ម្ចាស់​សំខាន់​នៃ​គម្រោង​ទំនប់​វា​រី​អគ្គិសនី​ដែល​បាក់នេះ​ គឺ​ក្រុមហ៊ុន​​ថៃ


ប្រទេស​ឡាវ ៖​ ​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​ឡាវ​រាយការណ៍​ថា មាន​មនុស្ស​ស្លាប់​ច្រើននាក់​ ​និង​រាប់​​រយ​នាក់​កំពុង​បាត់​​ខ្លួន ក្នុងហេតុការណ៍​បាក់ទំនប់វារីអគ្គិសនី កាលពីយប់ថ្ងៃទី​២៣ កក្កដា កន្លងមក ​។

សម្ដេច​ប៉ាប​កាតូលិក​ហ្វ្រ​ង់​ស្វ័​រ​ ទ្រង់​ប​ញ្ចូ​ន​សារ​លើកទឹកចិត្ត ដល់​អាជ្ញាធរ​ក្នុង​ការ​ជួយ​ដល់​ជន​រង​គ្រោះ​នៃ​សោក​នាដកម្ម​នេះ ​។ ​ប្រទេស​ថៃ​ ជាប់​ជិតខាងបា​នប​ញ្ចូ​ន​ពួក​អ្នក​ជួយ​សង្គ្រោះមក​បន្ថែម​ជា​កម្លាំង ​ប៉ុន្តែ​តំបន់​រង​គ្រោះ ​ព័ទ្ធ​ដោយ​ព្រៃ​យ៉ាង​ក្រាស់ ធ្វើ​ឲ្យ​ស្មុ​គ្រ​ស្មាញ​ដល់​ប្រតិបត្តិការសង្គ្រោះ  ​។

ទំនប់​នោះ​ ស្ថិត​នៅ​តាម​ដង​ទន្លេមេគង្គ ក្នុង​ខេត្ត ATTAPEU ភាគ​អាគ្នេយ៍​ឡាវ ​។ ​វា​បាន​បាក់​ កាលពី​យប់​ថ្ងៃ​ទី​២៣​ កក្កដា ដោយ​ទម្លាក់​ទឹក​ទៅ​ក្រោម​ប្រមាណ​ជា​៥​ពាន់​លាន​ម៉ែត្រគូប ស្មើនឹង​ទឹក​ក្នុង​អាង​ហែល​ទឹក​អូ​ឡាំ​ពិ​ក ​ដល់​ទៅ​ជាង​២​លាន ​។​ មនុស្ស​ប្រមាណ​ជា​៦.៦០០​នាក់​បាត់បង់​ទីជម្រក នា​យប់​ថ្ងៃ​ទី​២៤ ​កក្កដា ហើយ​អាជ្ញាធរ​ប៉ុនប៉ង​ ជម្លៀស​ពួក​គេ​ចេញ ​។

ម្ចាស់​សំខាន់​នៃ​គម្រោង​ទំនប់​វា​រី​អគ្គិសនី​នោះ​ គឺ​ក្រុមហ៊ុន​ថៃ RATCHABURI ELECTRICITY GENERATING HOLDING ថ្លែង​​ថា បាន​ទទួល​របាយការណ៍​បាក់​ទំនប់​ពី​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ទំនប់​នេះ​ គឺ​ក្រុមហ៊ុន XE PIAN XE NAMNOY POWER COMPANY ហៅ​កាត់​ថា PNPC​។ ទំនប់​នោះ ​មាន​ប្រវែង​៧៧០​ម៉ែត្រ​។ ​វា​បាន​បាក់​បណ្ដាល​មក​ពី​ភ្លៀង​ធ្លាក់​ខ្លាំង​មិន​ឈប់ ​ពុំ​អាច​ធន់​បាន​នឹង​ទំហំ​ទឹក​យ៉ាង​ធំ។ ផ្ទះសម្បែង​ជា​ច្រើន​ ត្រូវ​ទឹក​លិច​បាត់​ទាំងស្រុង​។ ​បណ្ដា​រូបភាព​ផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវ​ការ​ឡាវ បង្ហាញ​មនុស្ស​ច្រើន​សិប​នាក់ មាន​ទាំង​យុវជន ​និង​កុមារ​ នាំ​គ្នា​ឡើង​ទូក​ពេ​ញ្​។

យោង​តាម​ក្រុង​សេ​អ៊ូ​ល​ថា សរុប​ពលករ​កូរ៉េ​ខាងត្បូង​៥៣​នាក់​ ដែល​ស្ថិត​នៅ​ទីនោះ អាច​ជម្លៀស​ចេញ​ទាន់​ពេលវេលា​។​ ជិត​២៤​ម៉ោង ​ក្រោយ​ការ​បាក់​ទំនប់​នេះ អាជ្ញាធរ​បន្ត​វាយតម្លៃ​លើ​ទំហំ​នៃ​ការ​ខូចខាត​ ។​ អ្នក​ទទួល​ខុសត្រូវ​ម្នាក់​នៃ​ខេត្ត​ATTAPEU និយាយ​ថា យើង​ពុំ​ទាន់​មាន​ព័ត៌មាន​ផ្លូវការ​ពី​ការ​បាត់​ប​ប្ញុ​ចំនួន​ជន​រង​គ្រោះ​នៅឡើយ​។

នាយក​រដ្ឋមន្ត្រី​ឡាវ​លោក​THONGLOUN SISOULIM បាន​ទៅ​កាន់​ទីនោះ​ដើម្បី​ត្រួតពិនិត្យ​ប្រតិ​បត្តិ​ការ​ជួយ​សង្គ្រោះ​។​ចំណែក​ប្រទេស​កម្ពុជា​និយាយ​ថា ត្រៀម​ជម្លៀស​ប្រជាជន​នៃ​ខេត្តស្ទឹងត្រែង​ជាប់​ព្រំដែន​ឡាវ ចម្ងាយ​ប្រមាណ​ជា​៧០​គីឡូម៉ែត្រ​ ពី​តំបន់​ទំនប់​បាក់​ចេញ​។

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ