សន្សំ​អំពើ​ល្អ​ឱ្យ​ហើយ​ទៅ បន្តិចទៀត​គង់​នឹង​ស្លាប់


ឆ្នាំងដី​ទោះបី​តូច​ក្តី ធំ​ក្តី ដាំ​ឆ្អិន​ក្តី ឆៅ​ក្តី ឆ្នាំង​ទាំងនោះ ទីបំផុត​មាន​កិរិយា​បែកធ្លាយ​ទៅ​ជា​ធម្មតា​យ៉ាងណា ជីវិត​របស់​សត្វលោក​ទាំងឡាយ​ក៏​ត្រូវ​ចាស់ ឈឺ ស្លាប់​ក៏​យ៉ាងនោះ​ដែរ ។

តាម​ពិត​ទៅ​ជីវិត​យើង​គ្រប់​គ្នា​ជា​របស់​មិន​ទៀង មានការ​ប្រែប្រួល ផ្លាស់​ប្តូរ​ទៅ​គ្រប់ពេលវេលា គ្រប់​ដង្ហើម​ចេញចូល​។ កុំ​ថា​ឡើយ​មនុស្ស​សត្វ ដែល​មានការ​ផ្លាស់​ប្តូរ​ពី​ក្មេង​ទៅ​ចាស់ ពី​ចាស់​ទៅ​ជរា ពី​ជរា​ទៅ​ឈឺ ពី​ឈឺ​ទៅ​ស្លាប់​នោះ សូ​ម្បី​តែ​សម្ភារ​មាន ទូរស័ព្ទ កង់​ម៉ូតូ រថយន្ត ផ្ទះសម្បែង​ជាដើម ដែល​ជា​របស់​គ្មាន​វិញ្ញាណ ក៏​មានការ​ប្រែប្រួល​ពី​ថ្មី​ទៅ​ចាស់ ពី​ចាស់​ទៅ​ខូច​ដែរ ។

ព្រោះហេតុនោះ​យើង​ត្រូវ​ចាំ​ថា របស់​ណា​ដែល​មិន​ទៀងទាត់ របស់​នោះ​ជា​ទុក្ខ របស់​ណា​ដែល​ជា​ទុក្ខ​របស់​នោះ​គឺជា​របស់​មិនមែន​ខ្លួន​ជា​អនត្តា ព្រោះ​អាការ​ទាំងអស់​របស់​ជីវិត វា​សុទ្ធសឹងតែ​មិន​នៅ​ក្រោម​ការ​បង្គាប់បញ្ជា​របស់​អ្នក​ណា​ម្នាក់​ឡើយ ដូច្នេះ​ហើយ​ទើប​យើង​និយាយ​បាន​ថា វា​ជា​របស់​មិនមែន​ខ្លួន បើសិនជា​យើង​នៅ​តែ​ប្រកាន់​រឹងត្អឹង​ថា​ជា​របស់​ខ្លួន​នោះ យើង​ប្រាកដជា​មាន​សេចក្តី​ទុក្ខ​កាន់តែ​ខ្លាំង​ឡើង​ៗ ។

កាលបើ​យើង​ដឹង​ថា ជីវិត​វា​ជា​របស់​មិន​ទៀង ជា​ទុក្ខ ជា​អនត្តា​ហើយ​នោះ តើ​យើង​គួរ​ធ្វើ​យ៉ាងណា ដើម្បី​ឲ្យ​ជីវិត​របស់​យើង​ប្រព្រឹត្ត​ទៅ​ប្រកបដោយ​អត្ថប្រយោជន៍ គឺ​ត្រូវ​ព្យាយាម​ប្រឹងប្រែង ប្រមូល​អំពើ​ល្អ​យក​មក​ទុក​ក្នុង​ជីវិត​របស់​យើង​ឲ្យ​ហើយ​ទៅ ព្រោះ​ជីវិត​នេះ​វា​មិន​នៅ​យិ​ន​យូរ​ប៉ុន្មាន​ទេ បន្តិចទៀត​គង់តែ​នឹង​ចាស់ គង់តែ​នឹង​ឈឺ គង់តែ​នឹង​ស្លាប់​គ្រប់​ៗ​គ្នា គ្មាន​នរណា​ម្នាក់​បាន​រស់​រហូត​នៅ​លើ​ផែនដី​នេះ​ឡើយ ។

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ជ្រុង​មួយ​នៃ​សាសនា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ