ទឹកជំនន់ពីឡាវ… ​លិច១៧ភូមិ​​​​ហើយនៅព្រំដែន


ខេត្តស្ទឹងត្រែង ៖ យោង​តាម​ប្រភព​ពី​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា គិត​មក​
ទល់​វេលា​​ថ្ងៃត្រង់​ថ្ងៃ​ទី​២៥ កក្កដា នេះ ទឹកជំនន់​ដែល​ហូរ​ធ្លាក់​ពី​ប្រទេស​ឡាវ​ បន្ត​ជន់​លិច​ចូល​ដល់​ភូមិឋាន​ប្រជា​ពលរដ្ឋ​កម្ពុ​ជាមួយ​ចំនួន​បន្ថែម​​ទៀត ស្ថិត​នៅ​តំបន់​ព្រំដែន​កម្ពុជា​-​ឡាវ ក្នុងស្រុក​សៀម​ប៉ា​ង ខេត្ត​ស្ទឹង​ត្រែង ។

ប្រភព​បន្ត​ថា ហើយ​គិត​ត្រឹម​ម៉ោង​១២ និង​៣០​នាទី​ថ្ងៃ​ដដែល​នេះ ទឹកជំនន់​បាន​លិច​ចូល​ភូមិ​សរុប​ចំនួន ១៧​ភូមិ ក្នុង​ឃុំ​ថ្មកែវ ឃុំ​សន្តិភាព ឃុំ​សេ​កុង និង​ឃុំ​ស្រែ​សំបូរ ។

ទន្ទឹម​នោះ ទឹក​ទន្លេសេកុង ក៏​បាន​បន្ត​កើនឡើង​ដល់​កម្ពស់​១១,៣៨ ម (​កម្រិត​កម្ពស់​ប្រកាស​ឱ្យ​ប្រុង​ប្រយ័ត្ន ១១,៥០​ម​) ។

បច្ចុប្បន្ន អាជ្ញាធរ​ខេត្ត​បាន​និង​កំពុង​បន្ត​ជម្លៀស​បងប្អូន​ប្រជាពលរដ្ឋ​ទៅ​កាន់​ទីទួល​សុវត្ថិភាព ។

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ