ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ប្រេង​ធ្លាក់​ចុះ ខណៈ​មានការ​ព្រួយបារម្ភ​ពី​ចំនួន​ផ្គត់ផ្គង់

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ តម្លៃ​ប្រេង​បាន​ធ្លាក់​ចុះ​កាលពី​ថ្ងៃ​ចន្ទ​កន្លង​មក ខណៈ​មានការ​ព្រួយ​បារម្ភ​ពី​​ចំនួន​ផ្គត់ផ្គង់​លើសលប់​បាន​ត្រឡប់​មក​វិញ ។ តម្លៃ​ប្រេង​របស់ Brent បាន​ធ្លាក់​ចុះ​មក​ស្មើ​៧៣,០៦​ដុល្លារ​ក្នុង​១​ធុង ខណៈ​តម្លៃ​ប្រេង​អា​មេ​រិ​កបាន​ធ្លាក់​ចុះ​មក​ស្មើ​៦៧,៨៩​​ដុល្លារ​ក្នុង​១​ធុង​ផង​ដែរ ។…

សហរដ្ឋអាមេរិក ៖ តម្លៃ​ប្រេង​បាន​ធ្លាក់​ចុះ​កាលពី​ថ្ងៃ​ចន្ទ​កន្លង​មក ខណៈ​មានការ​ព្រួយ​បារម្ភ​ពី​​ចំនួន​ផ្គត់ផ្គង់​លើសលប់​បាន​ត្រឡប់​មក​វិញ ។ តម្លៃ​ប្រេង​របស់ Brent បាន​ធ្លាក់​ចុះ​មក​ស្មើ​៧៣,០៦​ដុល្លារ​ក្នុង​១​ធុង ខណៈ​តម្លៃ​ប្រេង​អា​មេ​រិ​កបាន​ធ្លាក់​ចុះ​មក​ស្មើ​៦៧,៨៩​​ដុល្លារ​ក្នុង​១​ធុង​ផង​ដែរ ។

លោក Phil Flynn អ្នកវិភាគ​ម្នាក់​មក​ពី Price Futures Group នៅ​រដ្ឋ​ស៊ី​កា​ហ្គោ សហ​រដ្ឋអាមេរិក បាន​ឲ្យ​ដឹង​ថា ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត និង​ប្រទេស​ផលិត​ប្រេង​ធំ​ៗ​ផ្សេង​ទៀត កំពុង​តែ​បង្កើន​ផលិតកម្ម​របស់​ពួក​គេ ដើម្បី​ជំនួស​ប្រេង​ដែល​បាត់បង់​ពី​ប្រទេស​អ៊ីរ៉ង់ ដែល​នឹង​ចាប់ផ្តើម​នៅ​ខែវិច្ឆិកា ។

យោង​តាម​ក្រុមហ៊ុន Genscape ថា ចំនួន​ប្រេង​ឆៅ​ដែល​ស្តុក​ទុក​របស់​សហរដ្ឋអាមេរិក បាន​កើនឡើង​ខ្ពស់​ជាងគេ នៅ​មជ្ឈមណ្ឌល​ដឹក​ជញ្ជូន Cushing រដ្ឋ Oklahoma ។ ចំនួន​ប្រេង​ស្តុក​ទុក​នៅ​ក្នុង​មជ្ឈមណ្ឌល​នេះ នឹង​ធ្លាក់​ចុះ​រយៈពេល​១០​ស​ប្តា​ហ៍​ជាប់​ៗ​គ្នា ។

តម្លៃ​ប្រេង​ធ្លាក់​ចុះ ព្រោះតែ​ការ​ព្រួយបារម្ភ​ពី​ផល​ប៉ះពាល់​លើ​ការ​លូតលាស់​សេដ្ឋកិច្ច​ពិភពលោក និង​តម្រូវការ​ថាមពល​ដែល​បង្ក​ដោយ​ជម្លោះ​ពាណិជ្ជកម្ម​រវាង​សហ​រដ្ឋ​អាមេរិក និង​ដៃគូ​ពាណិជ្ជកម្ម​របស់​ខ្លួន​ផង​ដែរ ។

កាលពី​ថ្ងៃ​សុក្រ លោក​ប្រធានាធិបតី​អា​មេ​រិ​ក ដូ​ណា​ល់ ត្រាំ បាន​គំរាម​ថា លោក​នឹង​ដាក់​ពន្ធ​លើ​ផលិតផល​ចិន​ប្រមាណ​៥០០​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក ប្រសិនបើ​ប្រទេស​ចិន​មិន​ព្រម​កែទម្រង់​គោលនយោបាយ​ផ្ទេរ​បច្ចេកវិទ្យា​, ការ​ឧបត្ថម្ភ​ធន​ដល់​ឧស្សាហកម្ម និង​ក្រុមហ៊ុន​រួម​ទេ​នោះ ។

ការ​លូតលាស់​នៃ​សេដ្ឋកិច្ច និង​តម្រូវការ​ប្រេង​មាន​ភាព​ទាក់ទង​គ្នា ពីព្រោះ​ការ​លូត​លាស់​​សេដ្ឋកិច្ច គឺ​ជំរុញ​ដល់​ការ​ចំណាយ​សម្រាប់​ការ​ធ្វើ​ពាណិជ្ជកម្ម ការ​ធ្វើ​ដំណើរ រួម​ទាំង​យានយន្ត​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ