ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនស្រីរត់មក​ប្រាប់ឮដូច្នេះ​ក៏ស្ទុះឡើងលើផ្ទះ…ពុទ្ធោ!

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល​៖ បុរស​ម្នាក់​ផឹក​ស្រវឹង ព្រោះតែ​ខឹង​ប្រពន្ធ​ទូរ​សព្ទ័​ហៅ​ញឹក​ពេក ទាស់​ពាក្យ​សម្តី​គ្នា​បាន​ចងក​សម្លាប់​ខ្លួន​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៤ កក្កដា នៅ​ចំណុច​ក្នុង​បន្ទប់​លើ​ផ្ទះ​របស់​ឈ្មោះ ងិ​ន ស្រី ត្រូវជា​ម្តាយ​ជន​រង​គ្រោះ ស្ថិត​នៅ​ក្នុង…

ខេត្តកណ្ដាល​៖ បុរស​ម្នាក់​ផឹក​ស្រវឹង ព្រោះតែ​ខឹង​ប្រពន្ធ​ទូរ​សព្ទ័​ហៅ​ញឹក​ពេក ទាស់​ពាក្យ​សម្តី​គ្នា​បាន​ចងក​សម្លាប់​ខ្លួន​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៤ កក្កដា នៅ​ចំណុច​ក្នុង​បន្ទប់​លើ​ផ្ទះ​របស់​ឈ្មោះ ងិ​ន ស្រី ត្រូវជា​ម្តាយ​ជន​រង​គ្រោះ ស្ថិត​នៅ​ក្នុង ភូមិ​ព្រែក​គង់ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល ។

មន្ត្រី​នគរបាល​ស្រុក​កោះធំ​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ សុខា រ៉ា​នី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​កសិករ និង​លក់​បន្លែ មាន​ទីលំនៅ​ក្នុងភូមិ​ព្រែក​គង់ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល ។

នគរបាល​បានឱ្យ​ដឹង​បន្ថែម​ថា យោង​តាម​ការ​បំភ្លឺ​របស់​ឈ្មោះ ងិ​ន ស្រី ភេទ​ស្រី អាយុ​៤៨​ឆ្នាំ ត្រូវជា​ម្តាយ​ជន​រង​គ្រោះ និង​ឈ្មោះ​ស្រេង គឹ​ម​ស៊ា​ង ត្រូវជា​ប្រពន្ធ​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះជា​មនុស្ស​ចូល​ចិត្ត​ហូប​ស្រា ពេល​ស្រវឹង​ម្តង​ៗ​មក​ដល់​ផ្ទះ​តែងតែ​បង្ក​រករឿង​ទំនាស់​ពាក្យ​សំដី​គ្នា​ជាមួយ​ប្រពន្ធ ។ លុះ​នៅ​វេលា​ម៉ោង​ប្រមាណ​៣​រសៀល​ថ្ងៃ​ទី​២៤ ខែកក្កដា ជន​រង​គ្រោះ​បាន​ចេញពីផ្ទះ​របស់​ខ្លួន​ទៅ​ផឹកស្រា​ជាមួយ​មិត្ត​ភក្តិ​នៅ​ក្នុងភូមិ ។ ក្រោយមក​នៅ​វេលា​ម៉ោង​ប្រមាណ​៤​និង​៣០​នាទី​រសៀល​ដល់​ម៉ោង​ដើរ​ប្រមូល​ទិញ​បន្លែ​យក​ទៅ​លក់ ប្រពន្ធ​មិន​ទាន់​ឃើញ​ប្តី​មក​ផ្ទះ​ក៍​ទូរ​ស័​ព្ឌ​ហៅ​ប្តី​ញឹកញាប់​ដើម្បី​ឱ្យមក​ផ្ទះ​ទៅ​ប្រមូល​ទិញ​បន្លែ​។ បន្តិច​ក្រោយមក ប្តី​បាន​មក​ដល់​ផ្ទះ​ខឹង​ប្រពន្ធ​ទូរ​ស័​ព្ឌ​ហៅ ក៍​មាន​បញ្ហា​ទំនាស់​ពាក្យ​សំដី​គ្នា​ជាមួយ​ប្រពន្ធ​។ ដោយ​ខឹង​ប្រពន្ធ​ពេក​ក៍​ដើរទៅ​បុក​ក្បាល​ជាមួយនឹង​ដើម​ប្រេងខ្យល់​។ ម្តាយ​ជន​រង​គ្រោះ​ឃើញ​ដូច្នេះ​ក៍​ឃាត់​កុំអោយ​ឈ្លោះប្រកែក​គ្នា ហើយ​ប្តី​ប្រពន្ធ​ទាំង​ពីរ​នាក់​ក៍​ស្ងប់ស្ងាត់ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ពេល​នោះ​ជន​រង​គ្រោះ​ក៍​ឡើង​ទៅ​លើ​ផ្ទះ ម្តាយ​នឹក​ស្មានថា​កូន​ឈប់​ឈ្លោះប្រកែក​គ្នា​ឡើង​លើ​ផ្ទះ​ដេក ក៍​ទៅ​ប្រមូល​ទិញ​បន្លែ​នៅ​ក្នុងភូមិ​ជិត​ៗ​ផ្ទះ បន្តិច​ក្រោយមក កូនស្រី​ពៅ​របស់​គាត់​បាន​រត់​មក​ប្រាប់​ថា «​បង​រ៉ា​នី​បាន​ចងក​នៅ​ក្នុង​បន្ទប់​លើ​ផ្ទះ​» ឮ​ដូច្នេះ​គាត់​ជា​ម្តាយ​បាន​ស្ទុះ​ឡើង​លើ​ផ្ទះ ឃើញ​កូន​ចងកដោយ​យក​មុង​ធ្វើ​ជា​ចំណង​ចង​ភ្ជាប់​នឹង​ធ្នឹម​ផ្ទះ រួច​ក៍​ស្រាយចំណង​ដាក់​ជន​រង​គ្រោះ​ចុះ​មក​ក្រោម ដោយ​ជន​រង​គ្រោះ​នៅ​មាន​ដង្ហើម​ក៍​នាំ​គ្នា​យក​ជន​រង​គ្រោះ​ទៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​កោះធំ តែ​ដោយ​គ្រូពេទ្យ​មិន​អាច​សង្គ្រោះ​បាន ជន​រង​គ្រោះ​ក៍បាន​ស្លាប់​នៅ​មន្ទីរពេទ្យ រួច​ក៍បាន​ដឹក​សព​យក​ទៅ​លំនៅ​ដ្ឋា​ន​វិញ ហើយ​បាន​រាយការណ៍​ជូន​អាជ្ញារ​ធ​មូលដ្ឋាន និង​រាយការណ៍​បន្ត​ជូន​សមត្ថកិច្ច​ជំនាញ ។

បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​កំលាំង​ជំនាញ អធិការដ្ឋាន នគរបាល​ស្រុក​កោះធំ​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ សហការ​ជាមួយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល អាជ្ញាធរ​ឃុំ ភូមិ លោកគ្រូ​ពេទ្យ និង​ក្រម​គ្រួសារ​ជន​រង​គ្រោះ​ដើម្បី​ពិនិត្យ​កន្លែង​កើតហេតុ និង​ពិនិត្យ​សព ឃើញ​ថា ជន​រង​គ្រោះ​មាន​ស្នាម​ជាំ​ខ្មៅ​នៅ​នឹង​ក​ផ្នែក​ខាង​មុខ តាម​ការ​សន្និដ្ឋាន​របស់​លោកគ្រូ​ពេទ្យ និង​ផ្នែក​ជំនាញ​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ពិតជា​ធ្វើ​អត្តឃាត​ដោយ​ចងក​ពិតប្រាកដ​មែន ពុំ​មាន​ពាក់ព័ន្ធ​នឹង​ករណី​ផ្សេង​ឡើយ ។ ក្រោយ​ពី​ពិនិត្យ​រួច សមត្ថកិច្ច​បាន​ប្រគល់​សព​ជន​រង​គ្រោះ​ជូន​ក្រុម​គ្រួសារ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ