ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កន្លងមក… បណ្តា​​អង្គការ​បរិស្ថាន​សម្តែង​បារម្ភផលប៉ះពាល់​បណ្តាទំនប់​នៅ​ឡាវច្រើនដង​ហើយ​

5 ឆ្នាំ មុន

បច្ចុប្បន្ន ទំនប់​​​​ភាគច្រើន​ ផ្ដល់​ហិរញ្ញវត្ថុ​ដោយ​ចិនកំពុង​កសាង​នៅ​ឡាវ ពិសេស​តាម​ដង​ទន្លេមេគង្គ​ ។ ​លោក ​TOSHIYUKI DOI នៃ​អង្គការ​MEKONG WATCH…

បច្ចុប្បន្ន ទំនប់​​​​ភាគច្រើន​ ផ្ដល់​ហិរញ្ញវត្ថុ​ដោយ​ចិនកំពុង​កសាង​នៅ​ឡាវ ពិសេស​តាម​ដង​ទន្លេមេគង្គ​ ។

​លោក ​TOSHIYUKI DOI នៃ​អង្គការ​MEKONG WATCH មា​នទី​តាំងនៅ​ជប៉ុន បាន​រៀបរាប់​ប្រាប់​AFP​ថា ក្នុង​ចំណោម​ទំនប់​ទាំងនេះ​ ទំនប់​១០​ធ្វើ​ប្រតិបត្តិការ​រួច​ហើយ ​ចំណែក​ទំនប់​ពី​១០​ ទៅ​២០​ទៀត​កំពុង​កសាងជាមួយ​គម្រោង​ច្រើន​​សិប​​ទៀត ​។

ប្រទេស​ឡាវ​សំបូរ​ដោយ​ភ្នំ​ និងមាន​មហិច្ឆតា​​ចង់​ក្លាយជា​អ្នក​ផ្គត់ផ្គង់​អគ្គិសនី​នៅ​អា​សី​ុ​អាគ្នេយ៍​ ។​ ឡាវ​​ពេល
​នេះ​ ទទួល​បាន​ចំណូល​ច្រើន ​ពី​ការ​នាំ​ចេញ​អគ្គិសនីពី​បណ្ដា​ទំនប់​វា​រី​អគ្គិសនី​ ទៅ​កាន់​បណ្ដា​ប្រទេស​ជិតខាង ពិសេស​​ថៃ ។

បណ្ដា​អង្គការ​បរិស្ថាន​បាន​សម្ដែង​ជា​ច្រើន​លើក ពី​ការ​ព្រួយបារម្ភ​ចំពោះ​បញ្ហា​​នេះ ដោយ​លើក​​ជា​ពិសេស​ពី​ផល​ប៉ះពាល់នៃ​បណ្ដា​ទំនប់​តាម​ដង​ទន្លេមេគង្គ​ដល់​ពពួកសត្វ​ព្រៃ ព្រមទាំង​ពលរដ្ឋ​ជនបទ ។

អត្ថបទសរសេរ ដោយ