ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ខេត្តព្រៃវែង​នឹង​ទទួល​បាន​ភ្លើងអគ្គិសនី​ប្រើ​គ្រប់​តម្រូវការ​នៅ​ឆ្នាំ​២០២១

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ វិស័យ​អគ្គិសនី គឺជា​វិស័យ​ដ៏​សំខាន់​មួយ​សម្រាប់​ប្រទេស​អភិវឌ្ឍន៍ និង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដោយ​មិន​ថា ទីក្រុង ឬ​ជនបទ​នោះ​ទេ គឺ​សុទ្ធតែ​ត្រូវការ​ភ្លើងអគ្គិសនី​ជា​ចាំបាច់​នៅ​ក្នុង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ ហើយ​ប្រទេស​កម្ពុជា​ក៏​ដូច​គ្នា​ដែរ ។…

ខេត្តព្រៃវែង ៖ វិស័យ​អគ្គិសនី គឺជា​វិស័យ​ដ៏​សំខាន់​មួយ​សម្រាប់​ប្រទេស​អភិវឌ្ឍន៍ និង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដោយ​មិន​ថា ទីក្រុង ឬ​ជនបទ​នោះ​ទេ គឺ​សុទ្ធតែ​ត្រូវការ​ភ្លើងអគ្គិសនី​ជា​ចាំបាច់​នៅ​ក្នុង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ ហើយ​ប្រទេស​កម្ពុជា​ក៏​ដូច​គ្នា​ដែរ ។

ដោយឡែក​នៅ​ក្នុង​ខេត្តព្រៃវែង​វិស័យ​អគ្គិសនី​ក៏​កំពុង​មានការ​រីក​ចម្រើន​យ៉ាង​ខ្លាំង​ផង​ដែរ ដោយនៅ​គ្រប់​ខ្នង​ផ្ទះ​ទាំងអស់ ទាំង​នៅ​ទីប្រជុំជន និង​ទី​ជនបទ​នានា គឺ​មាន​ភ្លើងអគ្គិសនី​ប្រើប្រាស់​ស្ទើ​គ្រប់​ខ្នង​ផ្ទះ ហើយ​បច្ចុប្បន្ន​នេះ​មន្ត្រី​អគ្គិសនី​ទាំង​អគ្គិសនី​រដ្ឋ និង​ក្រុមហ៊ុន​ឯកជន កំពុង​តែម​មារ​ញឹក​ក្នុង​កា​រត​បណ្តាញ​ភ្លើង​ចែកចាយ​ទៅ​តាម​ទី​ជនបទ​ដាច់​ស្រយាល​ថែម​ទៀត ដើម្បី​បំពេញ​សេចក្តី​ត្រូវការ​របស់​ប្រជាពលរដ្ឋ ។

លោក ជា កក្កដា ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តព្រៃវែង​បាន​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​នេះ នៅ​ទូ​ទាំង​ខេត្តព្រៃវែង​ទាំងមូល​មាន​ក្រុមហ៊ុន​ឯកជន​ចំនួន​២៨​ក្រុមហ៊ុន​ដែល​កំពុង​វិនិយោគ​លើ​វិស័យ​អគ្គិសនី​នេះ និង​បាន​ផ្គត់ផ្គង់​ភ្លើងអគ្គិសនី​ជូន​ប្រជាពលរដ្ឋ​បាន​ចំនួន​១១៣៧​ភូមិ ស្មើ​និង​១១៦​ឃុំ ទូ​ទាំង​ខេត្តព្រៃវែង ។

ទោះជា​យ៉ាងណា​ក៏​ដោយ​បើ​យោង​តាម​ការ​សិក្សា​ជាក់ស្តែង​របស់​មន្ត្រី​ជំនាញ បើ​គិត​ពី​ចំនួន ការ​ផ្គត់ផ្គង់​នេះ​ទើបតែ​បាន​៦០%​ប៉ុណ្ណោះ​នៃ​ចំនួន​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​កំពុង​ត្រូវការ​ភ្លើងអគ្គិសនី​ប្រើប្រាស់​ជា​ចាំបាច់ គឺ​មាន​ន័យ​ថា នៅ​សល់​៤០%​ទៀត​មិន​ទាន់​ទទួល​បាន​ភ្លើងអគ្គិសនី​ប្រើប្រាស់​គ្រប់គ្រាន់​នៅឡើយ​ទេ ។ ហេតុ​ដូច្នេះ​ហើយ​ទើប​អគ្គិសនី​ជាតិ​កម្ពុជា​បាន​បង្កើត​អនុ​ស្ថានីយ៍​អគ្គិសនី​មួយទៀត នៅ​ឃុំ​កំពង់​សឹង ស្រុក​ព្រះស្តេច ហើយ​បាន​ជំរុញ​ឲ្យ​ខាង​ក្រុមហ៊ុន​ឯកជន​ធ្វើការ​ត​បណ្តាញ​អគ្គិសនី​ចូល​ទៅ​តាម​ភូមិ​ផ្សេង​ៗ​ទៀត​ដែល​មិន​ទាន់​មាន​ភ្លើង​ចូល​ទៅ​ដល់​ធ្វើ​យ៉ាងណា​ឲ្យ​ប្រជាពលរដ្ឋ​នៅ​តាម​ភូមិ​ទាំងនោះ​មាន​ភ្លើង​ប្រើប្រាស់​គ្រប់​ៗ​គ្នា នៅ​ត្រឹម​ឆ្នាំ​២០២១​ខាង​មុខ​នេះ ។

ជាមួយ​គ្នា​នេះ​ដែរ​លោក​ក៏​បាន​ផ្តាំផ្ញើ​ទៅ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​ភ្លើងអគ្គិសនី​ទាំងអស់​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​នៅ​ពេល​ដែល​ខ្លួន​សើម សូមកុំ​ប៉ះពាល់​កុងតាក់​ឫ​ព្រី​ភ្លើង ហើយ​ពេល​ខ្សែភ្លើង​មាន​បញ្ហា​ត្រូវ​រាយការណ៍​មក​មន្ត្រី​អគ្គិសនី​ជា​បន្ទាប់ ជៀសវាង​កុំ​ឲ្យ​មាន​គ្រោះថ្នាក់​កើតឡើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ