ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បែកធ្លាយក្លឹបយក្សអ៊ីតាលីមួយចង់នាំយក Messi ទៅប្រជែងជាមួយនឹង Ronaldo ទៀត

5 ឆ្នាំ មុន

តាមប្រភពព័ត៌មាន Daily Mail បានឲ្យដឹងថា កីឡាករជើងខ្លាំងរបស់ក្លិបអ្នកមានបុណ្យ Lionel Messi បានក្លាយទៅជាគោលដៅប្រមាញ់របស់ក្លឹបអ៊ីតាលី Inter Milan…

តាមប្រភពព័ត៌មាន Daily Mail បានឲ្យដឹងថា កីឡាករជើងខ្លាំងរបស់ក្លិបអ្នកមានបុណ្យ Lionel Messi បានក្លាយទៅជាគោលដៅប្រមាញ់របស់ក្លឹបអ៊ីតាលី Inter Milan ដោយសារតែក្លិបនេះចង់ឲ្យ Messi នៅតែជាគូប្រជែងរបស់ Cristiano Ronaldo ។

ដូចជាយើងបានដឹងស្រាប់ហើយថា Ronaldo បានចាកចេញពី Real Madrid ទៅកាន់ Juventus ដែលមានន័យថា រូបគេនឹងឈប់ប្រជែងជាមួយ Messi នៅក្នុងក្របខណ្ឌ La Liga ទៀតហើយ ដោយសារតែនៅប្រទេសផ្សេងគ្នា ។ ពេលនេះ Inter Milan ចង់យក Messi មកក្លឹបរបស់ខ្លួន ដើម្បីបន្តនិស្ស័យរបស់គូប្រជែងមិនព្រាត់មួយគូនេះនៅអ៊ីតាលី ។

សម្រាប់ CEO របស់ម្ចាស់ឧបត្ថម្ភ Inter Milan ក្រុមហ៊ុន Pirelli លោក Marco Tronchetti Provera បានមានប្រសាសន៍ថា ៖ «ខ្ញុំសង្ឃឹមថា Suning ដែលជាម្ចាស់ក្លិបនឹងអាចចុះកុងត្រាដ៏ធំមួយ ។ Messi? ពិតណាស់សម្រាប់ Messi មួយគឺមិនត្រូវនិយាយថាទេឡើយ» ។

តែយើងក៏គូរតែដឹងដែរថា Barcelona អាចនឹងមិនងាយឲ្យ Messi ចាកចេញដោយងាយៗឡើយ ដោយសារទើបតែបាត់ជើងខ្លាំង Neymar ម្នាក់ទៅកាន់ PSG កាលពីរដូវកាលមុន។ នេះមិនមែនជារឿងងាយសម្រាប់ Inter Milan​ ឡើយ ក្នុងការអន្ទោង Messi យកមកដាក់ក្នុងក្រុមរបស់ខ្លួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ