ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេះមើល​​​ទៅ​​… ជនដែលវាយ​​ក្រោយខ្នងប្លន់ ខណៈ​គេកំពុង​សាសង​ជាមួយ​សង្សារ​​

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឱ្យ​ដឹង​ថា ជន​មិន​ស្គាល់​មុខ ​ដែល​វាយ​យុវជន​ម្នាក់​ប្លន់​យក​ម៉ូតូ​១​គ្រឿង​និង​សម្ភារ​​ជាប់​នឹង​ខ្លួន​មួយ​ចំនួន​ផង​នោះ ត្រូវ​បាន​កម្លាំង​នគរបាល​នៃ​ស្នងការ​ខេត្ត​តាម​ចាប់​ខ្លួន​បាន​ហើយ កាលពី​វេលា​ម៉ោង​០១ និង​២០​នាទី​រសៀល​ថ្ងៃ​ទី​២៥​ កក្កដា ​នេះ…

ខេត្តបាត់ដំបង ៖ ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឱ្យ​ដឹង​ថា ជន​មិន​ស្គាល់​មុខ ​ដែល​វាយ​យុវជន​ម្នាក់​ប្លន់​យក​ម៉ូតូ​១​គ្រឿង​និង​សម្ភារ​​ជាប់​នឹង​ខ្លួន​មួយ​ចំនួន​ផង​នោះ ត្រូវ​បាន​កម្លាំង​នគរបាល​នៃ​ស្នងការ​ខេត្ត​តាម​ចាប់​ខ្លួន​បាន​ហើយ កាលពី​វេលា​ម៉ោង​០១ និង​២០​នាទី​រសៀល​ថ្ងៃ​ទី​២៥​ កក្កដា ​នេះ ខណ​:​ដែល​ជន​នេះ​វិល​ត្រឡប់​ចូល​​ផ្ទះ​វិញ នៅ​ក្នុង​​ឃុំតាប៉ុន ​ស្រុក​សង្កែ​ ។

សមត្ថកិច្ច​បាន​ផ្ដល់​ព័ត៌មាន​ជាបឋម​ថា ជនសង្ស័យ​រូប​នេះ​ ឈ្មោះ​ស៊ីន ពិសិដ្ឋ​ អាយុ​៣០​ឆ្នាំ រស់នៅ​​ឃុំ​ដែល​ចាប់ខ្លួន​ខាងលើ​ ។ ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​ធ្វើ​សកម្មភាព​ប្លន់​យក​ម៉ូតូ​ពី​យុវជន​ម្នាក់​ឈ្មោះ​ថៃ ធៀង អាយុ​២២​ឆ្នាំ កាលពី​យប់​ថ្ងៃ​ទី​២៣​កក្កដា នៅ​ក្នុង​ឃុំ​សំរោង​ក្នុង ស្រុក​ឯក​ភ្នំ បាន​សម្រេច​ហើយ ជន​នេះ​ បាន​យក​ម៉ូតូ​និង​សម្ភារ​​មួយ​ចំនួន​ទៀត​ ទៅ​លាក់​ទុក​នឹង​ផ្ទះ​របស់​ខ្លួន នៅ​ឃុំ​តា​ប៉ុន ស្រុក​សង្កែ ហើយ​បាន​ព្យាយាម​រត់គេច​ទៅ​សំងំ​នៅផ្ទះ​សង្សារ​នៅ​ស្រុក​ក្រឡាញ់ ខេត្តសៀមរាប​ ។

ក្រោយ​ពី​ស៊ើប​ដឹង​អំពី​មុខសញ្ញា​នេះ ទើប​លោកស្នងការ​ខេត្ត​ បញ្ជា​ឲ្យ​កម្លាំង​ជំនាញ​តាម​ប្រ​មាញ់​​មុខសញ្ញា​នេះ តែ​ចៃដន្យ​ ស្រប​ពេល​កម្លាំង​ជំនាញ​តាម​ទៅ​ដល់​គោលដៅ ជនសង្ស័យ​បាន​វិល​ត្រឡប់​មក​ផ្ទះ​វិញ ទើប​ត្រូវ​កម្លាំង​ជំនាញ​ ដែល​រៀបចំ​អន្ទាក់​ចាំ​ជា​ស្រេច​ក្របួច​បាន​តែ​ម្ដង ​។

ជាមួយ​នឹង​ការ​ឃាត់ខ្លួន​នេះ សមត្ថកិច្ច​ដកហូត​បាន​វត្ថុ​តាង​មក​វិញ មាន​ម៉ូតូ​១​គ្រឿង, កុំព្យូទ័រ​យួរ​ដៃ​១​គ្រឿង និង​ទូរស័ព្ទ​១​គ្រឿង​ផង ដែល​ជា​របស់​ជន​រង​គ្រោះ​ ។ ពេល​នេះ​ មន្ត្រី​ការិយាល័យ​ជំនាញ​កំពុង​សាក​សួរ​ជនសង្ស័យ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ហើយ​ ។

គួររំលឹកថា មើល​គាត់ត្រូវចោរលបវាយប្លន់យកខ្ទេចខ្ទីរ… ខណៈកំពុងផ្អែមល្ហែមសង្សារអូន

អត្ថបទសរសេរ ដោយ