឡេង​ពីរោះ​រណ្តំ​ចិត្តបាន​ចូល​រូ​ល​រួម​ជាតា​រា​កិត្តិយស​ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​ផ្សាយ​បន្ត​ផ្ទាល់​របស់​ស្ថានីយទូរទស្សន៍​ប៉ុ​ស្តី​លេខ​៥​កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។

នា​ពេល​នោះ​នាង​រៀបរាប់​ថា​«​ខ្ញុំ​ត្រៀមខ្លួន​ថត​ចម្រៀង​ផ្ទាល់ខ្លួន​ប្រមាណ​ជា​២​បទ​ដោយ​ខាង​ផលិតកម្ម​គាត់​ឲ្យ​ត្រៀម​ទុកជា​មុន ថែរក្សា​សុខភាព​ឲ្យ​ល្អ​ថត​សំឡេង​ចេញ​ឌី​ស​។

ដ្បិតតែ​បាន​ច្រៀង​ជូន​ផលិតកម្ម​ហង្ស​មាស​មែន តែ​ការ​ទទួល​ចុះ​កុងត្រា​នៅ​មិន​ទាន់​ច្បាស់​​នៅឡើយ​ទេ គ្រាន់តែ​ក្នុង​ចិត្ត​សប្បាយ​រីករាយ​។ ក្រោយ​ពី​នាង​ខ្ញុំ​បាន​ប្រឡង​ជាប់​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​មក​ឃើញ​ថា​មិន​ត្រឹមតែ​រូប​នាង​ខ្ញុំ​មានឱកាស​ចេញ​មុខ​តាម​វេទិកា​ចម្រៀង​នោះ​ទេ សូ​ម្បី​តែ​សមាជិក​ប្រឡង​ក៏​ខាង​ទូរទស្សន៍​ជួយ​ឲ្យ​មាន​ទីផ្សារ​សិល្បៈ​ទាំង​អ្នក​ជាប់ និង​អ្នក​ធ្លាក់ ។ អ្វី​ដែល​នាង​ខ្ញុំ​ខំប្រឹង​មាន​តែ​ព្យាយាម​ហាត់ពត់លត់ដំ​សំឡេង​ឲ្យ​មាន​ភាព​កាន់តែ​ប្រសើរ​ជាង​នេះ ដើម្បី​បម្រើ​អារម្មណ៍​ប្រិ​យ​មិត្ត​ទស្សនិកជន​ដែល​ចូល​ចិត្ត​ស្រឡាញ់​គាំទ្រ​រូប​នាង​ខ្ញុំ ។

គ្រប់យ៉ាង​គឺ​មាន​សភាព​ច្បាស់លាស់​អស់ហើយ ដោយ​ខាង​ហង្ស​មាស​បាន​ប្រកាស​ប្រាប់​នាង​ខ្ញុំ​មិន​ឲ្យ​ហក់លោត​ទៅ​ណា និង​រង់ចាំ​ហាត់​បទ​ចម្រៀង​២​បទ​ដើម្បី​ចេញ​លក់​ផ្លូវការ​នោះ​ផង ។ ហង្ស​មាស បាន​រៀបចំ​បទ​ចម្រៀង​ចំនួន​២​បទ​ឲ្យ​នាង​ខ្ញុំ ហើយ​បាន​ទាំង​ប្រាប់​នាង​ខ្ញុំ​ថាបើ​បទ​ចម្រៀង​២​បទ​ស្ទាបស្ទង់​របស់​នាង​ខ្ញុំ​ទទួល​ជោគជ័យ នោះ​ទើប​ឈាន​ដល់​ចំណុច​ចុះ​កុង​ត្រាតែ​ម្ដង »​។

រ៉​ន ចាន់​ឌី​ន មិន​ទាន់​រំពឹង​ថា​ឱកាស​ចេញ​បទ​ចម្រៀង​នៅ​ក្នុង​ផលិតកម្ម​ហង្ស​មាស នឹង​ជួយ​ឲ្យ​នាង​ទទួល​បាន​កេរ្តិ៍ឈ្មោះ​បន្ថែម​កម្រិត​ណា​នោះ​ទេ ប៉ុន្តែ​នាង​នឹង​ប្រឹង​ឲ្យ​អស់ពី​សមត្ថភាព​ដោយសារ​តែ​នាង​ចង់​ក្លាយជា​តារាចម្រៀង​ហង្ស​មាស នា​ពេល​អនាគត ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សិល្បៈ​និងវប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ