ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គេច​ពី​រ៉ឺ​ម៉ក​កង់​៣​មួយ​គ្រឿង​ស្រាប់​ក្រឡាប់​ជា​ច្រើន​ត្រឡប់(មានវីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​រង​របួសធ្ងន់ និង​បុរស​២​នាក់​ទៀត​រង​របួសស្រាល ខណៈ​ពេល​ដែល​ជិះ​រថយន្ត​មួយ​គ្រឿង​បើកបរ​ក្នុង​ល្បឿន​លឿន រួច​គេច​ពី​រ៉ឺ​ម៉ក​កង់​៣​មួយ​គ្រឿង​ស្រាប់​ក្រឡាប់​ជា​ច្រើន​ត្រឡប់ ។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​២៥ ខែកក្កដា…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​រង​របួសធ្ងន់ និង​បុរស​២​នាក់​ទៀត​រង​របួសស្រាល ខណៈ​ពេល​ដែល​ជិះ​រថយន្ត​មួយ​គ្រឿង​បើកបរ​ក្នុង​ល្បឿន​លឿន រួច​គេច​ពី​រ៉ឺ​ម៉ក​កង់​៣​មួយ​គ្រឿង​ស្រាប់​ក្រឡាប់​ជា​ច្រើន​ត្រឡប់ ។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០១៨ តាម​ផ្លូវ​៩២ ខាងលិច​ផ្សារ​អ៊ី​អន ក្នុងភូមិ​ប៉ា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

រថយន្ត​ដែល​ក្រឡាប់​ត្រូវ​នគរបាល​បាន​ឲ្យ​ដឹង​ថា មាន​ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2U-9689 បើកបរ​ដោយ​បុរស​ម្នាក់ និង​អ្នក​រួម​ដំណើរ​២​នាក់ ប្រុស​ម្នាក់​ស្ត្រី​ម្នាក់ ។

តាម​សាក្សី​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ខាងលើ​ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ​៩២ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន ។ នៅ​ពេល​ធ្វើ​ដំណើរ​មក​ដល់​កន្លែង​កើតហេតុ​ស្រាប់តែ​មាន​រ៉ឺ​ម៉ក​កង់​៣​មួយ​គ្រឿង​ធ្វើ​ដំណើរ​កាត់មុខ​ក៏​បាន​ទាញ​ចង្កូត​គេច​បណ្តាល​ឲ្យ​ធ្លាក់​ផ្លូវ និង​ក្រឡាប់​ជា​ច្រើន​ត្រឡប់​បណ្តាល​ឲ្យ​រថយន្ត​ក្រពឹត​រង​ការ​ខូចខាត ។

ចំណែក មនុស្ស​ជិះ​ក្នុង​រថយន្ត​បណ្តាល​ឲ្យ​រង​របួស​៣​នាក់ ដែល​ក្នុង​នោះ​មាន​ស្ត្រី​ម្នាក់​បាន​រង​របួសធ្ងន់ ។ អ្នក​រង​របួស​ពុំ​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ឡើយ ភ្លាម​ៗ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ។ ចំពោះ​រថយន្ត​ត្រូវ​បាន​ក្រុម​គ្រួសារ​ហៅ​រថយន្ត​មក​ស្ទួ​ច​យក​ទៅ​ជួល​ជួល​ដោយ​ខ្លួនឯង​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ