ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំបូងគិតថាជាករណីចរា​ចរណ៍… តាមពិត មិនមែនសោះ​

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ មន្ត្រី​នគរបាល​វរ​​៨២១ការពារ​ព្រំដែនបាន​ស្លាប់​ភ្លាម​ក្នុង​ថ្លុកឈាម ​ជាមួយ​ស្ត្រី​ម្នាក់​​ដែល​កំពុង​​ជិះ​ម៉ូតូឌុប​គ្នា ដោយសារ​ត្រូវ​រថយន្ត​ដឹក​ទឹកកក​បុក​ពេញទំហឹង​ខ្ទាត​មនុស្ស​ផ្លោង​ជា​ច្រើន​ម៉ែត្រ កាលពី​វេលា​ម៉ោង​៣​ និង​១០​នាទី​រសៀល​ថ្ងៃ​ទី​២១ ខែកក្កដា​កន្លង​ទៅ នៅ​ភូមិ​អូរ​ឈើ​ក្រំ ឃុំ​ស្ទឹង​កាច់…

ខេត្ត​ប៉ៃលិន ៖ មន្ត្រី​នគរបាល​វរ​​៨២១ការពារ​ព្រំដែនបាន​ស្លាប់​ភ្លាម​ក្នុង​ថ្លុកឈាម ​ជាមួយ​ស្ត្រី​ម្នាក់​​ដែល​កំពុង​​ជិះ​ម៉ូតូឌុប​គ្នា ដោយសារ​ត្រូវ​រថយន្ត​ដឹក​ទឹកកក​បុក​ពេញទំហឹង​ខ្ទាត​មនុស្ស​ផ្លោង​ជា​ច្រើន​ម៉ែត្រ កាលពី​វេលា​ម៉ោង​៣​ និង​១០​នាទី​រសៀល​ថ្ងៃ​ទី​២១ ខែកក្កដា​កន្លង​ទៅ នៅ​ភូមិ​អូរ​ឈើ​ក្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។

តាម​ព័ត៌មាន​ឱ្យ​​ដឹង​ថា គ្រោះថ្នាក់​នេះ​មិនមែន​កើតឡើង ​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​នោះ​ទេ តែ​ជា​ឃាតកម្ម​គិត​ទុកជា​មុន​របស់​អ្នកបើកបរ​រថយន្ត​ដឹក​ទឹកកក ដោយសារ​ប្រចណ្ឌ​នឹង​អតីត​ស្រី​ស្នេហ៍​របស់​ខ្លួន ​ដែល​បាន​បោះ​​បង់​រូបគេ ហើយ​ទៅ​មាន​ប្រុស​ស្នេហ៍​ថ្មី ។

ប្រភព​ព័ត៌មាន​ពី​នគរបាល​ចរាចរណ៍​ផ្លូវគោកខេត្តបានឱ្យ​ដឹង​ថា ជន​ដែល​បើករថយន្ត​បុកម៉ូតូ​នេះ​ ឈ្មោះ សាន សិទ្ធ ភេទ​ប្រុស អាយុ​១៨ឆ្នាំ ជា​កម្មករ​បើករថយន្ត​ដឹក​ទឹកកក​ឱ្យ​ថៅកែ​ម្នាក់ និង​បើករថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ ពណ៌ខៀវ​លា​យស ពាក់​ផ្លា​ក​លេខ ភ្នំពេញ ៣C-​៣០៩៦ ។ ជន​នេះ​ រស់នៅ​ក្នុងភូមិ​តា​ប្រា​ង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។ ឯ​អ្នក​រួម​ដំណើរ​ក្នុង​រថយន្ត ឈ្មោះ ណា​ន់ វី​ន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​កម្មករ​ដឹក​ទឹកកក និង​មាន​ទីលំនៅ​ក្នុងភូមិ​ជាមួយ​គ្នា ។

ចំណែក​ជន​រង​គ្រោះ​ដែល​ស្លាប់បុរស​ឈ្មោះជួន ផា​ន់​ណា អាយុ​២៦​ឆ្នាំ ជា​មន្ត្រី​នគរបាលវរព្រំដែន​លេខ​៨២១ បើក​ម៉ូតូ​ម៉ាក​ឌូ​ក ពណ៌.​សលាយ​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១FK-៤១៩៩ និង​ស្ត្រី​ឈ្មោះ សាន វាសនា អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​អូរ​រអិល ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។

ប្រភព​ដដែល​បន្ត​ថា រថយន្ត​និង​ម៉ូតូ​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា ស្រាប់តែ​រថយន្ត​ដឹក​ទឹកកក​​រេ​ចង្កូត​មក​ខាង
ឆ្វេង​ដៃ​​បំ​បុក​ម៉ូតូ​ជន​រង​គ្រោះ​ពេញទំហឹង អូស​ជា​ច្រើន​ម៉ែត្រ បណ្តាល​ឱ្យ​ស្លាប់​ទាំង​២​នាក់​យ៉ាង​អាណោច​អា​ធ័ម។

ករណី​ខាងលើ​នេះ មុន​ដំបូង​ ជា​សំណុំរឿង​គ្រោះថ្នាក់​ចរាចរណ៍ ដោយសារ​រថយន្ត​រេ​ចង្កូត​ជ្រុល​ទៅ​បុក​ម៉ូតូ ។ ប៉ុន្តែ បន្ទាប់​ពី​ទទួល​បាន​ពាក្យបណ្តឹង​ពី​ឈ្មោះ មាស ម៉ូ​រ៉ា ភេទ​ស្រី អាយុ​៥១​ឆ្នាំ ជា​កសិករ រស់នៅ​ភូមិ​អូរ​រអិល ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ជា​ម្ដាយ​ស្ត្រី​រង​គ្រោះ​ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ នគរបាល​កា​រិ​យា​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត ធ្វើការ​ស្រាវជ្រាវ​ស៊ើបសួរ​អ្នកបើកបរ​រថយន្ត​បាន​រក​ឃើញ​ថា ករណី​នេះ​គឺជា​ឃាតកម្ម​គិត​ទុកជា​មុន ។

ប្រភព​ព័ត៌មាន​ពី​នគរបាលបានឱ្យ​ដឹង​ថា ឈ្មោះ ណា​ន់ វី​ន ជា​កម្មករ​បើករថយន្ត​ឱ្យ​ថៅកែ​រោងចក្រ​ទឹកកក​
«​ប៊ី​អេស​» ស្ថិត​នៅ​ក្នុងភូមិ​អូរ​តា​ប្រា​ង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន បាន​បើករថយន្ត​ដឹក​ទឹកកក​ដេញ​បំ​បុក​ម៉ូតូ​ជន​រង​គ្រោះ​ដោយ​ចេតនា ខណៈ​បុរស​ម្ចាស់​ម៉ូតូឌុប​នារី​ម្នាក់​ ដែល​ជា​អតីត​ស្រី​ស្នេហ៍​របស់​ខ្លួន នៅ​តាម​ផ្លូវលំ​ក្បែរ​ក្រវាត់​ព្រំដែន​ (​ផ្លូវ​អូរ​ឈើ​ក្រំ​) ។

ដោយសារ​មាន​កំហឹង​និង​ប្រចណ្ឌ លុះដល់​ចំណុច​ខាងលើ​ ក៏​បាន​ជាន់​ហ្គែរ​​បន្ថែមដេញ​បំ​បុក​ម៉ូតូ​ជន​រង​គ្រោះ​ពីក្រោយ​ពេញទំហឹង បណ្តាល​ឱ្យ​ជន​រង​គ្រោះ​ទាំង​២​នាក់​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ហើយ​រថយន្ត​ក៏​ជ្រុល​ទៅ​បុក​ផ្ទះ​ប្រជាពលរដ្ឋ​បណ្តាល​ឱ្យ​ខូចខាត​អស់​១​ខ្នងថែម​ទៀត ។ ភ្លាម​ៗ​នោះ ជនសង្ស័យ​ត្រូវ​បាននគរបាល​ឃាត់ខ្លួន​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ។

ក្រោយ​ពី​ធ្វើការ​ស្រាវជ្រាវ​ និង​ស៊ើបអង្កេត​ដោយ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ យុវជន​ជា​អ្នក​បើករថ​យន្ត​បាន​សារភាព​ថា រូបគេ​ពិតជា​មាន​ចេតនា​បុក​សម្លាប់​ជន​រង​គ្រោះ​ទាំង​២​នាក់ ​ប្រាកដ​មែន ​ដោយសារ​តែ​ការ​ប្រចណ្ឌ ព្រោះ​ឃើញ​មន្ត្រី​នគរបាល​រូប​នោះ​ដឹក​អតីត​សង្សាររបស់​ខ្លួន​ដែល​ធ្លាប់​ស្រឡាញ់​កាលពី
មុន ។ ប្រភព​ព័ត៌មាន​ពី​ពលរដ្ឋ​ម្នាក់ ​មិន​បញ្ចេញ​ឈ្មោះ​បានឱ្យ​ដឹង​ថា កាលពីមុន​យុវជន​រូប​នេះ និង​នារី​រង​គ្រោះ ​គឺជា​អ្នកធ្វើការ​ក្នុង​សិប្បកម្ម​ផលិត​ទឹកកក​ជាមួយ​គ្នា ហើយ​ក៏​ស្រឡាញ់​គ្នា​រហូត​មក ។

ប៉ុន្តែ​ក្រោយមក​នារី​រង​គ្រោះ ​បាន​ប្តូរ​កន្លែងធ្វើការ ក៏​បែក​បែរចិត្ត​ទៅ​ស្រឡាញ់​មន្ត្រី​នគរបាល​ខាងលើ ។ លុះ​ពេល​កំពុង​បើកបរ​រថយន្ត​ដឹក​ទឹកកក​លក់​តាម​ភូមិ ស្រាប់តែ​ប្រទះ​ឃើញ​មន្ត្រី​នគរបាល​រង​គ្រោះ​ឌុ​ប​អតីត​ស្រី​ស្នេហ៍​របស់​ខ្លួន ក៏​កើត​ចិត្ត​ប្រចណ្ឌ ​ក្លាយទៅជា​កំហឹង​បើករថយន្ត​បំ​បុក​ពីក្រោយ ខណៈ​បើកបរ​ស្រប​ទិស​គ្នា បណ្តាល​ឱ្យ​ស្លាប់​ទាំង​២​នាក់​យ៉ាង​អាណោចអាធ័ម ។ ចំពោះ​បទល្មើស​ដែល​ជន​បរាជ័យ​ក្នុង​រឿង​ស្នេហា បើករថយន្ត​បុក​សម្លាប់​មនុស្ស​ដល់​ទៅ​២​នាក់​នេះ ប្រហែលជា​ត្រូវ​ដេក​គុក​អស់​១​ជីវិត​មិន
​ខាន ៕​

អត្ថបទសរសេរ ដោយ