ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រយៅ​ជា​អ្នក​ច្បាម​លុយ​និង​មានបុណ្យ​ស័ក្តិ​ខ្ពស់

5 ឆ្នាំ មុន

យោង​តាម​ក្បួន​កំពូល​ហុងស៊ុយ​ចិន​សែ​ដែល​ល្បី​ឆុត​ខ្លាំង​បាន​ទស្សន៍​ទាយ​លក្ខណៈ​ក្រយៅ​មនុស្ស​ថា ក្រយៅ​ដែល​មាន​លក្ខណៈ​ពិសេស​លើស​សណ្ឋាន​ក្រយៅ​ដទៃ​មាន​៣​សណ្ឋាន​គឺ ក្រយៅ​រាងរ​ង្វិ​ល​ជុំ ក្រយៅ​រាង​កោង​ស្មើ និង​ក្រយៅ​រាង​គូទ​ខ្យង​។​ក្រយៅ​ទាំង​៣​ប្រភេទ​នេះ​ជា​មនុស្ស​មានភ័ព្វ​សំណាង​ច្រើន មាន​ឋានៈ ខ្ពស់ មាន​លុយ​មហាសាល​រស់នៅ​ប្រកបដោយ​សិរី​សួស្តី សូម​លោក​អ្នក​ចូល​មើល​លេខ​សំណាង ហើយ​ស៊ែរ​បួងសួង​ម្នាក់​១​ប្រាថ្នា​អ្វី​បាន​សម្រេច​ដូច​ក្តី​បំណង…

យោង​តាម​ក្បួន​កំពូល​ហុងស៊ុយ​ចិន​សែ​ដែល​ល្បី​ឆុត​ខ្លាំង​បាន​ទស្សន៍​ទាយ​លក្ខណៈ​ក្រយៅ​មនុស្ស​ថា ក្រយៅ​ដែល​មាន​លក្ខណៈ​ពិសេស​លើស​សណ្ឋាន​ក្រយៅ​ដទៃ​មាន​៣​សណ្ឋាន​គឺ ក្រយៅ​រាងរ​ង្វិ​ល​ជុំ ក្រយៅ​រាង​កោង​ស្មើ និង​ក្រយៅ​រាង​គូទ​ខ្យង​។​ក្រយៅ​ទាំង​៣​ប្រភេទ​នេះ​ជា​មនុស្ស​មានភ័ព្វ​សំណាង​ច្រើន មាន​ឋានៈ ខ្ពស់ មាន​លុយ​មហាសាល​រស់នៅ​ប្រកបដោយ​សិរី​សួស្តី សូម​លោក​អ្នក​ចូល​មើល​លេខ​សំណាង ហើយ​ស៊ែរ​បួងសួង​ម្នាក់​១​ប្រាថ្នា​អ្វី​បាន​សម្រេច​ដូច​ក្តី​បំណង ។

១-​បុរស​នារី​ណា​ដែល​មាន​ក្រយៅ​ម្រាមដៃ​រាងរ​ង្វិ​ល​ជុំ លេខ​ហុងស៊ុយ ៣១៥ លេខ​នាំ​លាភ​សំណាង ៩ ជា​ក្រយៅ​ក្រសោប​លុយ ជា​មនុស្ស​មាន​លក្ខណៈ​ស្ងៀមស្ងាត់ មាន​សន្តាន​ចិត្តល្អ​នឹង​អ្នក​ដទៃ ជា​អ្នកមាន​សុទិដ្ឋិនិយម​ខ្ពស់ ធ្វើការ​ចុះសម្រុង​នឹង​គេ ជា​អ្នក​មានការ​ស្រមើល​ស្រមៃ​ខ្ពស់ និង​ជា​អ្នក​អាច​សម្រេច​កិច្ចការ​ធំ​ៗ​បាន​លឿន​។ ក្រយៅ​ម្រាមដៃ​បែប​នេះ​ភាគច្រើន​ជា​មនុស្ស​មានសំណាង​តាំងពី​កំណើត​មក លុះ​ធំ​ឡើង​មានគំនិត​ជា​អ្នកដឹកនាំ និង​បាន​ជាទី​រាប់​នៃ​មនុស្ស​ផង​ទាំងពួង

២-​ក្រយៅ​រាង​កោង​ស្មើ លេខ​ហុងស៊ុយ ៧៥៧ លេខ​នាំ​លាភ​សំណាង ២៧ ប្រុស​ស្រី​ណា​មាន​ក្រយៅ​រាង​កោង​ស្មើ​នៅ​នឹង​ម្រាមដៃ​ជា​មនុស្ស​មាន​ថាមពល​អស្ចារ្យ មានចិត្ត​រឹងរូស​មិន​ស្តាប់​សម្តី​អ្នក​ណា​ទេ កិច្ចការ​អ្វី​ៗ​សម្រេចចិត្ត​ភ្លាម​ៗ​មិនបាច់​ពិភាក្សា​ជាមួយ​អ្នក​ផ្សេង​ឡើយ តែ​ជា​មនុស្ស​មាន​សន្តាន​ចិត្ត​ស្មោះត្រង់​នឹង​ការងារ ក៏​ដូច​មិត្ត​រួមការ​ងារ​។ មនុស្ស​ប្រភេទ​នេះ​មិនសូវ​បាន​ជាទី​រាប់អាន​នៃ​អ្នកផង​ទាំងពួង​ទេ តែបើ​មាន​មនុស្ស​ណា​ជួប​ទុក្ខ​ធុរៈ​ចូល​ទៅ​ពឹងពាក់ គេ​នឹង​ជួយ​ជ្រោមជ្រែង​ឱ្យ​អស់ពី​លទ្ធភាព គឺ​ជួយ​ដោយ​ចិត្ត​ស្មោះ​។ អ្នកមាន​ក្រយៅ​ដៃ​ប្រភេទ​នេះ​នឹង​មានសំណាង​ជា​អ្នកមាន​ទ្រព្យ​ច្រើន​នៅ​អាយុ​ចន្លោះ​ពី​៤៣​ទៅ​៥១​ឆ្នាំ ។

៣-​ក្រយៅ​ដៃ​រាង​គូទ​ខ្យង លេខ​ហុងស៊ុយ ៤២៣ លេខ​នាំ​សំណាង ៨១ ជា​មនុស្ស​មានចិត្ត​ឆេវឆាវ​ឆេះដុំ​ឆាប់​ខឹង​បន្តិច តែ​ជា​មនុស្ស​ពូកែ​លាក់​គំនួ​ច​មិន​ងាយ​បញ្ចេញ​ទឹកមុខ​ឱ្យ​ដឹង​ទេ និង​ជា​អ្នក​មិន​ចេះ​ច្រណែន​អ្នក​ណា​ឡើយ​។ បើ​និយាយ​ពី​ចំណេះដឹង ជា​អ្នកមាន​ទេព​កោស​ស្យ​តាំងពី​កំណើត​មក ជា​អ្នកមាន​សមត្ថភាព​ខ្ពស់ ធ្វើការ​២​ឬ​៣​មុខ​ក្នុង​ពេល​តែ​មួយ​និង​ប្រកាន់​គោល​ការ​ម៉ត់ចត់​បំផុត​។ អ្នកមាន​ក្រយៅ​បែប​នេះ​មាន​លាភ​សំណាង មាន​លុយ​ច្រើន​នៅ​អាយុ​៣៩​ឆ្នាំ ។