ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កប់ ! ឈុត​ថ្មី​របស់​ក្លឹ​ប​មេឃ​ខៀវ Manchester City ទាក់ទាញ​មិនធម្មតា

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Manchester Evening News បាន​ឲ្យ​ដឹង​ថា ក្លឹ​ប​មេឃ​ខៀវ Manchester City បាន​បញ្ចេញ​ម៉ូ​ដ​ឈុត​ថ្មី​របស់​ខ្លួន​ដែល​ត្រូវ​បាន​ផលិត​ដោយ​ក្រុមហ៊ុន​សម្លៀក​បំពាក់​កីឡា​ល្បី Nike…

តាម​ប្រភព​ព័ត៌មាន Manchester Evening News បាន​ឲ្យ​ដឹង​ថា ក្លឹ​ប​មេឃ​ខៀវ Manchester City បាន​បញ្ចេញ​ម៉ូ​ដ​ឈុត​ថ្មី​របស់​ខ្លួន​ដែល​ត្រូវ​បាន​ផលិត​ដោយ​ក្រុមហ៊ុន​សម្លៀក​បំពាក់​កីឡា​ល្បី Nike សម្រាប់​ពាក់​លេង​ក្រៅ​ទឹកដី​នៅ​រដូវ​កាល​ក្រោយ​នេះ ។

ពណ៌​ទឹកប៊ិច​ចាស់​នៅ​លើ​ឈុត​នេះ​គឺ​យក​តាម​ឈុត​កាលពី​រដូវ​កាល​1998/99​ដែល​ពេល​នោះ Man City បាន​យកឈ្នះ​លើ Gillingham នៅ​វគ្គ Second Division ទៅ​កាន់​វគ្គ Division One ក្នុង​ទឹកដី Wembley ។

នៅ​លើ​អាវ​ទៀត​សោត​មាន​មក​ជាមួយ​នូវ​ឆ្នូត​ពណ៌​លឿង និង​ពណ៌​ផ្ទៃមេឃ ពីលើ​ចុះ​ក្រោម ទាំង​មុខ​ទាំង​ក្រោយ ។ អាវ​នេះ​នឹង​ត្រូវ​ពាក់​ជាមួយនឹង​ខោ​ពណ៌​ទឹកប៊ិច​ចាស់ ជាមួយនឹង​ស្រោមជើង​ពណ៌​លឿងខ្ចី​ជាមួយនឹង​ឆ្នូត​ធំ​ពណ៌​ទឹកប៊ិច​ចាស់​ជុំវិញ​ស្មងជើង ។

ក្លិប​មេឃ​ខៀវ​នឹង​ពាក់​ឈុត​នេះ​កៅឆាយ​នៅ​ក្នុង​ការ​ប្រកួត Pre-season Tour ជាមួយនឹង Liverpool នៅ​ថ្ងៃ​ទី​២៥ ខែកក្កដា​។ សម្រាប់​ក្រុម​នារី​ៗ នឹង​ពាក់​ឈុត​នេះ​នៅ​ថ្ងៃ​បន្ទាប់ ក្នុង​ការ​ប្រកួត​មិត្តភាព​ជាមួយនឹង Lyon នៅ Miami ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ