ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹងជេរប្រមាថម្តាយ កា.ប់ចិញ្ច្រាំ​​ឪពុកស្លា.ប់​ក្នុងថ្លុកឈាម​

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ កូនប្រុស​ម្នាក់​ខឹងឪពុកមកពីផឹកស៊ីរករឿងជេរម្ដាយ និងកូនៗ ស្ទុះទៅទាញយកកាំបិតខ្វែវកាប់ចិញ្ច្រាំ​ទៅលើ​ឪពុកចំនួន៣កាំបិត បណ្តាលឲ្យប្រកាច់ស្លាប់ក្នុងថ្លុកឈាមមួយរំពេច ។ ​ហេតុការណ៍នេះ​បង្ក​​​ឱ្យមានការ​ភ្ញាក់​ផ្អើល​​បានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីយប់​ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨…

ខេត្តស្វាយរៀង ៖ កូនប្រុស​ម្នាក់​ខឹងឪពុកមកពីផឹកស៊ីរករឿងជេរម្ដាយ និងកូនៗ ស្ទុះទៅទាញយកកាំបិតខ្វែវកាប់ចិញ្ច្រាំ​ទៅលើ​ឪពុកចំនួន៣កាំបិត បណ្តាលឲ្យប្រកាច់ស្លាប់ក្នុងថ្លុកឈាមមួយរំពេច ។ ​ហេតុការណ៍នេះ​បង្ក​​​ឱ្យមានការ​ភ្ញាក់​ផ្អើល​​បានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីយប់​ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចភូមិព្រៃតាធឹក ឃុំគគីរសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង។

បើតាមលោក​ស្នងការរងទទួលផែននគរបាលព្រហ្មទណ្ឌ លោក ឧត្តមសេនីយ៍ត្រី កុយ សុភាព បានឲ្យដឹងថា កូន​ប្រុស​ដែលជា​ជនសង្ស័យ​ឈ្មោះ ផល ឆាយយ៉ា អាយុ២៥ឆ្នាំ មុខរបរ​ធ្វើស្រែ មានទីលំនៅភូមិឃុំកើតហេតុខាងលើ បាន​យកកាំបិតខ្វែវកាប់ទៅលើឪពុកបង្កើតរបស់ខ្លួនឈ្មោះ សុក មន អាយុ៥៦​ឆ្នាំ ចំនួន៣កាំបិត ត្រូវចំដើមទ្រូងមួយកាំបិត ស្មាខាងឆ្វេងមួយកាំបិត និងត្រូវចំ.ក​មួយកាំបិត បណ្តាលឲ្យប្រកាច់ស្លាប់ក្នុង​ថ្លុកឈាម​មួយរំពេច ព្រោះខឹងឪពុក​ស្រវឹងស្រា​មកដល់ផ្ទះស្រែកជេរស្តីប្រពន្ធ និងកូនៗ។ ក្រោយបង្កហេតុ ជនសង្ស័យបាន​​ទម្លាក់កាំបិតចោល រួចរត់គេចខ្លួនបាត់។

លោកស្នងការរង​បានបន្តថា លុះដល់​វេលាម៉ោង៨យប់ថ្ងៃដដែល បន្ទាប់ពីទទួលបានព័ត៌មាន​ភ្លាម លោកអធិការនគរបាលស្រុកស្វាយទាប កម្លាំងជំនាញ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កម្លាំងជំនាញការិយាល័យនគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ បានចុះមកដល់កន្លែងកើតហេតុ សហការជាមួយកម្លាំងជំនាញអធិការស្រុកស្វាយទាប ដើម្បីស្រាវជ្រាវរកទីតាំងលាក់ខ្លួនរបស់ជនសង្ស័យ ដើម្បីតាម​ចាប់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ